រាជធានីភ្នំពេញ ៖ ដើម្បីជំរុញដល់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិឲ្យបានកាន់តែច្រើនក្នុងន័យស្វែងរកនិងពង្រីកទីផ្សារនៅក្រៅប្រទេសឲ្យបានកាន់តែច្រើន ថ្មីៗនេះកម្ពុជាបានដាក់សំណើរទៅកាន់ប្រទេសធំៗជាច្រើនទាំងក្នុងនិងក្រៅតំបន់ ដោយរំពឹងថាប្រទេសទាំងនោះទទួលយកសំណើរនិងនីតិវិធី ដែលឈានទៅដល់ការយល់ព្រមទទួលនាំចូលកសិផលរបស់កម្ពុជា ជាពិសេសផ្លែឈើជាច្រើនប្រភេទពីកម្ពុជា ។ ក្នុងនោះដែរ កម្ពុជាបានធ្លាប់បានដាក់សំណើរទៅប្រទេសជប៉ុន ដើម្បីនាំចូលផ្លែស្វាយពីកម្ពុជា ហើយសំណើរនេះនៅមិនទាន់មានការយល់ព្រមពីភាគីជប៉ុននៅឡើយ ។
ជាក់ស្តែងក្នុងរយៈពេល៩ខែដើមឆ្នា ២០១៩នេះ ការនាំចេញផ្លែស្វាយរបស់កម្ពុជា គឺមានត្រឹមតែពីរប្រទេសប៉ុណ្ណោះ គឺប្រទេសថៃ និងវៀតណាម ដែលថ្មីៗនេះសម្រេចបានប្រមាណតែជិត៤០ម៉ឺនតោន ខណៈសមាគមស្វាយកំពង់ស្ពឺ អាចផលិតផ្លែស្វាយបានប្រមាណពី៧០តោនទៅ១លានតោនក្នុងមួយឆ្នាំឯណោះ ដូច្នេះការរកទីផ្សារថ្មីៗបន្ថែមទៀតសម្រាប់ស្វាយស្រស់កម្ពុជាគឺជារឿងចាំបាច់ដើម្បីជួយរកទីផ្សារជូនកសិករដាំដុះផ្លែស្វាយ ។
នៅក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ០៧ ខែតុលាកន្លងទៅនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា «កម្ពុជាបាននិងកំពុងខិតខំក្នុងការពង្រឹងគុណភាពផលិតផលកសិកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ដូចជា ចិន កូរ៉េ ជប៉ុនជាដើម ដោយក្នុងនោះ កម្ពុជាបានសម្រេចការចរចារជាមួយភាគីចិននិងបានសាកល្បងនាំចេញចេកអំបូងលឿងស្រស់ជាស្ថាពរទៅកាន់ទីផ្សារប្រទេសចិន ហើយយើងក៏សូមស្នើអោយភាគីជប៉ុនពិចារណានិងពន្លឿនសំណើរដែលភាគីកម្ពុជាបានដាក់ជូន ដើម្បីនាំចេញស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសជប៉ុនផងដែរ»។
លោក វេង សាខុន បានអះអាងប្រាប់ទៅភាគីជប៉ុនថា ក្រៅពីផ្លែស្វាយស្រស់ ជប៉ុនក៏អាចពិនិត្យមើលពីសក្ដានុពលផ្លែឈើជាច្រើនប្រភេទទៀតដែលដាំដុះនៅកម្ពុជា ដើម្បីនាំចូលទីផ្សាររបស់ខ្លួនផងដែរ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ ។ លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា « ក្នុងនាមជាសេនាធិការ នៃរាជរដ្ឋាភិបាលកម្ពុជា យើងសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយ:អនុរដ្ឋមន្ត្រី និងឯកអគ្គរាជទូតថ្មីនឹងបន្តជួយគាំទ្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគត និងជាពិសេសជំរុញការនាំចេញកសិផលកសិកម្មកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត» ។
បើតាមលោក Kanji KATO អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទរបស់ជប៉ុនបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជា ប៉ុន្មានថ្ងៃនេះ ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្ម លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺផលិតកម្មសាច់គោ និងសាច់ជ្រូក ។ Kanji KATO បានបន្តថា «បន្ទាប់ពីទស្សនកិច្ចចប់សព្វគ្រប់និងត្រលប់ទៅកាន់ប្រទេសជប៉ុនវិញ យើងសង្ឃឹមថាប្រទេសយើងទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា លើវិស័យកសិកម្មឱ្យកាន់តែរឹងមាំ ល្អប្រសើរថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មរវាងប្រទេសយើងទាំងពីរ» ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កម្ពុជា បានអោយដឹងថា ផលិតផលកសិកម្មកម្ពុជាសំខាន់ៗដែលបាននាំចេញទៅកាន់ប្រទេសជប៉ុន មានតែ ម្រេច និងចេកអំបូងស្រស់ប៉ុណ្ណោះ ដោយឡែកផ្លែស្វាយរបស់កម្ពុជា បច្ចុប្បន្ននេះ បាននាំចេញជាផ្លូវការទៅកាន់តែប្រទេសពីរប៉ុណ្ណោះ គឺប្រទេសវៀតណាម និងថៃ ដោយក្នុងរយៈពេល៩ខែដើមឆ្នា ២០១៩នេះ ការនាំចេញផ្លែស្វាយរបស់កម្ពុជា ទៅកាន់ប្រទេសថៃ និងវៀតណាមសម្រេចបានប្រមាណតែជិត៤០ម៉ឺនតោន ខណៈសមាគមស្វាយកំពង់ស្ពឺ អាចផលិតផ្លែស្វាយបានប្រមាណពី៧០តោនទៅ១លានតោនក្នុងមួយឆ្នាំ ។
សូមរម្លឹកថាកន្លងមកការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងលើកដំបូងក៏ត្រូវបានពន្យារពេល បន្ទាប់ពីក្រុមហ៊ុននាំចេញមិនបានបំពេញតាមស្តង់ដារអនាម័យ ផលិតផលកសិកម្មនៅក្នុងទីផ្សារប្រទេសកូរ៉េ។ បើតាមថ្នាក់ដឹកនាំក្រសួងកសិកម្ម បានឲ្យដឹងកាលពេលកន្លងទៅថា ការពន្យាពេលនាំចេញស្វាយទៅកូរ៉េកន្លងមក គឺដោយសារតែ ក្រុមហ៊ុន Hyundai បើទោះបីជាក្រុមហ៊ុន បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីការពារសម្អាតផលិតផលរបស់ខ្លួនក៏ដោយក៏ APQA មិនបានអនុញ្ញាតឲ្យមានការដឹកជញ្ជូននោះទេ។
កាលពីខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន Hyundai បានបើកដំណើរការរោងចក្រសម្អាតផ្លែឈើនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរំពឹងថាក្រុមហ៊ុនអាចនាំចេញផ្លែឈើសម្អាតរួចរហូតដល់ទៅ ៥០.០០០ តោនក្នុងមួយឆ្នាំដោយរាប់បញ្ចូលទាំង ដូង ធូរេន និងមង្ឃុតផងដែរ តែមកដល់ពេលនេះនៅមិនទាន់សម្រេចការនាំចេញនៅឡើយទេ ៕ កែសម្រួលដោយ ៖ សុឃាក់
កាលពីសប្ដាហ៍មុនជារយៈពេលនៃការធ្វើដំណើរទៅស្រុករបស់ជនជាតិចិន ដើម្បីបានជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែអ្វីដែលចម្លែកនោះគឺមានរថយន្ត...
ការសុំរៀបការគឺជារឿងដ៏រំភើបមួយសម្រាប់ស្ត្រីគ្រប់រូបដែលធ្វើឲ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិត ប៉ុន្តែមានពេលខ្លះក៏បានធ្វើឲ្យក្ដីស្រមៃនេះក្លាយជា...
គូស្នេហ៍មួយគូនៅខេត្តស៊ីឈួនប្រទេសចិនបានបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី ២០ ខែឧសភា ដែលជារឿយៗត្រូវបានគេហៅថា «ថ្ងៃបុណ្យនៃក្តីស្រឡាញ់ចិន» (Chinese...
វិទ្យាល័យមួយកន្លែងនៅតៃវ៉ាន់កំពុងអនុវត្តន៍នូវកូដសម្លៀកបំពាក់ឯកសណ្ឋានដែលអនុញ្ញាតឱ្យសិស្សស្រី និងសិស្សប្រុសស្លៀកសំពត់ ។ នោះគឺវិទ្យាល័យ Banqiao Senior ដែលមានទីតាំងនៅ...
ទីភ្នាក់ងារ «Shanghaiist» ផ្សាយថា មានហេតុការណ៍ដ៏សន្ធត់នៅលើដងផ្លូវមួយ ក្នុងទីក្រុងណានជីងប្រទេសចិន ស្ត្រីម្នាក់បានលោតឡើងលើកាប៉ូរថយន្តកំពុងបើកបរយឺតៗ និងវាយ...
ថ្នាំគ្រាប់ពន្យាកំណើតគឺជាវិធីសាស្ត្រពន្យាកំណើតដ៏ពេញនិយមបំផុតដែលស្ត្រីទូទាំងពិភពលោកកំពុងតែប្រើប្រាស់។ វាក៏ត្រូវបានគេប្រើដើម្បីព្យាបាលការមករដូវមិន...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនដោយចោទប្រកាន់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនខេទឹកកក៦ថង់តូចត្រូវបានបញ្ជូនទៅ...
រាជធានីភ្នំពេញ ៖ ទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលគ្រោងចំណាយប្រមាណ៨,២ ប៊ីលានដុល្លារអាមេរិក ត្រូវបានសមាជិក...
បង់ក្លាដេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេទូរស័ព្ទមករំខានរហូតជារៀងរាល់ថ្ងៃដោយសារតែរឿងល្បីមួយបានបង្ហាញលេខទូរស័ព្ទរបស់លោកធ្វើ...
ជំងឺរលាកសួតគឺជាការបង្ករោគលើសួត ហើយអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ការបង្ករោគនៅផ្លូវដង្ហើមស្រួចស្រាវដែលប៉ះពាល់លើសួតអាចបង្កឡើងដោយរឿងមួយចំនួន...
ប្រទេសថៃ៖ តាមការឱ្យដឹងពីសហព័ន្ធកីឡាប្រណាំងម៉ូតូទឹកកម្ពុជាបានឱ្យដឹងថា កីឡាករ សាលី អ៊ូម៉ើតដណ្ដើមបានមេដាយមាស១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក...
វ័យវឌ្ឍនាការរបស់សត្វលោករមែងចម្រើនលូតលាស់ឡើងជាកំលោះ ក្រមុំ មានរូបសម្រស់ស្រស់ស្អាត សម្បុរស្រស់ថ្លា ហើយមិនយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះក៏ចាប់ផ្តើម...
នៅដើមសប្តាហ៍នេះ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយដុល្លារអាមេរិក អឺរ៉ូ និងប្រាក់បណ្តាប្រទេសអាស៊ីមួយចំនួន ។ ធនាគារ អេស៊ីលីដា ភីអិល...
រាជធានីភ្នំពេញ ៖ បើតាមគម្រោងរបស់សាលាសិល្បៈហ្វូណន នឹងដាក់គម្រោងថា នាខែវិច្ឆិកា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ សាលានឹងក្រុមការងារត្រៀមកញ្ចប់ថវិកាដ៏ច្រើន ដើម្បីឈុត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីឆែកឆេររកឃើញនូវថ្នាំញៀន១កញ្ចប់តូច កាលពីវេលា...
ខេត្តសៀមរាប ៖ កីឡាករជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ជាមួយភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រមាណជាង១២០០០នាក់ ...
អ្នកទស្សនវិជ្ជាព្រះពុទ្ធសាសនាបានទាញយកហេតុដែលនាំឱ្យកើតមានសេចក្តីទុក្ខមកអាងយ៉ាងនេះថា សេចក្តីទុក្ខរបស់សត្វលោកកើតមកអំពីយើងនៅមានឧបាទាន គឺសេចក្តីប្រកាន់មាំ...
ការហាត់ប្រាណដើរតួនាទីដ៏សំខាន់មួយទៅលើសុខភាពទូទៅ។ ការសិក្សាអាចបន្ថយការប្រឈមនឹងជំងឺជាច្រើនទៀតដែរដូចជា ការធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខ្សែបម្រើជើងចាស់ប្រេស៊ីល Ronaldinho បានសម្តែងការគាំទ្រ Neymar តារាឆ្នើម Paris Saint-Germain ត្រលប់ទៅអតីតក្លិប FC Barcelona វិញ។អនាគតរបស់ Neymar ជាមួយនឹងក្លិប...
រាជធានីភ្នំពេញ ៖ កញ្ញា Valentina. Miss Grand International 2019 CoCoMiss Grand ចំណាត់ថ្នាក់លេខ៣ នៃប្រទេសថៃ បានមកដល់ប្រទេសកម្ពុជាយើង កាលពីព្រឹកថ្ងៃទី៨ ខេធ្នូ ឆ្នាំ២០១៩។ ដោយមានការភ្ញាក់ផ្អើលជាច្រើន...