ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ​ធាតុ​បំប៉ន​រាង​កាយ​ក្នុង​មើមការ៉ុត​និងដំឡូង​ជ្វា មាន​ប្រយោជន៍ជួយ​ទប់ស្កាត់​មហារីក​សុដន់របស់ស្ត្រី

14 ឆ្នាំ មុន

យោង​តាម​ការ​ស្រាវ​ជ្រាវ​នៅ​អាមេរិក​បាន​អះ​អាង​ថា​សារ​ធាតុ​បំប៉ន​រាង​កាយ​ដែល​មាន​នៅ​ក្នុង​មើម​ការ៉ុត​និង​ដំឡូង​ជ្វា​អាចជា​អាវុធ​ដ៏​សំខាន់​មួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​ដំណាក់​កាល​ដំបូង​។ អាស៊ីដ​រ៉េទី​ណូ​អ៊ិច​(Retinoic Acid)ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​អាស៊ីដ​វីតាមីន​A​មួយ​ភាគ​ត្រូវ​បាន​គេ​ប្រើនៅ​ក្នុង​ក្រែម​លាប​មុខ​ការ​ពារ​ភាពជ្រីវ​ជ្រួញ​។ មក​ដល់​ពេល​នេះ​ ការ​សិក្សា​ទាំង​ឡាយ​ទៅ​លើ​សក្តានុពល​របស់​វា​ក្នុង​នាម​​ជា

យោង​តាម​ការ​ស្រាវ​ជ្រាវ​នៅ​អាមេរិក​បាន​អះ​អាង​ថា​សារ​ធាតុ​បំប៉ន​រាង​កាយ​ដែល​មាន​នៅ​ក្នុង​មើម​ការ៉ុត​និង​ដំឡូង​ជ្វា​អាចជា​អាវុធ​ដ៏​សំខាន់​មួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​ដំណាក់​កាល​ដំបូង​។ អាស៊ីដ​រ៉េទី​ណូ​អ៊ិច​(Retinoic Acid)ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​អាស៊ីដ​វីតាមីន​A​មួយ​ភាគ​ត្រូវ​បាន​គេ​ប្រើនៅ​ក្នុង​ក្រែម​លាប​មុខ​ការ​ពារ​ភាពជ្រីវ​ជ្រួញ​។ មក​ដល់​ពេល​នេះ​ ការ​សិក្សា​ទាំង​ឡាយ​ទៅ​លើ​សក្តានុពល​របស់​វា​ក្នុង​នាម​​ជា​ឱសថ​ព្យាបាល​ជំងឺ​មហារីក​មួយ​ប្រភេទ​បាន​ត្រូវ​ផ្តល់​នូវ​ភាពប្រា​កដ​ប្រជា ។

តាម​ការ​សិក្សា​នៅក្នុង​មន្ទីរ​ពិ​សោធន៍​ថ្មី​មួយ​ក្នុង​ពេល​ឥឡូវនេះ​បាន​បង្ហាញ​ថា​ អាស៊ីដ​រ៉េទី​ណូ​អ៊ិច​(Retinoic Acid)បាន​ធ្វើ​ឲ្យ​មានភាព​ផ្ទុ​យ​គ្នា​ចំពោះ​កោ​សិកា​ដែល​នាំ​ឲ្យ​មាន​មហារី​សុដន់​។ ទោះ​ជា​យ៉ាង​ណា​ក្តី អាស៊ីដ​នេះ​ពុំ​មាន​ប្រ​សិទ្ធ​ភាព​ទប់​ទល់​នោះ​ឡើយ​ប្រ​សិន​ជា​ជំងឺ​មហារីក​សុដន់​បាន​ឆ្លង​ផុត​ដំណាក់​កាល​ដំបូង​រួច​ហើយ​នោះ។ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​នៅ​អាមេរិក​បាន​តម្រង់​ឆ្ពោះ​ទៅ​រក​តួ​នាទី​ជា​គន្លឹះ​ដែល​ជួយ​ធ្វើ​ឲ្យ​កម្លាំង​ប្រឆាំង​នឹង​មហារី​​ក​រ​បស់​អាស៊ីដ​រ៉េទី​ណូ​អ៊ិច​(Retinoic Acid) ប្រសិទ្ធ​ភាពខ្លាំង​ឡើង​។

Retinoic acid receptor beta (RAR-beta)ជា​ប្រភេទ​ប្រូ​តេអ៊ីន​មួយ​ក្រុម​នៅ​ក្នុង​កោ​សិកា​បាន​បញ្ចេញ​នូវ​ប្រ​សិទ្ធភាព​ជី​វសាស្រ្ត​នៅ​ពេល​ដែល​វា​មាន​ទំ​នាក់​ទំនាក់​ជា​មួយ​Retinoic Acid។ វេជ្ជ​បណ្ឌិត​សាន់​ដ្រា ហ្វឺ​ណាន់​ដេស​អ្នក​ដឹក​នាំ​កា​រសិក្សា​មក​ពី​មជ្ឈមណ្ឌល​មហារី​ក​Fox Chase Cancerនៅ​ហ្វ៊ីឡាដែលហ្វ៊ីយ៉ា សហរដ្ឋ​អាមេរិក​បាននិយាយ​ថា​៖«យើង​បាន​រក​ឃើញ​ថា ពន្ទុ​RAR-betaមាន​សកម្ម​ភាព​ប្រឆាំង​នៅ​ក្នុង​២ដំណាក់​កាល​ដំបូង​នៃជំងឺ​មហារីក​ តែ​២ដំណាក់​កាល​ចុង​ក្រោយ​វា​ក៏​ស្ងប់​ទៅ​វិញ ពោល​គឺ​វា​គ្មាន​សកម្ម​ភាព​ប្រឆាំង​អ្វី​ទាំង​អស់។​ ការ​ផ្លាស់​ប្តូរ​​​សកម្មភាព​ពន្ធុ​​នេះ​បង្កឡើង​ដោយ​សកម្មភាព​កែ​ប្រែ​គីមី​មួយ​ប្រភេទ​ហៅ​ថា​Methylation» ៕