ការដាក់ឈ្មោះឱ្យកូនចៅជាពាក្យខ្មែរមានសំនៀងពីរោះនិងមានន័យប្រពៃថ្លៃថ្លាណាស់ បណ្ឌិតអ្នកប្រាជ្ញលោកបានពោលសរសើរមាតាបិតាទាំងឡាយដែលបានដាក់ឈ្មោះឱ្យកូនទៅតាមក្បួនតម្រាមើលតាមកម្លាំងថ្ងៃក៏ជួយលើករាសីកូនប្រុសស្រីឱ្យខ្ពស់ត្រដែត រស់នៅដោយសុខសាន្ត ។
តទៅនេះជាឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
និរោធ- មនុស្សដែលមានអាថ៌កំបាំងក្នុងជីវិត អ្នកមានអារម្មណ៍តែក្នុងព្រះធម៌ ប្រព្រឹត្តល្អជានិច្ច ។
និល- ជាឈ្មោះកូនប្រុសស្រីដែលមានសម្បុរខ្មៅស្រអែម ស្បែកមានពណ៌រលើបរលោងគួរឱ្យគយគន់ មានចរិយាល្អ ។
និលពិសី- ជាមនុស្សមានសុខភាពល្អ មិនមានរោគាព្យាធិនៅក្នុងខ្លួន ។
និលរ័ត្ន- ត្បូងកណ្តៀង កែវដែលមានពណ៌ខៀវ ជាមនុស្សសម្បូរទ្រព្យសម្បត្តិ ។
និវត្ត- អ្នកជាប់ចិត្តតែក្នុងរឿងអតីតកាល ទោះជាទៅដល់ទីណាក៏តែងត្រឡប់មកវិញជានិច្ច ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ