នៅសហរដ្ឋអាមេរិកមានអ្នកជំងឺដាច់សរសៃឈាមខួរក្បាលច្រើនជាង ៧៥០០០០នាក់ឯណោះក្នុងមួយឆ្នាំៗ។ ប៉ុន្តែពាក់កណ្តាលនៃជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់គឺអាចបង្ការបាន។ យ៉ាងណាមិញ កាលណាអ្នកអាចគ្រប់គ្រងកត្តាប្រឈមមុខរបស់វាបានហើយ នោះអ្នកកំពុងតែបង្ការជំងឺនេះកុំឲ្យកើតឡើងបាន។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាកត្តាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលដែលអ្នកអាចគ្រប់គ្រងបាន៖
១-ការលើសសម្ពាធឈាម
២- ការជក់បារី
៣- ការលើសកូឡេស្តេរ៉ុលក្នុងឈាម
៤- ការញ៉ាំគ្រឿងស្រវឹងច្រើនៗ
៥- ការធាត់។
ទោះបីជាយ៉ាងណាក៏ដោយ មានតែគ្រូពេទ្យទេ ទើបជាអ្នកអាចវាយតម្លៃកត្តាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលរបស់អ្នកបាន ហើយក៏អាចផ្តល់ជាវិធីក្នុងការគ្រប់គ្រងកត្តាប្រឈមមុខទាំងនោះដែរ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ