ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​មូលដ្ឋាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​ចុះហត្ថលេខា​២​រឿង ព្រំដែន​កម្ពុជា​-​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែងការណ៍​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​ចុះហត្ថលេខា​នេះ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) នៅ​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែងការណ៍​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​ចុះហត្ថលេខា​នេះ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) នៅ​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១៩ លើក​ឡើង​ថា មាន​ក្ដី​បារម្ភ​អំពី​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​០២​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រួម​មាន ១.​ស​និ្ធ​សញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម និង​២.​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម នា​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ ២០១៩ ។

ថ្លែងការណ៍​បន្ត​ថា ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​មាន​គណៈកម្មការ​ជំនាញ​ឯករាជ្យ​លើ​បញ្ហា​ព្រំដែន ប្រវត្តិសាស្ត្រ​ច្បាប់ និង​ប្រជាសាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​អាច​ដឹង​បាន​ថា ការ​ចុះ​សន្ធិសញ្ញា​ព្រំដែន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦ និង​រដ្ឋាភិបាល​វៀតណាម​នៅ​ថ្ងៃ​ទី​៥ ខែតុលា​នេះ កម្ពុជា​ខាត ឬ​វៀតណាម​ចំណេញ​ទេ ។ គ​បម យល់​ឃើញ​ថា ការ​មាន​ព្រំដែន​មួយ​ច្បាស់លាស់​ជា​រឿង​ល្អ​ប្រសើរ ។ ជាមួយ​គ្នា​នោះ​ដែរ បក្ស​មូលដ្ឋាន​ទាមទារ ១. រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឯកសារ​ច្បាប់​ទាំង​ពីរ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ដែល​បាន​ចុះហត្ថលេខា នា​ថ្ងៃ​ទី​០៥ ខែតុលា​នេះ ជា​សាធារណៈ​។ ២. រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ជា​ពិសេស​ម្ចាស់​ដី​នៅ​តាម​បន្ទាត់​ព្រំដែន​អាច​កាន់កាប់​ប្រើប្រាស់ អាស្រ័យ​ផល និង​ដើរហើរ​ដោយ​គ្មាន​ការ​រារាំង និង​គំរាមកំហែង ។ ៣. រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឲ្យ​ក្លាយជា​សហគមន៍​សម្បូរ​សប្បាយ ។

៤. រាជរដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​តាម​បណ្ដោយ​ព្រំដែន​ដោយ​វិនិយោគ​គិ​ន​នៃ​ប្រទេស​ដែល​ជាប់​ព្រំដែន​នោះ​ឡើយ ។ ប្រភព​បញ្ជាក់​ថា «​យល់​ឃើញ​ថា ក្នុង​ស្ថានភាព​នយោបាយ​ដែល​ប្រទេស​នៅ​មិន​ទាន់​មាន​ឯកភាព​ជាតិ និង​ក្នុង​ពេល​ដែល​សភាជាតិ​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពុំគួរ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​លើ​បញ្ហា​ព្រំដែន​ឡើយ ។

គ​បម សូម​រំលឹក​អំពី​គោលនយោបាយ​នៃ​សៀវភៅ​បៃតង ចំណុច​១១២ ចែង​ថា បង្កើត​ក្រុម​ជំនាញ​បច្ចេកទេស​ច្បាប់​អន្តរជាតិ ប្រវត្តិសាស្ត្រ និង​ផែនទី ដើម្បី​ផ្ដល់​យោបល់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង និង​ចំណុច​១២១ ចែង​ថា ពិនិត្យ​សើរ​រើ និង​អាច​ឈាន​ទៅ​ចរចា​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ និង​អធិបតេយ្យ​ជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ