ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​នៅ​តែ​ស្ងៀម​សោះ​លេង​អា​យក្ស​បុក​រះ​សាហា.វ​ដល់​ថ្នាក់​ហ្នឹង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ​ធុន​យក្ស​១​គ្រឿង​ពន្លះ​រង្វង់​មូល​រូប​គោ​បាក់​.​ករួច​រេ​ចង្កូត​បុក​រះ​បាក់​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​រួច​បុក​បង្គោល​ភ្លើង​ដួល​រាប​ដល់​ដី​ហើយ​មិន​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​របង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អឹ​ល​អូ​អឹ​ល​ស៊ី បាក់​រាប​ដល់​ដី​ប្រវែង​៥​ម៉ែត្រ និង​ជ្រុល​ទៅ​បុក​ដំបូល​ដាក់​ម៉ូតូ និង​បុករ​បង្គោលរបង​គ្រឹះស្ថាន​ម្ខាង​ទៀត​ទើប​អស់​ល្បឿន​ទៅ​មុខ​លែង​រួច ។ ករណី​ដ៏​អាក្រក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩…

ខេត្តស្វាយរៀង ៖ រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ​ធុន​យក្ស​១​គ្រឿង​ពន្លះ​រង្វង់​មូល​រូប​គោ​បាក់​.​ករួច​រេ​ចង្កូត​បុក​រះ​បាក់​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​រួច​បុក​បង្គោល​ភ្លើង​ដួល​រាប​ដល់​ដី​ហើយ​មិន​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​របង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អឹ​ល​អូ​អឹ​ល​ស៊ី បាក់​រាប​ដល់​ដី​ប្រវែង​៥​ម៉ែត្រ និង​ជ្រុល​ទៅ​បុក​ដំបូល​ដាក់​ម៉ូតូ និង​បុករ​បង្គោលរបង​គ្រឹះស្ថាន​ម្ខាង​ទៀត​ទើប​អស់​ល្បឿន​ទៅ​មុខ​លែង​រួច ។ ករណី​ដ៏​អាក្រក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​ជាត់​លេង​១​ស្ថិត​នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពួក​គាត់​កំពុង​ដេក​លង់លក់​ស្រាប់តែ​ឮ​សម្លេង​បុក​យ៉ាង​ខ្លាំង​ផ្អើល​នាំ​គ្នា​ចេញ​មក​មើល​ស្រាប់តែ​ឃើញ​រថយន្ត​ខាងលើ​បើក​បុក​រះ​ស្លាក​សញ្ញា​ចរាចរណ៍​ហើយ​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​រាប​ដល់​ដី​មិន​ទាន់​អស់​ល្បឿន​ក៏​បុក​របង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អឹ​ល​អូ​អឹ​ល​ស៊ី​បាក់​រាប​ដល់​ដី​ហើយ​ចូល​ទៅ​បុក​ដំបូល​រោង​ដាក់​ម៉ូតូ​ប៉ើង​របើក​ឡើង​លើ​និង​ជ្រុល​ទៅ​បុក​បង្គោលរបង​ម្ខាង​ទៀត​ទើប​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​។ លុះ​ព្រឹក​ឡើង​ទើប​ហៅ​រថយន្ត​ស្ទូច​មក​អុស​ចេញពី​ក្នុង​គ្រឹះស្ថាន​ខាងលើ​ដើម្បី​ដោះស្រាយ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ប្រភេទ​យី​ឌុ​ប​ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 3A-0665​ដែល​មាន​ម្ចាស់​ឈ្មោះ ធី នៅ​ស្វា​រៀង ។ រថយន្ត​បង្ក​នេះ​បើកបរ​មក​ពី​ទិស​ខាង​លិចទៅ​កើត ហើយ​ទំនងជា​ងងុយដេក​ហើយ​ងោក​ក៏​រេ​ចង្កូត​បុក​រះ​តែ​ម្តង ។ ហើយ​ការ​ដោះស្រាយ​នោះ​ភាគី​រថយន្ត​បង្ក​បាន​សងការ​ខូចខាត​របស់​គ្រឹះស្ថាន​ចំនួន​២,៧០០​ដុល្លារ ។

ចំណែក​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​រួម​មាន​ស្លាក​ចរាចរណ៍​១ ប​ង្កោ​ល​ភ្លើង​បំភ្លឺ​ផ្លូវ​១ និង​រូបសំណាក​រូ​ក​គោ​១ និង​ដោះស្រាយ​តាម​ក្រោយ ។ រីឯ​រថយន្ត​ខូច​យ៉ាងដំណំ​គឺ​ខ្ទេច​កាប៊ី​ន​មុខ ដាច់​កង់​មុខ​ទាំង​២​គ្រាប់​ដាច់​ជ​ន្ទា​ស និង​អាក់​ពុ​យ​ស៊េ​ចង្កូត ដាច់​យ៉ា​ន់​កង់​ក្រោយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​រថយន្ត​សមត្ថកិច្ច​នឹង​ហៅ​រថយន្ត​ស្ទូច​ដឹក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។ សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា មូលហេតុ​គឺ​អ្នកបើកបរ​មាន​ល្បឿន​លឿន​ហើយ​ពេល​ងងុយដេក​ងោក​ទើប​បង្ក​ឲ្យ​គ្រោះថ្នាក់​បែប​នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ