ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ស្ទាវ​កាប់​ចាក់គ្នា ចាប់​ខ្លួន​ជនបង្ក​២នាក់​ញាត់​ទ្រុង ព្រឹក​ឡើង​ដោះលែង​វិញ ប្រតិកម្ម​ជា​ខ្លាំង​​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ក្មេងទំនើង២នាក់ ក្នុងចំណោមបក្សពួកជិត​៣០នាក់ ត្រូវ​សមត្ថកិច្ច​​ធ្វើ​ការ​ឃាត់ខ្លួន ក្រោយ​ពី​សង្ស័យ​ថា ​បាន​ព្រូត​គ្នា​ស្ទាក់​កាប់យុវជន៣នាក់ ក្នុង​ចំណោម​៦នាក់ បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ខណៈដែល​ភាគីរងគ្រោះ​ជិះម៉ូតូឌុបគ្នាត្រឡប់មកពីដើរលេង​នៅ​ប្រាសាទ​ឯក​ភ្នំ​វិញ កាលពី​វេលា​ម៉ោង៧យប់​ថ្ងៃទី១៧ មេសា ២០១៤ ស្ថិត​ត្រង់​ចំណុច​ភូមិ​កន្ទូត ឃុំក្ដុល​ដូន​ទាវ ក្រុង​បាត់បាត់​ដំបង

ខេត្ត​បាត់​ដំបង ៖ ក្មេងទំនើង២នាក់ ក្នុងចំណោមបក្សពួកជិត​៣០នាក់ ត្រូវ​សមត្ថកិច្ច​​ធ្វើ​ការ​ឃាត់ខ្លួន ក្រោយ​ពី​សង្ស័យ​ថា ​បាន​ព្រូត​គ្នា​ស្ទាក់​កាប់យុវជន៣នាក់ ក្នុង​ចំណោម​៦នាក់ បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ខណៈដែល​ភាគីរងគ្រោះ​ជិះម៉ូតូឌុបគ្នាត្រឡប់មកពីដើរលេង​នៅ​ប្រាសាទ​ឯក​ភ្នំ​វិញ កាលពី​វេលា​ម៉ោង៧យប់​ថ្ងៃទី១៧ មេសា ២០១៤ ស្ថិត​ត្រង់​ចំណុច​ភូមិ​កន្ទូត ឃុំក្ដុល​ដូន​ទាវ ក្រុង​បាត់បាត់​ដំបង ​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ដោះលែង​ជន​សង្ស័​យវិញ បន្ទាប់ពីឃុំខ្លួន​ក្នុង​ទ្រុង​បាន​១យប់។

ប្រភព​បាន​ឱ្យ​ដឹងថា ជន​សង្ស័យ​​ដែលសមត្ថកិច្ច​ដោះលែងវិញ​ ដោយគ្មានហេតុផល​ច្បាស់លាស់នោះ​ ១-ឈ្មោះ​សេង ម៉េងលី អាយុ​១៩ឆ្នាំ និង២-ឈ្មោះ​សៅ ទីទី អាយុ១៩ឆ្នាំ រស់​នៅភូមិវត្ត​លៀប សង្កាត់ចំការ​សំរោង ក្រុងបាត់​ដំបង។

ប្រភព​បាន​ឱ្យដឹង​ទៀត​​ថា ជនទាំង២នាក់ខាងលើនេះ​ត្រូវឃាត់ខ្លួន​នៅកន្លែងកាប់ចាក់គ្នា​​​ជាមួយនិងបក្សពួកគេជិត៣០នាក់ទៀត ​ប្រដាប់​​ដោយកាំបិ​ត និងដុំថ្ម ។ ក្រុមនេះ​បានស្ទាក់កាប់ និងវាយទៅលើភាគីរងគ្រោះ​​មានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង បណ្ដាល​ឱ្យ​៣​នាក់​រង​របួស​ធ្ងន់ គឺ ១-ឈ្មោះ​សេង ពិសិដ្ឋ អាយុ២៣ឆ្នាំ ​ (របួសជាង​១០កន្លែង) ២-ឈ្មោះ​ឆាន់ ថន អាយុ២១ឆ្នាំ (របួសត្រង់​ក្បាល​ផ្នែក​ខាង​ក្រោយ) ​និង៣-ឈ្មោះ​បូ សំណាង អាយុ២០ឆ្នាំ​​ (របួស​ផុង​លលាដ៍ក្បាល) និង៣​នាក់​ទៀតបានរត់រួច ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព