ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយះ​ពេល​ជិតមួយ​សប្តាហ៍​នេះ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​កក​ស្ទះ​និងធ្វើ​ដំណើរ​ត្រឡប់​មកស្រុ​កវិញ​១​ថ្ងៃរាប់រយ​នាក់តាម​ច្រក​របៀង​មុន​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រយះ​ពេល​មួយ​សប្តាហ៏​មក​នេះ ពល​ករ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​មាន​កក​ស្ទះ និង​ធ្វើ​ដំណើរ​វិល​ត្រ​ឡប់​មក​ស្រុក​កំណើត​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​រយ​នាក់ តាម​រយះ​មេ​ខ្យល់​នាំ​ចេញ​តាម​ច្រក​របៀង​ខុស​ច្បាប់មុន​បុណ្យ​ចូល​ឆ្នាំ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពលករ​ខុស​ច្បាប់តាម​រយះ​មេ​ខ្យល់​បាន​ស​វិល​មក​ស្រុក​កំណើតវិញ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​ពៃ​ណី​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រយះ​ពេល​មួយ​សប្តាហ៏​មក​នេះ ពល​ករ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​មាន​ការ​កក​ស្ទះ និង​ធ្វើ​ដំណើរ​វិល​ត្រ​ឡប់​មក​ស្រុក​កំណើត​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​រយ​នាក់ តាម​រយះ​មេ​ខ្យល់​នាំ​ចេញ​តាម​ច្រក​របៀង​ខុស​ច្បាប់មុន​បុណ្យ​ចូល​ឆ្នាំ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពលករ​ខុស​ច្បាប់តាម​រយះ​មេ​ខ្យល់​បាន​ស​វិល​មក​ស្រុក​កំណើតវិញ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រ​ពៃ​ណី​ខ្មែរ​​កំពុង​មាន​ការ​កក​ស្ទះ​ ដោយ​ចូល​ពុំ​រួច​ ដែល​ស្នាក់​នៅ​តាម​បន្ទាត់​ព្រំ​ដែន តាម​ផ្ទះ តាម​ឃ្លាំង​ក្នុង​​ទឹក​ដី​ថៃ គឺ​មាន​រាប់​រយ​នាក់​ហើយ​ត្រូវ​បាន​មេ​ខ្យល់​នាំ​ចេញ​តាម​ច្រក​របៀង​ខុស​ច្បាប់​បណ្តើរៗ ។

ជាក់​ស្តែង​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​៩ ស្រុក​ក្រុង និង​០៥​ស្រុក​ក្រុង​​ដែល​នៅ​ជាប់​ព្រំ​ដែន​ប្រ​ទេស​ថៃ ១. ក្រុង​ប៉ោយ​ប៉ែត ២.ស្រុក​ម៉ាឡៃ ៣.ស្រុក​អូ​ជ្រៅ ៤.ស្រុក​​ស្វាយ​ចេក ៥.ស្រុក​ថ្ម​ពួក ហើយ​ស្រុក​នៅ​ជាប់​ព្រំ​ដែន​ត្រូវ​បានការពារ​ដោយ​កម្លាំង​​​ការពារ​ព្រំដែន​គោក​និង​កម្លាំង​យោ​ធា​ការ​ពារ​ព្រំដែន​។​ទោះ​ជា​មាន​ការ​​ការ​ពារ​យ៉ាង​ល្អិត​ល្អន់​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​យ៉ាង​ណា​ក៏​ដោយ​គេ​នៅ​តែ​សង្កេត​ឃើញពល​ករ​ចំណាក​ស្រុក​ដែល​មេ​ខ្យល់​នាំ​ចេញ​-ចូល​ដោយ​សេរី​មិន​គិត​ពី​សុ​វត្តិភាព​ប្រ​ជា​ពល​រដ្ឋ​គឺ​គិត​តែ​ពី​ប្រ​យោជន៏ ។

នៅ​ព្រឹក​ថ្ងៃ​ទី ១០ មេសា ២០១៤ លោក​វេជ្ជ​បណ្ឌិត ឈុំ វណ្ណារិទ្ធ​ អភិ​បាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ និងតំណាង​អង្គការ​UNDC បាន​ប្រ​ជុំ​ដាក់​វិធាន​ការ​ ទប់​ស្កាត់​ឱ្យ​បាន​អំពើ​ជួញ​ដូរ​គ្រឿង​ញៀន និង​ពលករ​ចំណាក​ស្រុក​ឆ្លងដែន​ខុស​ច្បាប់ ផង​ដែរ។ការ​ប្រ​ជុំ​ដាក់​វិធាន​ការ​ ទប់ស្កាត់​បែរ​ជា​គ្មាន​ប្រ​សិទ្ធ​ភាព​ឡើយ និង​បើក​ឱ្យ​ឆ្លង​ដោយ​សេ​រី​ឱ្យ​តែ​បាន​លុយ​។