ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សម្លា.ប់កិលេស​ចោល​ទើប​ឈ្មោះ​ថា​សមណៈ

4 ឆ្នាំ មុន

បាន​នាម​ថា​សមណៈ​ព្រោះ​លោក​បាន​សម្លាប់កិលេស​ចោល​អស់ហើយ​គឺ​មិន​ធ្ងន់​ដោយ​កិលេស​ឡើយ និង​ជា​អ្នក​ប្រព្រឹត្ត​ស្ងប់រម្ងាប់​ចាក​សេចក្ដី​បៀតបៀន​ទាំងពួង​ទាំងឡាយ ដូច​មាន​ពុទ្ធភាសិត​ថា​៖ អ្នក​ដែល​រម្ងាប់​នូវ​បាប​ទាំងឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​តថាគត​ហៅ​ថា សមណៈ ដោយហេតុ​ដែល​គេ​ជា​អ្នក​ស្ងប់រម្ងាប់​នោះ​ឯង​។ ការ​ដែល​រម្ងាប់​នូវ​បាប​ឱ្យ​អស់ពី​ខន្ធ​សន្តាន​ជា​លក្ខណៈ​សម្គាល់​របស់​សមណៈ ។ ពិត​ណាស់​បុគ្គល​មិនមែន​បាន​ឈ្មោះ​ថា សមណៈ…

បាន​នាម​ថា​សមណៈ​ព្រោះ​លោក​បាន​សម្លាប់កិលេស​ចោល​អស់ហើយ​គឺ​មិន​ធ្ងន់​ដោយ​កិលេស​ឡើយ និង​ជា​អ្នក​ប្រព្រឹត្ត​ស្ងប់រម្ងាប់​ចាក​សេចក្ដី​បៀតបៀន​ទាំងពួង​ទាំងឡាយ ដូច​មាន​ពុទ្ធភាសិត​ថា​៖

អ្នក​ដែល​រម្ងាប់​នូវ​បាប​ទាំងឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​តថាគត​ហៅ​ថា សមណៈ ដោយហេតុ​ដែល​គេ​ជា​អ្នក​ស្ងប់រម្ងាប់​នោះ​ឯង​។ ការ​ដែល​រម្ងាប់​នូវ​បាប​ឱ្យ​អស់ពី​ខន្ធ​សន្តាន​ជា​លក្ខណៈ​សម្គាល់​របស់​សមណៈ ។

ពិត​ណាស់​បុគ្គល​មិនមែន​បាន​ឈ្មោះ​ថា សមណៈ ព្រោះតែ​កោរសក់ ស្លៀកដណ្តប់​នូវ​ស្បង់​ចីវរ​ប៉ុណ្ណោះ​ទេ អ្ន​ក​​ដែល​ឥត​វត្តប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ ពាក្យ​អសុរោះ​ផ្សេង​ៗ​មិន​ត្រូវ​តាម​ធម៌​វិន័យ ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា លោភលន់​ចង់បាន​លាភសក្ការៈ​ហួសប្រមាណ នឹង​ឈ្មោះ​ថា សមណៈ​ដូច​ម្ដេច​បាន ។

ឯ​បុគ្គល​ដែល​ជា​អ្នក​រម្ងាប់​នូវ​បាប​ទាំង​តូច​ទាំង​ធំ​បាន​ដោយ​សព្វគ្រប់ កម្ចាត់​កិលេស​ឱ្យ​អស់ពី​ខន្ធ​សន្តាន ទើប​តថាគត​ហៅ​ថា សមណៈ ព្រោះតែ​គេ​រម្ងាប់​នូវ​បាប​ទាំងឡាយ​នោះ​អស់ហើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ