សកម្មភាពមនុស្សធម៌ប្រកបដោយវិជ្ជាវិជ្ជៈដោយមិនប្រកាន់ទិន្នាការនយោបាយអ្វីទាំងអស់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ ( TYDA )កាលពីថ្ងៃទី៦ ខែតុលានេះ លោក ហ៊ុន…
រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ ( TYDA )កាលពីថ្ងៃទី៦ ខែតុលានេះ លោក ហ៊ុន…
រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ ( TYDA )កាលពីថ្ងៃទី៦ ខែតុលានេះ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមបានបញ្ជាក់ថា សមាជិក TYDA បាន និងកំពុងចូលរួមសកម្មភាពមនុស្សធម៌ប្រកប ដោយវិជ្ជាវិជ្ជៈដោយមិនប្រកាន់ទិន្នាការនយោបាយអ្វីទាំងអស់ ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា អ្វីដែលសំខាន់នៃការចូលរួមរបស់សមាជិក TYDA គឺការជួយពិនិត្យ និងព្យាបាលប្រជាជនដោយឥតគិតថ្លៃ ។ ការចូលរួមសកម្មភាពមនុស្សធម៌នេះគឺបានទទួលគុណតម្លៃពីសមាជិក និងប្រជាពលរដ្ឋតាមរយៈការងារមនុស្សធម៌ប្រកបដោយវិជ្ជាជីវៈទឹកចិត្ត ការទទួលខុសត្រូវ និងការពិនិត្យព្យាបាលដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ។
លោកបញ្ជាក់ថា សមាជិក TYDA គួរតែមានមោទនភាពចំពោះលទ្ធផលសកម្មភាពមនុស្សធម៌ដែលបានជួយដល់ប្រជាជនឲ្យមានជីវិតថ្មី ស្នាមញញឹមថ្មី និងសុភមង្គលនៅក្នុងគ្រួសារ ។ លោកបន្តថា TYDA គឺជាយន្តការខ្មែរជួយខ្មែរដែលមានទឹកចិត្តជួយគ្នាដែលបេះដូងដោយគុណភាពរបស់សមាជិកទាំងអស់ ។ TYDA ក៏ជាយន្តការជួយបណ្ដុះទឹកចិត្ត មនុស្សធម៌ និងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណផងដែរ ដល់គ្រប់សមាជិក TYDA ទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមប្រកបដោយជំនាញឆន្ទៈ និងបេះដូង ដើម្បីជួយដល់ប្រជាជនដែលជាលទ្ធផលមកដល់ឆ្នាំ២០១៩នេះ TYDAបានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជាង៣០ម៉ឺននាក់ និងបានបញ្ជូនអ្នកជំងឺមកព្យាបាលបន្តបានចំនួនជាង៥ពាន់នាក់ក្រោម ការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ។
លោកក៏បានថ្លែងបញ្ជាក់ផងដែរថា កម្មវិធីបញ្ចូលសមាជិកសមាគមសមាគមគ្រូពេទ្យយុវជនសម្ដេចតេជោ(TYDA) មានអត្ថន័យពីរ ទី១ គឺជាសក្ខីភាពបញ្ជាក់ពីការរីកធំធាត់របស់ សមាគម និងទី២ គឺជាការថ្លែង អំណរគុណចំពោះសមាជិក TYDAទាំងអស់ ដែលបានចូលរួម សកម្មភាពមនុស្សធម៌នៅក្នុងសមាគមដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដែលការចូលរួមនេះបានកសាងនូវសមាជិក និងគុណភាពនៃការព្យាបាលប្រកបដោយ វិជ្ជាជីវៈនិងបេះដូង ៕
ចែករំលែកព័តមាននេះ