ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារសិរីសោភ័ណ​ធ្វើការតវ៉ា​បិទស្ពាន​ទឹកថ្លា

11 ឆ្នាំ មុន

ខេត្ដ​បន្ទាយ​មានជ័យ​ ៖ អាជីវករ​ផ្សារ​សិរី​សោភ័ណ​ ប្រមាណ​ជិត​២០០​នាក់​ បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥​ បណ្ដាល​ឱ្យ​ស្ទះ​ចរាចរណ៍​ជាង​២​ម៉ោង​ដែល​មាន​រថយន្ដ​គ្រប់​ប្រភេទ​ត្រូវ​ឈប់​បន្ដ​កន្ទុយ​គ្នា​ជិត​១០​គីឡូម៉ែត្រ​ ចាប់​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨​ មេសា​ នៅ​ចំណុច​ស្ពាន​ទឹក​ថ្លា​ ស្ថិត​ក្នុង​ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ក្រុងស​ិរី​សោភ័ណ​ ។​

ខេត្ដ​បន្ទាយ​មានជ័យ​ ៖ អាជីវករ​ផ្សារ​សិរី​សោភ័ណ​ ប្រមាណ​ជិត​២០០​នាក់​ បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥​ បណ្ដាល​ឱ្យ​ស្ទះ​ចរាចរណ៍​ជាង​២​ម៉ោង​ដែល​មាន​រថយន្ដ​គ្រប់​ប្រភេទ​ត្រូវ​ឈប់​បន្ដ​កន្ទុយ​គ្នា​ជិត​១០​គីឡូម៉ែត្រ​ ចាប់​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨​ មេសា​ នៅ​ចំណុច​ស្ពាន​ទឹក​ថ្លា​ ស្ថិត​ក្នុង​ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ក្រុងស​ិរី​សោភ័ណ​ ។​

ការ​តវ៉ា​របស់ក្រុម​អាជីវករ​នា​ព្រឹក​ថ្ងៃ​​នោះ​មាន​២​លើក​ ដែល​លើក​ទី​១​ចាប់​ពី​វេលា​ម៉ោង​៧​ដល់​ម៉ោង​៨​ព្រឹក​នៅ​ផ្លូវ​បំបែក​ជា​បី​ មុខ​ទី​បញ្ជា​ការ​កង​រាជ​អាវ​ុធ​ហត្ថ​ខេត្ដ​ និង​លើក​ទី​២​ចាប់​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ដល់​ម៉ោង​១០​ព្រឹក​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​ ស្ពាន​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ក្រុង​សិរី​សោភ័ណ​ ជា​ទី​រួម​ខេត្ដ​ ។​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​រង​ខេត្ដ​ និង​លោក​ឧត្ដម​សេនីយ៍​ត្រី​ សំ​ ជិត​ ស្នង​ការ​រង​នគរ​បាល​ខេត្ដ​បាន​មាន​វត្ដ​មាន​ដឹក​នាំ​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ដោយ​មាន​កង​កម្លាំង​នគរ​បាល​អន្ដរាគមន៍​ និង​កម្លាំងនគរ​បាល​ការ​ពារ​ព្រំ​ដែន​ប្រមាណ​ជិត​១០០​នាក់​ព្យាយាម​ដោះ​ស្រាយ​ឱ្យ​មាន​ការ​បើក​ផ្លូវ​ជាតិ​ឡើង​វិញ​ ។​

ក្រុម​អាជីវករ​បាន​ប្រាប់​ថា​ មូល​ហេតុ​ដែល​ពួក​គាត់​លើកគ្នា​តវ៉ា​គឺ​មក​ពី​លោក​អភិបាល​ខេត្ដ​អាណត្ដិ​ថ្មី​បាន​ប្រើ​កង​កម្លាំង​បិទ​ផ្សារ​មិន​ឱ្យ​ពួក​គាត់​ទៅ​លក់​នៅ​ផ្សារ​សិរី​សោភ័ណ​ ទើប​ពួក​គាត់លើក​គ្នា​បិទ​ផ្លូវ​រកដំណោះ​ស្រាយ​ តែ​គ្មាន​ដំណោះ​ស្រាយ​ឡើយ​ ។​ លក្ខខណ្ឌ​ដែល​ពួក​គាត់​ទាម​ទារ​ដោះ​ស្រាយ​គឺ៖
១-​សុំ​ឱ្យ​លោក​អភិបាល​ខេត្ដ​អាណត្ដិ​ថ្មី​ពន្យារ​ពេល​ទុក​ឱ្យ​ពួក​គាត់​ដាច់​អាណត្ដិ​ផ្សារ​រយៈ​ពេល​៥​ឆ្នាំ​ទៀត​ ។​ ២-​ខេត្ដ​ត្រូវ​រក​ផ្សារ​មេឃ​កន្លែង​ចាស់​ដែល​មន្ដ្រី​ខេត្ដ​អាណត្ដិ​មុន​ឃុប​ឃិត​ជា​មួយ​ក្រុម​ហ៊ុន​ផ្សារ​សិរី​សោភ័ណ​យក​លក់​អស់​ហើយ​ ដោយ​ឱ្យ​ពួក​គាត់​មក​លក់​លើ​ចិញ្ចើម​ផ្លូវ​ជុំ​វិញ​ផ្សារ​សិរី​សោ​ភ័ណ​ ដែល​ត្រូវ​​ទទួល​នូវ​ការ​បណ្ដេញ​ចេញ​ជា​បន្ដ​បន្ទាប់​ និង​មាន​ភាព​ចម្រូង​ចម្រាស​បំផុត​ គឺ​ដេញ​ម្ដង​ហើយ​ ដេញ​ម្ដង​ទៀត​ ។

លោក​ឧត្ដម​សេនីយ៍​ត្រី​ សំ​ ជិត​ បាន​ប្រាប់​ថា​ ថ្វី​បើ​មាន​ការ​ពង្រាយ​កម្លាំង​នគរ​បាល​ដើម្បី​ទប់​ទល់​រារាំង​មែន​ មិន​បាន​ប្រើ​ហិង្សា​ទេ​គ្រាន់​តែ​សុំ​អង្វរ​ពួក​គាត់​កុំ​ឱ្យ​បិទ​ផ្លូវ​ ព្រោះ​បណ្ដាល​ឱ្យ​ស្ទះ​ចរា​ចរណ៍​ប៉ះ​ពាល់​ដល់​អ្នក​ដំណើរ​ តែ​ពួក​គាត់​មិនស្ដាប់​សោះ​ ។​ រយៈ​ពេល​២​ម៉ោង​ក្រោយ​មក​ ទើប​ឱ្យ​រថយន្ដ​ធំ​បើក​ចូល​ក្នុង​ហ្វូង​មនុស្ស​ដែល​ឈរ​រាំង​ផ្លូវ​ដើម្បី​ញែក​ពួក​គាត់​ចេញ​ ដោយ​ប្រើ​កម្លាំង​រាំង​ជា​ជួរ​បើក​ផ្លូវ​ទើប​អាច​បើក​បាន​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ ។​ អ្នក​ដំណើរ​បាន​ត្អូញ​ត្អែរ​ថា​ មូល​ហេតុ​ដែល​ប្រជា​ពលរដ្ឋ​តវ៉ា​និង​បិទ​ផ្លូវ​យូរ​បណ្ដាល​ឱ្យ​ស្ទះ​អត់​បាយ​ក្រហាយ​ទឹក​ ព្រោះ​តែ​អាជ្ញាធរ​មិន​ប្រញាប់​ចេញ​មុខ​ដោះ​ស្រាយ​ ហើយ​បាន​ប្រើ​កម្លាំង​រុញ​ច្រាន​ដើម្បី​បំបែក​ហ្វូង​ ទើប​បាន​ជា​បិទ​ផ្លូវ​បណ្ដាល​ឱ្យស្ទះ​យូរ​បែប​ហ្នឹង​ ។​ គួរ​បញ្ជាក់​ថា​ ក្នុង​វិធាន​ការ​លុប​បំបាត់​ការ​លក់​ដូរ​នៅជុំវិញ​ផ្សារ​សិរី​សោភ័ណ​ លោក​ គោស៊ុំ​ សារឿត​ អភិបាល​ខេត្ដ​ បាន​ឱ្យ​កម្លាំង​នគរ​បាល​និង​ប៉េអឹម​បិទ​ផ្លូវ​ចូល​ផ្សារ​នៅ​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨​ មេសា​ មិន​ឱ្យ​អាជីវករ​ចូល​លក់​នៅ​លើ​ផ្លូវ​ជុំ​វិញ​ផ្សារ​សិរី​សោភ័ណ​ឡើយ​ ។​ ទាំង​អ្នក​លក់​នៅ​ក្នុង​ផ្សារ​និង​ខាង​ក្រៅ​ផ្សារ​មិន​អាច​ចូល​លក់​បាន​​ទេ​ ។​ ប៉ុន្ដែ​នៅ​លើផ្លូវ​ខាង​ត្បូង​ផ្សារ​គេ​ឃើញ​មាន​អាជីវករ​ប្រមាណ​២០​ភាគ​រយ​បាន​ចូល​លក់​ ទោះ​ជា​មាន​ការរារាំង​ពី​កម្លាំង​សមត្ថ​កិច្ច​យ៉ាង​ណា​ក៏​ដោយ​ ។​

មាន​ការ​កត់​សម្គាល់​ថា​ នៅ​ពេល​មានការ​តវ៉ា​នៅ​ផ្សារ​សិរីសោភ័ណ​ រថយន្ដ​ធុន​១០​តោន​ដែល​មាន​បិទ​ឡូហ្គោ​បង្រៀន​បើក​បរ​ដៃ​ទិព្វ​មាន​ជ័យ​របស់​ម្ចាស់​ផ្សារ​រាត្រី​ដែល​បម្រុង​ចូល​ដឹក​ជើង​ថ្ម​ដាក់​ឆត្រ​ត្រូវ​បាន​អាជីវករ​នាំ​គ្នា​លើក​គ្រែ​រាំង​មុខ​ និង​យក​ជើង​ថ្ម​ដាក់​ឆត្រ​កល់​កង់​ទៅ​មុខ​លែង​រួច​។
ការ​តវ៉ា​ចំពោះ​វិធាន​ការ​របស់​អាជ្ញាធរ​ខេត្ដ​នេះ​មិន​ទាន់​ដឹង​ថា​នឹង​មាន​ដំណោះ​ស្រាយ​បែប​ណា​នៅ​ឡើយ​ទេ​ ៕