ដំណាំ​ប៉ិកួៈ​ឆ្នាំ​នេះ​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ តែ​ពិបាក​ពេល​ទទួលផល​ព្រោះ​មាន​គេ​លួច


ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​នៅ​ទីនោះ​ក្រៅពី​ធ្វើស្រែ ពួក​គាត់​បាន​ឆ្លៀតពេល​ទំនេរ​បាន​ដាំ​ដំណាំ បន្លែ​ផ្សេង​ៗ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ឲ្យ​មានការ​រីក​ចម្រើន ដោយ​គាត់​បាន​ប៉ិកួៈ នៅ​ភូមិ​កង​វ៉ា ស្ថិត​ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

បងប្រុស​ឈ្មោះ ម៉ាង ម៉​ន ជា​ប្រជា​កសិករ​ប្រកប​របរ​ដាំ​ដំណាំ​បន្លែ​ផ្សេង​ៗ និង​ប៉ិកួៈ គាត់​រស់នៅ​ភូមិ​ពង្រ ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន ដំណាំ​បន្លែ​ផ្សេង​ៗ​គាត់​បាន​ដាំ​ប៉ិកួៈ នៅ​លើ​ផ្ទៃដី​សរុប​១​ហិ​កតា​៥​អា ។ ផ្លែ​ល្ពៅ​គាត់​ប្រមូល​ផល​រួច​អស់ហើយ ចំណែក​សណ្តែក​គួ គាត់​ប្រមូល​ផល​បណ្តើរ​ៗ និង​គ្រោង​ដាំពោត​បន្លែ​ទៀត ។

បង​ម៉ាង ម៉​ន បាន​និយាយ​ទៀត​ថា ប៉ិកួៈ​ឆ្នាំ​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ១​គីឡូក្រាម​១,០០០​រៀល ។ បើ​គិត​ពី​ការ​ដាំ​ដំណាំ និង​ស្រូវ ដំណាំ​បាន​ផល​ច្រើន​ជាង​ស្រូវ​វស្សា តែបើ គិត​ជាមួយ​ស្រូវ​ប្រាំ​ចាញ់​ស្រូវប្រាំង​វិញ ។ គាត់​បញ្ជាក់​ថា អ្វី​ដែល​លំបាក គឺ​នៅ​ពេល​ប៉ិកួៈ បាន​ផល ឬ​ក៏​ពោត​បាន​ផល ក្រុម​ក្មេង​ទាំងស្រី ទាំងប្រុស​មក​លួច​ដក ពិសេស គឺ​ពួក​ក្រុម​ប្រើប្រាស់​គ្រឿងញៀន ។

ចំណែក​លោកពូ ចក់ និង​បងស្រី​ណូរី នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ​នេះ​ដែរ ដែល​ជា​អ្នកស៊ីឈ្នួល​ដាំ​ជួស​គ្រាប់​ប៉ិកួៈ និង​ជា​អ្នក​កាត់​ស៊ីឈ្នួល កាត់​ត្រួយ និង​ផ្កា​ប៉ិកួៈ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ស៊ីឈ្នួល​ដោយ​ក្នុង​១​ថ្ងៃ​បាន​តម្លៃ​២​ម៉ឺន​៥​ពាន់​រៀល ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ