ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ បានលោតទម្លាក់ពីលើរថយន្តពេលកំពុងធ្វើដំណើរបោកក្បាលទៅលើថ្នល់ជាតិ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ តុលា នេះ ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន តែត្រូវសាច់ញាតិដាក់ការសង្ស័យស្លាប់ ដោយសារសមត្ថកិច្ចប្រើ
ហិង្សា ។
ជនរងគ្រោះ ឈ្មោះជ័យ ភារិន ហៅពៅ អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ។ លោកសារ៉េត វិសេដ្ឋ អធិការស្រុកភ្នំព្រឹក បានសរសេរនៅក្នុងរបាយការណ៍ថា ឈ្មោះជ័យ ភារិន ហៅ ពៅ នេះត្រូវបានកម្លាំងជំនាញរបស់លោកឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៩ តុលា នៅក្នុងចំណោមមនុស្សរាប់សិបនាក់ ដែលកំពុងនាំគ្នាលេងល្បែងស៊ីសង (អាប៉ោង) ខុសច្បាប់ឡើងវក់វី នៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក តែកម្លាំងរបស់លោកឃាត់បានតែឈ្មោះជ័យ ភារិន នេះម្នាក់ប៉ុណ្ណោះ ជាមួយនឹងវត្ថុតាង ខណៈអ្នកលេងជាច្រើននាក់ទៀតបានរត់រួច។
លោកសារ៉េត វិសេដ្ឋ បានសរសេរក្នុងរបាយការណ៍ទៀតថា ក្រោយពីបង្ក្រាបបាន កម្លាំងរបស់លោកបានយករថយន្តមួយគ្រឿង ម៉ាកនីស្សាន់ប្រភេទមួយបាំងកន្លះ ទៅដឹកវត្ថុតាងទាំងនោះយកមកកាន់អធិការនគរបាលស្រុក ។ ប៉ុន្តែលោកអធិការរូបនេះ បានបញ្ជាក់ថា ពេលដឹកវត្ថុតាង ដែលមានម៉ូតូផងដឹកលើរថយន្ត ពេលនោះមន្ត្រីរបស់លោកបានឲ្យឈ្មោះជ័យ ភារិន (អ្នកលេងល្បែង) ជិះខាងក្រោយ ដើម្បីជួយទប់ម៉ូតូ ព្រោះគ្មានខ្សែចង តែពេលកំពុងធ្វើដំណើរមកតាមផ្លូវចេញផុតពីកន្លែងកើតហេតុបន្តិច ស្រាប់តែជននោះលោតទម្លាក់ពីរថយន្តបោកក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ ។
សមត្ថកិច្ចក៏បានដឹកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ហើយបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ហើយបានស្លាប់នៅទីនោះ ដោយសាររបួសធ្ងន់ធ្ងន់ពេក។ ជុំវិញការស្លាប់ឈ្មោះជ័យ ភារិន ហៅពៅ នេះ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ ហាក់មានការសង្ស័យទៅលើសមត្ថកិច្ចថា បានប្រើហិង្សាទៅលើជនរងគ្រោះ ទើបធ្វើឲ្យជនរងគ្រោះរងរបួសធ្ងន់រហូតដល់ស្លាប់បែបនេះ តែដូចជាមិនប្រាកដប្រជាទេ ចំពោះការសន្និដ្ឋាននេះ ។ ប៉ុន្តែប្រភពដទៃទៀត ហាក់មិនហ៊ានធ្វើការសន្និដ្ឋានដូចការលើកឡើងរបស់សាច់ញាតិជនរងគ្រោះទេ ។
ប្រភពទាំងនោះបាននិយាយថា គេមិនឃើញមានការប្រើហិង្សាទេ នៅកន្លែងកើតហេតុ តែគេឃើញមានស្នាមឈាមនោះលើដងផ្លូវ ពេលដឹកចេញផុតពីកន្លែងកើតហេតុ ដែលទំនងអាចជនរងគ្រោះលោតចុះពីរថយន្តមែន ។ លោកសារ៉េត វិសេដ្ឋ អធិការស្រុកភ្នំព្រឹកបានឲ្យដឹងតាមរយៈរបាយការណ៍ដដែលថា ជាមួយនឹងការបង្ក្រាបនោះ មន្ត្រីរបស់លោកដកហូតបានម៉ូតូ៣គ្រឿង និងសម្ភារ សម្រាប់ប្រព្រឹត្តល្បែងស៊ីសង (អាប៉ោង) ហើយម៉ូតូ១គ្រឿងឲ្យមន្ត្រីជំនាញជិះ រីឯ២គ្រឿងទៀតដឹកតាមរថយន្ត ដោយឲ្យឈ្មោះជ័យ ភារិន ជិះនៅខាងក្រោយ ដើម្បីជួយទប់ម៉ូតូ តែមិននឹកស្មានថា ពេលធ្វើដំណើតាមផ្លូវ ស្រាប់តែឈ្មោះពៅ លោតចុះពីរថយន្តធ្វើឲ្យមានគ្រោះថ្នាក់បែបនេះ។ ហើយនេះមិនជាការប្រើហិង្សាទេ គឺជនរងគ្រោះបង្កដោយខ្លួនឯង ។
ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា កិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងនោះ គឺសមត្ថកិច្ចស្រុកភ្នំព្រឹក ឃាត់ខ្លួនអ្នកលេងបានតែម្នាក់ទេ រួមទាំងការដកហូតវត្ថុតាងមួយចំនួនផង ។
លោកស្នងការរងបានច្រានចោលចំពោះការសង្ស័យពីក្រុមគ្រួសារថា សមត្ថកិច្ចបានប្រើហិង្សាទៅលើជនរងគ្រោះ ។ លោកបានអះអាងដូច្នេះថា «ជាគោលការណ៍របស់ថ្នាក់ដឹកនាំ មិនបានលើកទឹកចិត្តដល់កងកម្លាំងឲ្យប្រើហិង្សាទៅលើអ្នកលេងល្បែងស៊ីសងទេ ពេលចុះបង្ក្រាប ។ ប៉ុន្តែខ្ញុំយល់ថា នេះជាការធ្វេសប្រហែសរបស់កម្លាំងជំនាញ នៅពេលដឹកជញ្ជូនវត្ថុតាងនិងជនសង្ស័យ»។
លោកស្នងការរងរូបនេះបានបញ្ជាក់ថា ជនសង្ស័យគួរតែត្រូវប្រុងប្រយ័ត្ន ពេលធ្វើដំណើរតាមផ្លូវ តែយ៉ាងណា ពេលនេះលោកស្នងការខេត្ត បានបញ្ជាឲ្យមន្ត្រីបច្ចេកទេសចុះពិនិត្យទីកន្លែងគ្រោះថ្នាក់ ដើម្បីធ្វើកំណត់ហេតុ ឬកសាងសំណុំរឿងឲ្យបានត្រិមត្រូវ ដើម្បីដាក់ជួនទៅតុលាការចាត់ការតាមនីតិវិធីហើយ៕
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ខែមករា ឆ្នាំ ២០២១នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ឯកឧត្តម...
រាជធានីភ្នំពេញ ៖ រថយន្តទំនើបម៉ាកឡិចស៊ីសRX៣៥០ របស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានត្រូវក្រុមចោរលួចកាត់យកកញ្ចក់មើលក្រោយទាំងសងខាង និងយក...
រាជធានីភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុដែលបាននិងកំពុងបម្រើសេវាជូនប្រជាជនជាង ២លាន នាក់ ហើយនៅ ក្នុងឆ្នាំ ២០២០ កន្លងមកនេះបានរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ បានអនុម័ត...
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃ...
រាជធានីភ្នំពេញ ៖ បើទោះបីជាឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដោយសារតែកូវីដ ១៩ និងរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាកចុះយ៉ាងគំហុកក្ដី ក៏ការនាំ...
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...