អាជីវករផ្សារសិរីសោភ័ណជាង២០០នាក់ធ្វើកូដកម្មបិទផ្លូវជាតិលេខ៥ទាមទារលក្ខខណ្ឌ២ចំណុច
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា អាជីវករផ្សារសិរីសោភ័ណប្រមាណ២០០នាក់នាព្រឹកថ្ងៃទី១៨ មេសា ២០១៤ នេះបាននាំគ្នាធ្វើកូដកម្មបិទផ្លូវជាតិលេខ៥ ចំណុចស្ពានទឹកថ្លា ស្ថិតក្នុងភូមិ-សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីទាមទារលក្ខខណ្ឌ២ចំណុច គឺ១-សុំឱ្យអាជ្ញាធរខេត្តពន្យារពេលឱ្យពួកគាត់បានលក់ដូរនៅជុំវិញផ្សារសិរីសោភ័ណរហូតចប់អាណត្តិ៥ឆ្នាំទៀត និង២-សុំឱ្យលោកអភិបាលខេត្តថ្មីជួយរកផ្សារមេឃដែលអាជ្ញាធរខេត្តអាណត្តិមុនបានលក់។




ចែករំលែកព័តមាននេះ