ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​និងកូននាំ​គ្នាផឹក​ស្រា ពេល​ស្រវឹងកូន​ប្តូរនិស្ស័យ ហៅ​ឪ«អាក្លើ» ​ឪកាប់​ប្រហារ

11 ឆ្នាំ មុន

ខេត្តព្រៃវែង​ ៖​​​ ​ដោយ​សារ​តែ​​​ឥទ្ធ​ិ​ពល​​​នៃ សុរា​​​ ​ធ្វើ​ឱ្យ​កូន​​ថ្លើម​ធំ​ហ៊ាន​បន្លំ​​​ហៅ​ឪពុក​​បង្កើត​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្លើ​(មិត្ត​ភក្ដិ)​ ​​ធ្វើ​ឱ្យ​​​ឪពុក​ខឹង​​រហូត​​ទប់​កំហឹង​មិន​​​បាន​​​ក៏​ទាញ​កាំបិត​​​កក​ុក​​អារក​​​ និងកាប់​ចិញ្ច្រាំ​កូន​ខ្លួន​ឯង​ដូច​កាប់សាច់ជ្រូក​​ ​បណ្ដាល​ឱ្យ​ស្លាប់​​​​​ភ្លាម​​ៗ​នៅ​ក្នុង​ថ្លុក​ឈាម​យ៉ាង​​អាណោច​អាធ័ម​ ។

ខេត្តព្រៃវែង​ ៖​​​ ​ដោយ​សារ​តែ​​​ឥទ្ធ​ិ​ពល​​​នៃ សុរា​​​ ​ធ្វើ​ឱ្យ​កូន​​ថ្លើម​ធំ​ហ៊ាន​បន្លំ​​​ហៅ​ឪពុក​​បង្កើត​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្លើ​(មិត្ត​ភក្ដិ)​ ​​ធ្វើ​ឱ្យ​​​ឪពុក​ខឹង​​រហូត​​ទប់​កំហឹង​មិន​​​បាន​​​ក៏​ទាញ​កាំបិត​​​កក​ុក​​អារក​​​ និងកាប់​ចិញ្ច្រាំ​កូន​ខ្លួន​ឯង​ដូច​កាប់សាច់ជ្រូក​​ ​បណ្ដាល​ឱ្យ​ស្លាប់​​​​​ភ្លាម​​ៗ​នៅ​ក្នុង​ថ្លុក​ឈាម​យ៉ាង​​អាណោច​អាធ័ម​ ។ នេះ​គឺ​ជា​​ហេតុ​ការណ៍​​មួយ​​មិន​ធ្លាប់មាន​និង​គួរ​ឱ្យ​រន​្ធត់បំផុត​ដែល​បានកើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​​​​​​​​​​​ប្រមាណជា​​៥ល្ងាច​​ថ្ងៃទី​​១៣ មេសា​​​​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​​ជាតិ​​​មួយ​ថ្ងៃ នៅ​ក្នុង​ផ្ទះ​​ស្ថិត​ក្នុង​ភូមិ​សំរោង​ ឃុំ​ជ្រៃ ស្រុក​កំពង់​​ត្របែក​ ។

​ជន​ដៃ​ដល់​​​ជា​ឪពុក​​ដែលដាច់​ចិត្ត​​​លើក​ដៃ​ប្រហារ​កូន​ខ្លួន​ឯ​ង​ឈ្មោះអ៊ុយ​ សុផាត អាយុ​​​៦៤​ឆ្នាំ ​​​​​​​​​​​​ចំណែក​កូន​ប្រុស​ដែល​​ស្លាប់​​​​​​​​​​បាត់​បង់​ជីវិត​​ឈ្មោះសៀង​ ចាន់ ​អាយុ​​​​​៤១​ឆ​្នាំ ​​​មាន​ទីលំនៅ​​ក្នុង​ភូមិ​ស្វាយ​​ប៉ាក ឃុំ​ជ្រៃ​ ស្រុក​កំពង់​ត្របែក ។​​ ​​​ប្រភព​​​​ព័ត៌មាន​ពី​លោក​​វ​រសេនីយ៍​​​ឯក សេង​ សុភ័ក្រ្ត​​ ​​ស្នងការ​រងន​​គរ​បាល​​ខេត្ត​​​​បាន​ឱ្យ​ដឹង​ថា យោង​​តាម​ចម្លើយ​​​របស់ជនឈ្មោះ​​​​​​អ៊ុយ ​​សុផាត ​ដែល​ជា​ឪពុក​​​បាន​ឆ្លើយ​ថា ម​ុន​ពេល​​កើត​ហេតុ​ប្រពន្ធ​របស់គាត់បាន​ទិញស្រា​​​​​​​​​​​​​​​​​​១លីត្រ​កន្លះ​​​​ឱ្យ​​​​ផឹក​​២នាក់​​​ឪពុក​-កូន​នៅក្រោម​ផ្ទះ​ ដើម្បី​កុំ​ឱ្យ​​ដើរ​ទៅ​ផឹក​​​នៅ​ឯណា​ឆ្ងាយ​​ដោយកូន​ប្រុស​ជា​អ្នក​ចាក់​ស្រា​​​ ។​​ ដំបូង​មិន​ទាន់​ស្រវឹង​កូន​ប្រុស​និយាយ​​​ស្រួល​​ណាស់​​​«កែវ​នេះ​​ខ្ញុំ កែវនេះ​ឪឯង​​​» លុះ​​​​​​​​​​​​​​​ផឹក​យូរ​ៗ​​​ទៅ​ស្រវឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ប្ដូរនិស្ស័យ​​ស្រាប់​តែកូន​ប្រុស​បន្លំ​​ហៅ​«ហ្អែង​​អញ​»​ ហើយ​គាត់​ចេះ​តែប្រាប់​ថា​«​អញ​ឪ​អានេះ​…ៗ»​ ។ ប៉ុន្តែ​កូន​នៅ​តែមិន​​ឈប់​រហូត​​ចុងក្រោយ​​ហ៊ាន​​ហៅ​គាត់​​​ថា​​ក្លើ​ទៀត ទើប​​ធ្វើ​ឱ្យ​​គាត់​ទ្រាំមិន​បាន​ក៏​កើត​​​​ទៅ​ជា​រឿង​​​ឈ្លោះ​ប្រកែក​​គ្នា ​ហើយ​​កូន​ប្រុស​​គាត់​បាន​ស្រែកជេរ​ប្រមាថ​​គាត់​ថែមទៀត ទើបគាត់​​​ទប់កំហឹង​មិន​បាន​ក៏ទាញកាំបិត​​​​​​​​​​​​​​​​​​​​​កកុក​ចា​ប់​អារក​​​​​និងកាប់​​ជា​ច្រើន​កាំបិត​​​សម្លាប់ចោល​តែម្ដង​ទៅ​ ។

​​លោក​វរសេនីយ​៍​​ត្រី​ អ៊ុំ​ ចំរើន ​អធិការ​នគរ​បាល​​​ស្រុ​ក​កំពង់​ត្របែក​បាន​បញ្ជាក់​ថា ក្រោយពី​ឃើញ​​​សកម្ម​ភាព​​ឪពុក​​ចាប់​អារក​​កូន​ប្រុស និង​កាប់​ចិញ្ច្រាំ​ជា​ច្រើន​កាំបិត​​ដូច​កាប់​ចិញ្រ្ចាំ​សាច់​ជ្រូក​​​​​​​​​​​​​​នោះ អ្នកជិត​​ខាង​​ក៏​​រាយការណ៍​​ទៅ​​​នគរ​បាល​ប៉ុស្ដិ៍​​រដ្ឋបាល​​​ឃុំ​ជ្រៃ​ភ្លាម​ ​ដើម្បី​ឱ្យ​សមត្ថ​កិច្ច​​​ទៅ​ជួយ​ជន​រង​គ្រោះ​ ។ ប៉ុន្តែ​ពេល​​​សមត្ថកិច្ច​​​​ទៅ​ដល់​ជន​រង​គ្រោះ​​​បាន​ស្លាប់​បាត់​​​​ទៅ​ហើយ​​​ ទើប​​​​ឃាត់​ខ្លួន​បុរស​​​​ជា​ឪពុក​​​នាំទៅកាន់​​អធិការដ្ឋាន​នគរបាលស្រុក​​កំពង់​ត្របែក​​ ​ធ្វើការ​កសាង​សំណ​ុំ​​រឿង​បញ្ជូន​ទៅ​កា​ន់​សាលា​ដំបូង​ខេត្ត​ចាត់ការ​តាម​​​​នីតិវិធី​ច្បាប់ ៕