ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​លេង​ចិន​មួយ​ប្រាវ​ផ្អើល​សមត្ថកិច្ច​ដេញចាប់​ទាំង​កណ្តាល​យប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត Rang Rover មួយ​គ្រឿង​បើកបរ និង​រួម​ដំណើរ​ដោយ​បុរស​2​នាក់​ជា​ជនជាតិ​ចិន​ក្នុង​ស្ថានភាព​ស្រវឹង​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត Alphard បើកបរ​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​ទៀត​បណ្តាល​ឱ្យ​ខូចខាត​យ៉ាងដំណំ​ហើយ​មិន​បាន​ឈប់​ដោះស្រាយ​ទេ បែរជា​បន្ថែម​ល្បឿន​រថយន្ត​ព្យាយាម​បើក​រត់គេច​ក៏​ត្រូវ​សមត្ថកិច្ច​ខណ្ឌចំការមន​ប្រទះ​ឃើញ​ក៏​ធ្វើការ​ប្រដេញ​ឃាត់​បាន​មក​វិញ…

រាជធានី​ភ្នំពេញ ៖ រថយន្ត Rang Rover មួយ​គ្រឿង​បើកបរ និង​រួម​ដំណើរ​ដោយ​បុរស​2​នាក់​ជា​ជនជាតិ​ចិន​ក្នុង​ស្ថានភាព​ស្រវឹង​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត Alphard បើកបរ​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​ទៀត​បណ្តាល​ឱ្យ​ខូចខាត​យ៉ាងដំណំ​ហើយ​មិន​បាន​ឈប់​ដោះស្រាយ​ទេ បែរជា​បន្ថែម​ល្បឿន​រថយន្ត​ព្យាយាម​បើក​រត់គេច​ក៏​ត្រូវ​សមត្ថកិច្ច​ខណ្ឌចំការមន​ប្រទះ​ឃើញ​ក៏​ធ្វើការ​ប្រដេញ​ឃាត់​បាន​មក​វិញ ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11​និង​25​នាទី​យប់ ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​143 កែង​នឹង​ផ្លូវ​276 ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​2 ខណ្ឌចំការមន ។

រថយន្ដ​បង្ក​ម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BG-2678 បើកបរ និង​រួម​ដំណើរ​ដោយ​បុរស​2​នាក់​ជា​ជនជាតិ​ចិន​ក្នុង​ស្ថានភាព​ស្រវឹង ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក Alphard V6 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BC-8958 បើកបរ​នឹង​រួម​ដំណើរ​ដោយ​បុរស​ជនជាតិ​ចិន​មាន​គ្នា​4​នាក់ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គឺ​គេ​ឃើញ​រថយន្ត Alphard បើកបរ​ដោយ​ជនជាតិ​ចិន​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​143 ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ផ្លូវបំបែក​ជា​បួន​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Rang Rover បើកបរ និង​រួម​ដំណើរ​ដោយ​បុរស​2​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​276 ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏​បត់​ឆ្វេង​ភ្លាម​ៗ​បណ្តាល​ឱ្យ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត Alphard ធ្វើ​ឲ្យ​ខូចខាត​មួយ​កំណាត់​មុខ​យ៉ាងដំណំ​រលត់​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច ចំណែក​រថយន្ត​បង្ក​ម៉ាក Rang Rover បែក​ស្តុ​ប និង​ធ្លាក់​កាង​ខាងឆ្វេង ។

ភ្លាម​ៗ​បន្ទាប់​ពី​បង្កហេតុ​ភាគី​ខាង​រថយន្ត​បង្ក​មិន​បាន​ឈប់​រថយន្ត​ដោះស្រាយ​ទេ​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច ក៏​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌចំការមន​ប្រទះ​ឃើញ​ក៏​ធ្វើការ​ប្រដេញ​តាម​រហូត​ដល់​មុខ​មជ្ឈមណ្ឌល​កម្សាន្ត Rock ទើប​ឃាត់​រថយន្ត​បង្ក​បាន ។ បន្ទាប់​ពី​ឃាត់​រថយន្ត​បង្ក​បាន​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ក្នុង​រថយន្ត​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​អ្នកបើកបរ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​2 ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ក្រុង​ចាត់ការ​តាម​នីតិវិធី ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែល​មិន​បាន​បង្ក​ឱ្យ​មាន​ន​ណារ​ម្នាក់​រង​របួស​ឡើយ គឺ​ខូចខាត​តែ​រថយន្ត​ប៉ុណ្ណោះ​។ ក្រោយ​កើតហេតុ​រថយន្ដ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ប្រគល់​ទៅ​ឱ្យ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ