ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​5​នាក់​ចូល​ប្លន់​ក្នុង​ផ្សារ​ទំនើប​នៅ​កោះ​ធំ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនជាតិ​ចិន​៥​នាក់បាន​ធ្វេ​ី​សកម្មភាព​ដោយ​យក​កូនកាំបិត​ភ្ជង់​ប្លន់​ជនជាតិចិន​ដូច​គ្នា​ដែល​ជា​ម្ចាស់​ហាង​លក់ទំនិញ​មួយ​កន្លែងយីហោ​ផ្សារ​ទំនើប​សាធារណៈ ស្ថិត​ក្នុងភូមិ​ជ្រៃធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ នេះ​ជា​សកម្មភាព​ប្លន់​ហាង​ជនជាតិ​ចិន​ទី​២ហើយ ដែល​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ហាង​លក់ទំនិញ​ជនជាតិ​ចិន​មួយ​កន្លែង​ក៏​ត្រូវ​ចោរ​ចិន​ប្រដាប់​អាវុធ​ចូល​ប្លន់​ដែរ…

ខេត្តកណ្តាល ៖ ជនជាតិ​ចិន​៥​នាក់បាន​ធ្វេ​ី​សកម្មភាព​ដោយ​យក​កូនកាំបិត​ភ្ជង់​ប្លន់​ជនជាតិចិន​ដូច​គ្នា​ដែល​ជា​ម្ចាស់​ហាង​លក់ទំនិញ​មួយ​កន្លែងយីហោ​ផ្សារ​ទំនើប​សាធារណៈ ស្ថិត​ក្នុងភូមិ​ជ្រៃធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

នេះ​ជា​សកម្មភាព​ប្លន់​ហាង​ជនជាតិ​ចិន​ទី​២ហើយ ដែល​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ហាង​លក់ទំនិញ​ជនជាតិ​ចិន​មួយ​កន្លែង​ក៏​ត្រូវ​ចោរ​ចិន​ប្រដាប់​អាវុធ​ចូល​ប្លន់​ដែរ ដោយ​ចាប់ចង​ថៅកែ​ហាង២​នាក់​ប្តី​ប្រពន្ធ​ប្រមូល​បាន​លុយ​ជា​ច្រើន​ហើយ​គេចខ្លួន​បាត់ នៅ​ស្រុក​អង្គស្នួល ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ។

អំពើ​ប្លន់​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​ថ្មីទៀត​នេះ កើត​ឡេ​ី​ង​កាលពី​វេលា​ម៉ោង​ប្រមាណ១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែតុលា​កន្លង​ទៅ ។ របាយការណ៍​របស់​សមត្ថ កិច្ច​បង្ហាញ​ថា ជន​រង​គ្រោះ​ឈ្មោះ ជូ ស៊ា​វ​ឡៃ ចំ ណែ​ក​ជនសង្ស័យ​មាន​គ្នា​៥​នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ជា​ជនជាតិ​ចិន ។ ចំពោះ​ការ​បាត់បង់​មាន​លុយ​ប្រហែល​៣.០០០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក iPhone X ពណ៌​ខ្មៅ ។

តាម​ជន​រង​គ្រោះជា​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា នា​វេលា​រំលង​អធ្រាត្រ​នោះ រូប​គាត់​និង​ម្តាយកំពុង​នៅ​ក្នុង​ហាង​​លក់ទំនិញ​ដូច​សព្វដង ។ ចំណែក​ឪពុក​យក​ទំនិញ​ទៅ​ឲ្យ​ម៉ូយ​នៅ​ខាងក្រៅ​ដែល​ជា​ចិន​ដូច​គ្នា ។ ស្រាប់​តែ​ពេល​នោះ មាន​មនុស្ស​៥​នាក់​ជា​ជនជាតិ​ចិន ពាក់​អាវដៃវែង ពណ៌​ផ្សេង​ៗ​គ្នា ខ្លះ​អាវ​មាន​មួក​គ្រប​ក្បាល និង​ខ្លះ​ពាក់​ម៉ាស់​សល់​តែ​ប្រឡង់​ភ្នែក បាន​ចូល​មក​ក្នុង​ហាង ។ ខណៈនោះ រូប​គាត់​ជា​ម្ចាស់​ហាង មិន​បាន​ចាប់អារម្មណ៍​ថា​នឹង​មានរឿង​ហេតុ​អ្វី​កើតឡើង​ទេ ព្រោះ​ស្មាន​តែ​ជា​ភ្ញៀវ​មក​រក​ទិញ​ទំនិញ​ធម្មតា ។

ភ្លាម​នោះ ក្រុម​ជនសង្ស័យ​បាន​ដក​កូនកាំបិតភ្ជង់​ម្ចាស់​ហាង រួច​ធ្វើ​សកម្មភាព​ប្រមូល​យក​លុយដែល​ទុក​ក្នុង​ថតតុ​អស់​ប្រហែល​៣.០០០​ដុល្លារ និង​ទូរស័ព្ទ iPhone X មួយ​គ្រឿង រួច​គេចខ្លួន​បាត់​ស្រមោល​អស់​ទៅ។ ករណី​នេះ នគរបាល​ស្រុក​កោះធំ​កំពុង​ចុះ​សហការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់​ជនល្មើស ៕

អត្ថបទសរសេរ ដោយ