ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រឈូសឆាយស្ថាបនាផ្លូវរំលងផ្ទះខារ៉ាអូខេ២កន្លែង…​ផ្ទុះប្រតិកម្មប្រាវ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១០ ​តុលា​ នេះ ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុងភូមិ​ច្រក​ឃ្លៃ​ ឃុំ​ទូក​មាស​ខាងលិច​ ស្រុក​បន្ទាយមាស ​ខេត្តកំពត បាន​ខឹងសម្បា​រយ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ភូមិ​និង​ឃុំ​ទូក​មាស​…

ខេត្តកំពត ៖ ​​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១០ ​តុលា​ នេះ ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្នុងភូមិ​ច្រក​ឃ្លៃ​ ឃុំ​ទូក​មាស​ខាងលិច​ ស្រុក​បន្ទាយមាស ​ខេត្តកំពត បាន​ខឹងសម្បា​រយ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ភូមិ​និង​ឃុំ​ទូក​មាស​ ដែល​ហាក់​មាន​ភាព​លំអៀង​​ទៅ​លើ​ម្ចាស់ផ្ទះ​បើក​ច្រៀង​ខា​រ៉ា​អូ​ខេ២​កន្លែង​នៅ​ជាប់​គ្នា ​ខណៈ​របង​ផ្ទះ​បើក​ច្រៀង​ខា​រ៉ាអូ​ខេ​នេះ​ធ្វើ​​​ជាគ្រឹះបេតុង​ លុះពេល​ធ្វើ​ផ្លូវ​លំ​មិន​ព្រម​ឈួ​ស​ឆាយ​ចោល​ទេ ​បែរ​ជា​យក​គ្រឿងចក្រ​ទៅ​
ឈូសឆាយ​របង​​​ផ្សេងៗ​ទៅ​វិញ​ ។​

បើ​តាម​ការ​អះអាង​​​ពលរដ្ឋ​ឈ្មោះ​នូវ​ ផល​ ភេទ​ប្រុស​ អាយុ៦៦​ឆាំ្ន​ នៅ​ភូមិ​ច្រក​ឃ្លៃ​បាន​និយាយ​ប្រាប់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​10​ តុលា ​នេះ​ថា​ ប្រជាពលរដ្ឋ​បាន​សាទរ​ណាស់​ ដែលអាជ្ញាធរ​បាន​ធ្វើ​ផ្លូវលំ​ក្រាលក្រួស​​ក្រហម​មួយ​ខ្សែ ​ឆ្លងកាត់​ភូមិ​ច្រក​ឃ្លៃ​ ដែល​មាន​ប្រវែង១គីឡូម៉ែត្រ ​និង​ទទឹង​៦ម៉ែត្រ ​។​ ពលរដ្ឋ​ឈ្មោះ​នូវ​ផល​ បាន​យល់ព្រមឱ្យអាជ្ញាធរ​កាប់​ដើម​ដូង​ ដើម​ត្នោត​ តាម​ការ​ប៉ះពាល់​ជាក់ស្ដែង​ងាយស្រួល​ធ្វើ​ដំណើរ​ចេញ-ចូល​ ។​

ស្រាប់តែ​គ្រឿងចក្រ​ធ្វើការ​ឈួ​ស​ឆាយ​មក​ដល់​ចំណុច​របង​ផ្ទះ​អ្នក​បើក​ច្រៀង​ខា​រ៉ាអូ​ខេនោះ ​បែរ​​​មិន​ឈូស​ឆាយ​របង​ចោលទេ ​មក​ឈួ​ស​​របង​​ផ្សេង​ៗវិញ​ ។ ​ពលរដ្ឋ​រូប​នោះ​និយាយ​ទៀតថា​ ការ​ឈូ​ស​ឆាយ​ផ្លូវ​មើល​ទៅ​ផ្លូវ​ធំ​ល្អមើល ​តែ​មក​ដល់​របង​ផ្ទះ​អ្នក​បើក​ច្រៀង​ខា​រ៉ាអូខេ​បែរគ្រឿងចក្រឈូសមិនកើត? ​

​បើតាម​លោក​កៅ ​វុ​ក ​ជំទប់​ទី​2​ ឃុំ​ទូក​មាស​ខាងលិច​បាន​ចុះ​មក​ពិនិត្យ​​បានឱ្យដ​ឹង​​​ថា ​ការ​សា​ថ្ថាប​នា​ផ្លូវលំ​មានការ​ប៉ះពាល់​ដល់​របង​ផ្ទះ​ពលរដ្ឋ​ ប៉ុន្តែ​លោក​មិន​បានអោយ​គ្រឿងចក្រ​គេ​វាយ​ចោល​នោះ​ភ្លាម​ៗ​ទេ​ ត្រូវ​មានការ​ឆ្លង​យោបល់​ពី​លោក​អភិបាលស្រុក​សិន​ថា ​តើ​ត្រូវធ្វើ​បែប​ណាបញ្ចៀស កុំអោយ​មាន​បញ្ហា​ធំដុំ​ ។

អត្ថបទសរសេរ ដោយ