ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចំណាយ​ទុន​៥​លាន ​និង​កៀងគរ​ទុន​សម្រាប់​​បណ្ដុះបណ្ដាល​ជំនាញ​ធនធានមនុស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​វិស័យ​ធនធានមនុស្ស​ជា​ពិសេស​ជំនាញ​នៅ​កម្ពុជា ហាក់​នៅ​មាន​កម្រិត​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន កម្ពុជា បាន​កែទម្រង់​នេះ​ដោយ​បាន​ងាក​មក​បណ្ដុះបណ្ដាល​បន្ថែម​នូវ​ជំនាញ​ធនធានមនុស្ស ដើម្បី​បម្រើ​ក្នុង​វិស័យ​អាទិភាព ហើយ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ទុន​៥​លាន​ដុល្លារ​របស់​ខ្លួន ដើម្បី​គម្រោង​អភិវឌ្ឍន៍​ជំនាញ​នៅ​កម្ពុជា និង​មានការ​ចូលរួម​ពី​ខាង​ធនាគារអភិវឌ្ឍន៍អាស៊ី​នូវ​ទឹកប្រាក់​ប្រមាណ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត…

​រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​វិស័យ​ធនធានមនុស្ស​ជា​ពិសេស​ជំនាញ​នៅ​កម្ពុជា ហាក់​នៅ​មាន​កម្រិត​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន កម្ពុជា បាន​កែទម្រង់​នេះ​ដោយ​បាន​ងាក​មក​បណ្ដុះបណ្ដាល​បន្ថែម​នូវ​ជំនាញ​ធនធានមនុស្ស ដើម្បី​បម្រើ​ក្នុង​វិស័យ​អាទិភាព ហើយ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ទុន​៥​លាន​ដុល្លារ​របស់​ខ្លួន ដើម្បី​គម្រោង​អភិវឌ្ឍន៍​ជំនាញ​នៅ​កម្ពុជា និង​មានការ​ចូលរួម​ពី​ខាង​ធនាគារអភិវឌ្ឍន៍អាស៊ី​នូវ​ទឹកប្រាក់​ប្រមាណ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត សម្រាប់​ដំណើរការ​នូវ​គម្រោង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នេះ ។

បើ​តាម​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ជំនាញ​គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ព្រោះ​ជំនាញ​នេះ វា​អាច​ជួយ​បង្កើន​ផលិតភាព​និង​តម្លៃបន្ថែម​ក្នុង​ឧស្សាហកម្ម ក៏​ដូច​ជា សេវាកម្ម​ផ្សេង​ៗ ជា​ពិសេស​គឺ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ។ ជាក់ស្ដែង អ្នក​ដែល​មាន​ជំនាញ​អាច​ឱ្យ​ពួក​គេ​មាន​ប្រាក់ខែ​សមរម្យ ដែល​អាច​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​ចាក​ចេញពី​ភាព​ក្រីក្រ បើសិនជា​ពួក​គេ​មាន​ប្រវត្តិ​ពី​គ្រួសារ​ក្រីក្រ ដូច្នេះ​សរុបសេចក្ដី​មក ជំនាញ​នេះ​បាន​ជួយ​ទាំង​ផ្នែក​សេដ្ឋកិច្ច គ្រួសារ​និង​សង្គម ។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា « ដោយសារ​តែ​ជំនាញ​នេះ មាន​ប្រយោជន៍​ធំធេង​បែប​នេះ ទើប​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​របស់​ប្រជាពលរដ្ឋ ពេញ​សមត្ថភាព​» ។ លោក​បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​រុញ​ការ​វិនិយោគ ជំនាញ​ទៅ​កាន់​មុខ​ព្រួយ​បី​សំខាន់​ៗ​រួម​មាន ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ក្រសួង​នេះ មាន​ថវិកា​ធំ​មួយ​សម្រាប់​ទ្រទ្រង់​ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ព្រោះ​ក្រសួង​នេះ​ត្រូវ​រៀបចំ​បណ្ដុះបណ្ដាល​ធនធាន​សម្រាប់​បម្រើ​អោយ​វិស័យ​ឧស្សាហកម្ម​និង​សង្គមកិច្ច ដែល​មាន​ច​រឹក​ជា​ការ​លើកកម្ពស់​ជីវភាព និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។ ក្រៅពី​នេះ ក៏​មាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផង​ដែរ ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ក្នុង​ការ​កែទម្រង់​និង​ជំរុញ​អោយ​មានការ​បណ្ដុះបណ្ដាល​បន្ថែម ។ មុខ​ព្រួយ​មួយទៀត ដែល​កម្ពុជា​បាន​និង​កំពុង​អនុវត្តន៍​នោះ​គឺ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ ប៉ុន្តែ​រដ្ឋាភិបាល​មិនមែន​ជា​អ្នក​ធ្វើ​គម្រោង​ដោយ​ខ្លួនឯង​ទេ ។ រដ្ឋាភិបាល​គ្រាន់តែ​ជា​អ្នក​បើកឱកាស​ក្នុង​ការ​ផ្ដល់​មូលនិធិ​ទៅ​អោយដៃ​គូរ​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចង់បាន​ជំនាញ​នេះ ទាំង​វិស័យ​ឯកជន​និង​រដ្ឋាភិបាល ។

លោក​បាន​មាន​ប្រសាសន៍​ថា « មូលនិធិ​នេះ យើង​មិន​ផ្ដល់​ទៅ​ដល់​ការ​បណ្ដុះបណ្ដាល​គ្រប់​វិស័យ​ទេ តែ​យើង​នឹង​ផ្ដល់​ទៅ​អោយ​វិស័យ​កម្មន្តសាល វិស័យ​ទេសចរណ៍​និង​វិស័យ​ឌី​ជី​ថ​ល​ជាដើម ដែល​វិស័យ​នេះ មាន​អាទិភាព និង​ជា​ក្បាល​អូស​ទាញ​កំនើនសេដ្ឋកិច្ច​កម្ពុជា »​។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​៥​លាន​ដុល្លារ​ដើម្បី​គម្រោង​មូលនិធិ​នេះ ហើយ​ខាង​ធនាគារអភិវឌ្ឍន៍អាស៊ី ក៏​បាន​ជួយ​១០​លាន​ដុល្លារ និង​មាន​ដៃគូរ​ជា​ច្រើន​ទៀត កំពុង​សិក្សា​និង​ត្រៀម​ជួយ​ដល់​គម្រោង​នេះ​ផង​ដែរ ។

យោង​តាម​របាយការណ៍ និង​ការ​ព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ថា​សេដ្ឋកិច្ច​កម្ពុជា នៅ​រក្សា​បាន​ភាពរឹងមាំ​ទៀត​ក្នុងឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់ ដោយ​ឆ្នាំ​នេះ​កំណើនសេដ្ឋកិច្ច​នឹង​រក្សា​បាន​នូវ ៧​ភាគរយ​និង​ឆ្នាំ​បន្ទាប់​មាន​កំណើន​៦,៨​ភាគរយ ។ យ៉ាងណា​ក៏​ដោយ​កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម កែទម្រង់​មួយ​ចំនួន ដើម្បី​ទទួល​បាន​នូវ​កំណើន​នេះ ។

​បើ​តាម​លោក Sunniya Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ថា ជាមួយនឹង​ភាព​មិន​ប្រាកដប្រជា នៃ​បរិយាកាស​ពាណិជ្ជកម្ម​សាកល​មានការ​កើនឡើង ព្រមទាំង​ផល​ប៉ះពាល់​របស់​វា​មក​លើ​វិស័យ​សេវាកម្ម ដូច​ជា​ទេសចរណ៍ កម្ពុជា​ត្រូវការ​យុទ្ធសាស្ត្រ ពិពិធ​កម្ម​មួយ​ជា​បន្ទាន់ ដែល​ផ្ដោត​លើ​អ្វី​ដែល​មាន​ភាព​សម​ស្រប​សម្រាប់​ខ្លួនឯង ព្រមទាំង​ផ្ដោត​លើ​ផលិតផល​និង​សេវាកម្ម​ដែ​មាន​តម្លៃ​ខ្ពស់​ជាង​មុន ។ ធនធាន​ក្នុង​វិស័យ​នេះ ត្រូវ​តែ​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម និង​ផលិតផល ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ