ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ មុខសញ្ញា​បង្ហាញ​ថា អ្នក​កំពុង​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នក​បរាជ័យ

4 ឆ្នាំ មុន

ការ​ដឹកនាំ​អាជីវកម្ម​មិនមែន​ជា​រឿង​ងាយ​ទេ ហើយ​អាជីវកម្ម​ជា​ច្រើន​ជួប​ប្រទះ​និង​ឧបសគ្គ និង​បាន​បរាជ័យ​ផង​ដែរ ។ ពេល​ដែល​អាជីវកម្ម​ជួបនឹង​បញ្ហា សហគ្រិន​តែងតែ​ព្យាយាម​ស្វែងរក​កំហុសឆ្គង ឬ​កត្តា​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​ស្ថិត​ក្នុង​ស្ថាន​ការ​បែប​នេះ ។ យ៉ាងណា​ក្តី កត្តា​មួយ​ដែល​សហគ្រិន​ភាគច្រើន​មើល​រំលង…

ការ​ដឹកនាំ​អាជីវកម្ម​មិនមែន​ជា​រឿង​ងាយ​ទេ ហើយ​អាជីវកម្ម​ជា​ច្រើន​ជួប​ប្រទះ​និង​ឧបសគ្គ និង​បាន​បរាជ័យ​ផង​ដែរ ។ ពេល​ដែល​អាជីវកម្ម​ជួបនឹង​បញ្ហា សហគ្រិន​តែងតែ​ព្យាយាម​ស្វែងរក​កំហុសឆ្គង ឬ​កត្តា​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​ស្ថិត​ក្នុង​ស្ថាន​ការ​បែប​នេះ ។

យ៉ាងណា​ក្តី កត្តា​មួយ​ដែល​សហគ្រិន​ភាគច្រើន​មើល​រំលង គឺ​ខ្លួន​ជា​អ្នកដឹកនាំ ។ អ្នក​ប្រហែលជា​កំពុង​ប្រព្រឹត្ត​សកម្មភាព​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ខ្លួន​បរាជ័យ​ដោយ​មិនដឹង​ខ្លួន ។ តើ​អ្នក​អាច​ដឹង​ដោយ​វិធី​ណា? សហគ្រិន​គួរ​ចាប់អារម្មណ៍​លើ​មុខសញ្ញា​ធំ​ៗ​ខាងក្រោម​នេះ​៖

១. អ្នកខ្លាច​ការ​ផ្លាស់​ប្តូរ​៖
ពិភពលោក​នេះ​កំពុង​តែ​ផ្លាស់​ប្តូរ​ក្នុង​ល្បឿន​លឿន​បំផុត ។ បច្ចេកវិទ្យា​បាន​វិវត្តន៍​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ២០​ឆ្នាំ​មកនេះ ហើយ​ចំនួន​មនុស្ស​ដែល​អាច​ប្រើ​អ៊ី​ន​ធើ​ណេ​ត​ទូ​ទាំង​ពិភពលោក​ក៏​មានការ​កើនឡើង​មិន​ឈប់​ឈរ​ដែរ ។ ដូច្នេះ​ក្នុង​ពិភពលោក​ដែល​តែងតែ​ផ្លាស់​ប្តូរ​គ្រប់​វិនាទី​នេះ អាជីវកម្ម​មិន​អាច​រក្សា​ទម្លាប់​ធ្វើការ​ដែល​ហួស​សម័យ​បាន​ឡើយ ។ ពេល​ខ្លះ​អ្នកដឹកនាំ​អាជីវកម្ម​ត្រូវ​តែ​ទទួលយក​ការ​ផ្លាស់​ប្តូរ​ដើម្បី​អាច​ដើរទៅ​មុខ​បាន ។

២. អ្នក​ដាក់​កម្រិត​ផ្នែក​ផ្លូវចិត្ត ៖
មនុស្ស​ជា​ច្រើន​បំផ្លាញ​ឱកាស​របស់​ខ្លួន​ទាំង​មុន​ពេល​ឈោង​ដៃ​ទៅ​ចាប់​វា​ទៀត ។ វា​កើតឡើង​ពេល​ដែល​អាជីវកម្ម​មួយ​ចំនួន​ទម្លាក់​តម្លៃ​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន​ព្រោះ​ពួក​គេ​មិន​ជឿជាក់​លើ​អ្វី​ដែល​អាជីវកម្ម​ផ្គត់ផ្គង់ ។
អ្

នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​ប្រាប់​មក​ថា មនុស្ស​អាច​មាន​ផ្នត់គំនិត​អវិជ្ជមាន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ដាក់​កម្រិត​លើ​ខ្លួនឯង ឬ​បង្កើត​ឧបសគ្គ​សម្រាប់​ខ្លួនឯង ។ ជា​លទ្ធផល​ពួក​គេ​មិន​ហ៊ាន​ឈោង​ចាប់​ឱកាស ឬ​ជឿជាក់​លើ​ផលិតផល និង​សេវាកម្ម​របស់​ខ្លួន ។

៣. អ្នកធ្វើការ​ងារ​ទាំងអស់​ដោយ​ខ្លួនឯង​៖
ប្រាកដ​ណាស់ អ្នកជា​អ្នកដឹកនាំ​អាជីវកម្ម ដូច្នេះ​អ្នកជា​មនុស្ស​ដែល​ដឹង​ច្បាស់​ពី​អាជីវកម្ម​ខ្លួន​ច្រើន​ជាងគេ​បំផុត ។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា អ្នក​ក៏​ជា​អ្នក​ដែល​ធ្វើ​ការងារ​ទាំងអស់​ដោយ​ខ្លួនឯង​ទេ ។ ផ្ទុយ​មក​វិញ អ្នកជា​អ្នក​កំណត់​ចក្ខុវិស័យ និង​ផ្តល់​ការ​ណែនាំ​សម្រាប់​ថ្ងៃ​អនាគត ។ អ្នក​ត្រូវ​ចេះ​សម្រេចចិត្ត​ថា​ការងារ​ណា​ជា​ការងារ​ដែល​ត្រូវការ​អ្នក​ទៅ​បំពេញ និង​ការងារ​ណា​ជា​ការងារ​ដែល​បុគ្គលិក​របស់​អ្នក​អាច​បំពេញ​សម្រាប់​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ