ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​មេ​​​ខ្លោង​លួច​​លុយ​តាម​​ ATM ដល់​​កម្ពុជា​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ​ជន​សង្ស័យ​ជា​មេ​ខ្លោង​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន​ជន​ជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​​ឈ្មោះ​ Lee Ingyong ភេទប្រុស​ អាយុ​៣៦​ឆ្នាំ​ ដែល​​កាន់​លិខិត​​ឆ្លង​ដែន​លេខ​ JR 3533883 និង​មាន​ជំនាញ​ខាង​លួច​លុយ​តាមប្រព័ន្ធ​​អេឡិច​ត្រូនិក​ ATM ពី​ធនាគារ​នៅ​ប្រទេស​កូរ៉េ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ទី​១០ មេសា​ ក្នុង​បន្ទប់​​សណ្ឋាគារ​មនោ​រម្យ​

ខេត្ត​កំពង់​ចាម​ ៖ ​ជន​សង្ស័យ​ជា​មេ​ខ្លោង​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន​ជន​ជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​​ឈ្មោះ​ Lee Ingyong ភេទប្រុស​ អាយុ​៣៦​ឆ្នាំ​ ដែល​​កាន់​លិខិត​​ឆ្លង​ដែន​លេខ​ JR 3533883 និង​មាន​ជំនាញ​ខាង​លួច​លុយ​តាមប្រព័ន្ធ​​អេឡិច​ត្រូនិក​ ATM ពី​ធនាគារ​នៅ​ប្រទេស​កូរ៉េ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ទី​១០ មេសា​ ក្នុង​បន្ទប់​​សណ្ឋាគារ​មនោ​រម្យ​ ស្ថិត​នៅ​សង្កាត់​កំពង់​ចាម ក្រុង​កំពង់​​ចាម​ ​រួម​ជា​មួយ​ប្រពន្ធ​ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​ និង​បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់​​ទៀត​ផង​ដែរ ។​

លោក​ឧត្តម​សេនីយ៍​ត្រី បែន រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​មាន​​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ក្នុង​ប្រតិ បត្តិ​ការ​តាម​ប្រមាញ់​ឧក្រិដ្ឋជន​ឆ្លង​ដែន​ឈ្មោះ Ingyong ខាង​លើ​នេះ​ គឺ​ក្រោ​ម​ការ​ដឹក​នាំ​ផ្ទាល់​ពី​លោក​វរ​សេនីយ៍​ទោ​ សាន សុភា​ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត សហ​ការ​ជាមួយ​ការិយា​ល័យ​កណ្តាល​សន្តិ​សុខ​ខេត្ត នៅ​យប់​ថ្ងៃទី​៩ មេសា​ ពេល​ទទួល​ដំណឹង​ថា ជន​នោះ​ជិះ​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​ចូល​មក​ក្រុង​កំពង់​ចាម ។​ លោក​ឧត្តម​សេនីយ៍​ត្រី បែន រ័ត្ន​ ស្នង​ការ​​នគរ​បាល​ខេត្ត​មាន​ប្រសាសន៍​ទៀត​ថា​ រហូត​ដល់​ព្រឹក​​ថ្ងៃទី​១០ មេសា​ ពេល​ដឹង​​មុខសញ្ញា​​ ជា​មេ​ខ្លោង​នេះ​កំពុង​តែ​សម្ងំ​លាក់​ខ្លួន​​នៅ​ក្នុង​បន្ទប់​​សណ្ឋាគារ​​មនោរម្យ​បន្ទប់​ VIP ​លេខ​​៤១០​ ​​និង​​​៤១២ កម្លាំង​សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​​ដោយ​ចាប់​​បាន​ទាំង​សម្បុក​​ចំនួន​៣នាក់​​បញ្ជូន​មក​កាន់ ស្នងកា​រដ្ឋាន​​​នគរបាល​​ខេត្ត​ដើម្បី​​​​សួរ​នាំ​​ ។ ​ប្រសិន​​​ណា​បើ​មិន​ចា​ប់​មេខ្លោង​នេះ​ទាន់ពេល​វេលា​​​នោះ​ទេ ឧក្រិដ្ឋ​ជន​ឈ្មោះ​ Lee Ingyong ​អាច​នឹង​ធ្វើ​សកម្ម​ភាព​លួច​លុយ​ពី​ ATM នៅ​កម្ពុជា​ជាក់​ជា​មិន​ខាន​ឡើយ ។

លោក​ឧត្តម​សេនីយ៍​ត្រី​ ប៉ាង​ ណា​រិន​ អនុ​ប្រធាន​នាយក​ដ្ឋាន​ផ្ទៃ​ក្នុង​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ជន​ជាតិ​កូរ៉េ​រូប​នេះ​រួម​នឹង​បក្ស​ពួក​មួយ​ចំនួន​ទៀត​​បាន​ធ្វើ​សកម្ម​ភាពលួច​លុយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​យក​លុយ​ច្រើន​សន្ធឹក​សន្ធាប់​រហូត​ដល់​លោក​ស្រី​ប្រធា​នា​ធិប​តី​កូរ៉េ​បញ្ជា​ឱ្យ​តាម​ចាប់​ខ្លួន​ ។ បន្ទាប់​ម​ក​បក្ស​ពួក​ត្រូវ​បាន​ចាប់​ខ្លួន​​បាន​ដែរ ។​ ចំណែក​មេ​ខ្លោង​ឈ្មោះ​ Ingyong បាន​រត់​គេច​ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា​ជាង​១​ឆ្នាំ​មក​ហើយ​ ។ ​ជន​នេះ​ត្រូវ​បាន​តុលា​ការ​ប្រទេស​កូរ៉េ​ចេញ​ដីកា​ដោយ​​​​មាន​នគរ​បាល​​​អាំង​ទែ​ប៉ូល​​​ជា​អ្នក​តាម​ចាប់​ខ្លួន​​ ។ លោក​​ឧត្តមសេនីយ៍​​ ប៉ាង ណារិន បញ្ជាក់​ថា ម្សិល​មិញ​ (ថ្ងៃទី​​​៩ មេសា​ ​) ​មេ​ខ្លោង​នេះ​បាន​គេច​​​ខ្លួន​ពី​ខេត្តកំពត​​មក​កាន់ក្រុង​កំពង់ចាម​​​​​  ហើយ​ត្រូវ​​​បានរូប​​​លោកស្វែងរក​ចាប់ខ្លួន​​​ដោយ​មាន​​កិច្ច​សហ​ការ​​​​ជាមួយនឹង​​​នគរ​បាល​អាំងទែ​​ប៉ូល​​​​​៣នាក់​​ផង​ដែរ ​​។

ទីបំផុត​​​មេ​ខ្លោង​រូបនេះ​​ត្រូវ​បានចាប់​ខ្លួន​​​នា​ព្រឹក​​ថ្ងៃទី​​១០ មេសា ​​នៅ​សណ្ឋា​គារ​​ម​នោរម្យ​ក្រសោប​បានមនុស្ស​​៣​នាក់។​ តែក្នុង​នោះ​​មាន​ឈ្មោះ ​​Ingyong ​ត្រូវ​បាន​​បញ្ជូន​ទៅប្រទេស​កូរ៉េ​​​​វិញទាំង​យប់​​​ថ្ងៃទី​​១០ មេសា ​​​​​ឬ​ថ្ងៃ​ស្អែក​​នេះ ៕​