ខេត្តកណ្តាល ៖ សពបុរសវ័យជាង៣០ឆ្នាំម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេបាសាក់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៩ មេសា ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ។
ជនរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ មានកម្ពស់១,៦៥ម៉ែត្រ សម្បុរខ្មៅស្រអែម ស្លៀកខោជើងវែង ពាក់អាវយឺតពណ៌ខ្មៅ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា សពបុរសខាងលើមិនដឹងជាស្លាប់ត្រង់ចំណុចណាទេ ស្រាប់តែហូរតាមទឹកមកទើរនៅមាត់ទន្លេចំណុចកើតហេតុ ។ តាមការពិនិត្យ សពពុំមានស្លាកស្នាមអ្វីនោះទេ សង្ស័យស្លាប់ដោយសារលង់ទឹកប្រហែល២ថ្ងៃមុន។
ចែករំលែកព័តមាននេះ