ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ផាស​អ៊ែ​ប និង​ក្រុមហ៊ុន ​សែ​ល​កាត ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រ ក្រោម​ប្រធានបទ​ «កាន់តែ​ប្រសើរ​ជាមួយ​គ្នា​-Better Together»

5 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ផាស​អ៊ែ​ប ថេ​កណ​ឡ​ជី ឯ​.​ក និង​ក្រុមហ៊ុន​សែ​ល​កាត បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​ផ្ដោត​សំខាន់​លើ​ចក្ខុវិស័យ​រួម​គ្នា…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ផាស​អ៊ែ​ប ថេ​កណ​ឡ​ជី ឯ​.​ក និង​ក្រុមហ៊ុន​សែ​ល​កាត បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​ផ្ដោត​សំខាន់​លើ​ចក្ខុវិស័យ​រួម​គ្នា ដើម្បី​លើកកម្ពស់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍ​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ។ ពិធី​ចុះហត្ថលេខា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី ០៦ ខែមីនា ឆ្នាំ ២០២៦ នៅ សែ​ល​កាត ស្តរ រ៉ូ​យ៉ា​ល់ រេល​វេ ក្រោម​អធិបតីភាព​របស់ លោក Yap Kok Leong (KL) ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សែ​ល​កាត និង​លោក តុ​ប និមល ដែល​ជា​ស្ថាបនិក និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ផាស​អ៊ែ​ប​ ។

លោក តុ​ប និមល ស្ថាបនិក និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ផាស​អ៊ែ​ប បានឱ្យ​ដឹង​ថា ផាស​អ៊ែ​ប (PassApp) ជា​កម្មវិធី​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា មាន​មោទកភាព​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត ដែល​មាន​ចក្ខុវិស័យ​រួម​គ្នា ក្រោម​ប្រធានបទ​ “​កាន់តែ​ប្រសើរ​ជាមួយ​គ្នា​ - Better Together” ​ក្នុង​គោលបំណង​លើកកម្ពស់​បទ​ពិសោធ​ធ្វើ​ដំណើរ​សម្រាប់​អតិថិជន​រាប់​លាន​នាក់​តាម​រយៈ​បច្ចេកវិទ្យា 5G ជាមួយ​ការ​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​រលូន ​។ កិច្ចសហការ​នេះ​នឹង​ផ្ដល់​ជូន​អត្ថប្រយោជន៍​ជា​ច្រើន​ទៅ​កាន់​អតិថិជន និង​អ្នកបើកបរ​ផាស​អ៊ែ​ប នូវ​ការ​ប្រើប្រាស់​កម្មវិធី​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​អ៉ីនធឺណិត ជាមួយ​សេវា Sponsored Data ក្រោម​ការ​ឧបត្ថម្ភ​របស់​ផាស​អ៊ែ​ប និង​សែ​ល​កាត ព្រមទាំង​មានការ​ប្ដូរ​ស៊ី​ម​ថ្មី​ដែល​អាច​ប្រើប្រាស់​សេវា 5G ជូន​ដល់​ដៃគូ​បើកបរ​របស់​ក្រុមហ៊ុន ផាស​អ៊ែ​ប ដើម្បី​ពង្រឹង​ឱ្យ​មាន​ស្ថិរភាព​ក្នុង​កា​រត​ភ្ជាប់ និង​ធានា​ថា​អាច​បម្រើ​អតិថិជន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ។ ចំពោះ​អ្នក​ប្រើប្រាស់​ក៏​អាច​ទិញ និង​ដំណើរការ eSIM របស់​សែ​ល​កាត ដោយ​ផ្ទាល់​តាម​កម្មវិធី​កក់​មធ្យោបាយ​ធ្វើ​ដំណើរ ផាស​អ៊ែ​ស បាន​យ៉ាង​ងាយស្រួល​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ​មិនមែន​គ្រាន់តែ​ជា​កិច្ចព្រមព្រៀង​អាជីវកម្ម​ទេ​ជា​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​ឌី​ជី​ថ​ល និង​បង្កើន​បទ​ពិសោធ​ប្រើប្រាស់​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ ។ កិច្ចសហការ​នេះ​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​យូរអង្វែង សម្រាប់​ដៃគូ​បើកបរ និង​អតិថិជន​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ ។

លោក Yap Kok Leong (KL) អគ្គនាយក​ប្រតិបត្ដិ​នៃ​ក្រុមហ៊ុន​ សែ​ល​កាត ក៏​បាន​លើក​ឡើង​ដែរ​ថា ក្នុង​នាម​ជា​ក្រុមហ៊ុន​ខ្មែរ ដែល​បាន​បង្កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ប្រជាជន​កម្ពុជា លោក​មាន​ចក្ខុវិស័យ​ក្នុង​ការ​ជួយ​ឱ្យ​អតិថិជន​រស់នៅ​ក្នុង​ជីវិត​ឌី​ជី​ថ​ល​បាន​យ៉ាង​ពេញលេញ​ ។ តាម​រយៈ​កិច្ចសហការ​នេះ​លោក​សង្ឃឹមថា ដៃគូ​បើកបរ ផាស​អ៊ែ​ប នឹង​ទទួល​បាន​សេវា​អ៉ីនធឺណិត និង​កា​រត​ភ្ជាប់​ដែល​មាន​ស្ថិរភាព​ពី​ក្រុមហ៊ុន​សែ​ល​កាត ដែល​ជួយ​ឱ្យ​ដៃគូ​បើកបរ​ទទួល​ការ​កក់​បាន​លឿន ទំនាក់ទំនង​ជាមួយ​អ្នកដំណើរ​បាន​ងាយស្រួល និង​ធ្វើ​ដំណើរ​បាន​យ៉ាង​រលូន​។ ហើយ​កិច្ចសហការ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​កម្ពុជា​មាន​ភាព​ងាយស្រួល និង​ជឿនលឿន​តាម​បែប​ឌី​ជី​ថ​ល ​។

អំពី​ក្រុមហ៊ុន​សែ​ល​កាត
ចាប់​ដំណើរការ​ក្នុង​ឆ្នាំ 1997 ក្រុមហ៊ុន​សែ​ល​កាត​គឺជា​ប្រតិបត្តិ​ករ​ក្នុងស្រុក​ដែល​បម្រើ​សេវាកម្ម​ទូរស័ព្ទ​ជូន​អតិថិជន​នៅ​ប្រទេស​កម្ពុជា ​។ ក្រុមហ៊ុន​សែ​ល​កាត​គឺជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អតិថិជន​ជាង 4 លាន​នាក់ ដែល​មាន​សេវា​គ្របដណ្តប់​ទូ​ទាំង​ប្រទេស និង​មាន​បណ្តាញ​ចែកចាយ​ដ៏​ធំ​ទូលាយ ​។ ក្រុមហ៊ុន​នៅ​តែ​រក្សា​ជំហរ​នៅ​ក្នុង​ទីផ្សារ​ក្នុង​ការ​ផ្តល់​នូវ​សេវា​ទូរគមនាគមន៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​នៅ​តែ​បន្ត​ពង្រីក​បណ្តាញ​សេវា​គ្របដណ្តប់ 4G/5G ឱ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព ​។

អំពី​ក្រុមហ៊ុន ផាស​អ៊ែ​ប ថេ​កណ​ឡ​ជី
ផាស​អ៊ែ​ប (PassApp) គឺជា​កម្មវិធី​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ទូរស័ព្ទ​ដៃ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ ២០១៧ ។ ផាស​អ៊ែ​ប (PassApp) ប្តេជ្ញា​ផ្តល់​នូវ​សេវាកម្ម​ធ្វើ​ដំណើរ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។ បច្ចុប្បន្ន វិសាលភាព​សេវាកម្ម​របស់ ផាស​អ៊ែ​ប (PassApp) បាន​គ្របដណ្ដប់​ក្នុង​ខេត្ត​-​ក្រុង​ចំនួន ១០ រួម​មាន ៖ ភ្នំពេញ សៀមរាប ព្រះ​សីហ​នុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយ​មាន​ជ័យ និង​បា​វិត ​។ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន​បាន​ផ្តល់​ជូន​ជម្រើស​យានយន្ត​យ៉ាង​សម្បូរ​បែប រួម​មាន រ៉ឺ​ម៉ក PassApp កង់​បី PassApp រថយន្ដ​តូច រថយន្ត ECO រថយន្ដ SUV និង​រថយន្ដ Comfort ជាដើម ៕ អត្ថបទ​សហការ