ពាក្យ​នរក​ពោល​ថា ទុ​, ស​, ន​, សោ មាន​ន័យ​ដូច​ម្តេច ?


ព្រោះតែ​ប្រព្រឹត្ត​អបាយមុខ​ពេញទី បន្ទាប់​ពី​ធ្វើ​មរណកាល​ទៅ សេដ្ឋីបុត្ត​ទាំង​៤​នាក់​បាន​ទៅ​កើត​ក្នុង​លោ​ហ​កុម្ភី​នរក​ជម្រៅ​៨០​យោជន៍ លិច​ចុះ​ទៅ​អស់​៣​ម៉ឺន​ឆ្នាំ ទើប​ដល់​បាតខ្ទះ អណ្តែត​ឡើង​អស់​៣​ម៉ឺន​ឆ្នាំ ទើប​ដល់​មាត់​ខ្ទះ ហើយ​ចង់​ពោល​គាថា​ម្នាក់​មួយ​គាថា​ៗ ប៉ុន្តែ​មិន​អាច​ពោល​ទាន់ ក៏​ពោល​បាន​ត្រឹមតែ​ពាក្យ​ខាង​ដើម​តែ​មួយ​តួអក្សរ​គឺ ទុ​.​ស​.​ន​.​សោ​. ហើយ​ក៏​ត្រឡប់​លិច​ចុះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​វិញ​ទៅ ។

តើ​ពាក្យ​ថា ទុ​, ស​, ន​, សោ មាន​ន័យ​ពេញ​ថា​ដូច​ម្តេច ?
ខាងក្រោម​នេះ​ជា​ការ​រ​ង្គា​យ​សេចក្តី​នៃ​ពាក្យ​សត្វ​នរក​ទាំងនោះ​ពោល​គឺៈ

សត្វ​នរក​ទី ១ បម្រុង​នឹង​ពោល​យ៉ាងនេះ​ថា ទុ​.​ទុ​ជ្ជី​វិត​ម​ជី​វិ​ម្ហា យេ សន្នោ ន ទទា​ម​សេ វិ​ជ្ជ​មា​​នេ​​​សុ ភោ​គេ​សុ ទី​បំ នាក​ម្ហ អត្ត​នោ​។ ប្រែ​ថា យើង​ទាំងឡាយ មានជីវិត​ដ៏​លាមក បាន​រស់នៅ​ហើយ​កាលដែល​ភោគ​សម្បត្តិ​កំពុង​មាន យើង​ទាំងឡាយ​មិន​បាន​ឲ្យ​ទាន​សោះ យើង​ទាំងឡាយ​មិន​បាន​ធ្វើ​នូវ​ទីពឹង​ដល់​ខ្លួនឯងឡើយ ។

សត្វ​នរក​ទី​២ បម្រុង​នឹង​ពោល​យ៉ាងនេះ​ថា ស​.​ស​ដ្ឋី​រស្ស​សហ​ស្សានិ បរិ​បុ​ណ្ណា​និ សព្វ​សោ និ​រ​យេ ប​ច្ច​មា​នា​នំ ក​ទា អន្តោ ភ​វិ​ស្សតិ ។ ប្រែ​ថា យើង​ទាំងឡាយ ដែល​បាបកម្ម​ចម្អិន​ក្នុង​នរក​អស់ ៦ ម៉ឺន​ឆ្នាំ​ពេញ​គ្រប់គ្រាន់​មិន​លើស​មិន​ខ្វះ ឱ​!​កាលណា​ហ្ន​! នឹង​មាន​ទីបំផុត​នៃ​សេចក្ដី​ទុក្ខ​ ។

សត្វ​នរក​ទី ៣ បម្រុង​នឹង​ពោល​យ៉ាងនេះ​ថា ន​.​ន​ត្ថិ អន្តោ កុ​តោ អន្តោ ប​ដិ​និ​ស្សតិ ត​ទា ហិ បក​តំ បា​បំ ម​ម តុ​យ្ហ​ញ្ច មា​រិ​ស ។ ប្រែ​ថា ទីបំផុត​នៃ​សេចក្ដី​ទុក្ខ​របស់​យើង​ទាំងឡាយ មិន​មាន​ឡើយ មាន​ទីបំផុត​នៃ​សេចក្ដី​ទុក្ខ​ពី​ណា ទីបំផុត​នៃ​សេចក្ដី​ទុក្ខ​មិន​ប្រាកដ​ទេ ម្នាល​អ្នក​ដូច​ជា​ខ្ញុំ ដ្បិត​ពី​កាល​ណោះ ខ្ញុំ​នឹង​អ្នក​ទាំងឡាយ បាន​ធ្វើបាប​ពេញបន្ទុក​ណាស់​ ។

សត្វ​នរក​ទី ៤ បម្រុង​នឹង​ពោល​យ៉ាងនេះ​ថា ប្រែ​ថា សោ​.​សោ​ហំ នូ​ន ឥ​តោ គ​ន្គ្វា យោនី ល​ទ្ធា​ន មា​នុ​​សី វន​ញ្ញូ សីល​ស​ម្ប​ន្នោ កា​ហា​មិ កុស​លំ ព​ហុំ ។ ប្រែ​ថា បើ​ខ្ញុំ​បាន​រួច​អំពី​នេះ​ទៅ ហើយ​បាន​កើតជា​មនុស្ស នឹង​ជា​អ្នកដឹង​នូវ​ពាក្យពេចន៍​បរិបូណ៌​ដោយ​សីល ខ្ញុំ​នឹង​ខំ​ធ្វើ​តែ​បុណ្យ​កុសល​យ៉ាងច្រើន ។

នេះ​ជា​វាចា​របស់​សត្វ​នរក​ផ្តាំ​ដល់​មនុស្ស​ទូទៅ​អោយ​ខំ​ធ្វើបុណ្យ​សន្សំ​កុសល​ទុក​អោយ​ហើយ​ទៅ ព្រោដំណើរ​ជីវិត​សត្វលោក​មិន​មាន​អ្វី​ជាទី​ពឹង​ទៅ​ក្នុង​លោក​ខាង​មុខ​ឡើយ គឺ​មាន​តែ​បុណ្យ​កុសល​ហ្នឹងហើយ​ជាទី​ពឹង​នៃ​ដំណើរ​ជីវិត​យើង ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ