រាជធានីភ្នំពេញ ៖ នារីជាបុគ្គលិកក្នុងភោជនីយដ្ឋាន សៀវប៉ាវមីុស៊ឺ ម្នាក់ត្រូវថៅកែ ដែលជាជនជាតិចិនឱ្យកំដរផឹកស្រា ថ្នូរនឹងទឹកប្រាក់ចំនួន ១០០ដុល្លា រហូតទាល់តែនារីនោះស្រវឹងខ្លាំងហើយថៅកែកំហូចបានបៀតបៀនរាងកាយក្នុងបំណងរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវបានគេផ្តល់ពត៌មានទៅសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីអន្តរាគមន៏។
ហេតុការណ៏នេះកើតឡើងនៅ វេលាម៉ោង១០និង ១០នាទីយប់ ថ្ងៃទី១០ មេសា ២០១៤ នៅក្នុងភោជនីយដ្ឋាន សៀវប៉ាវ មីុស៊ឺ ផ្ទះលេខ ១៣G ផ្លួវលេខ ១១៣ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ចាន់ ធី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិកែវ ផុស ខេត្តព្រះសីហនុ ហើយនារីរងគ្រោះទើបចូលធ្វើការក្នុងហាងខាងលើបានតែ៧ថ្ងៃទេ ។
បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាននេះហើយសមត្ថកិច្ច ក៏បានចុះទៅអន្តរាគមន៏ ប៉ុន្តែថៅកែកំហូច នោះបានរត់គេចបាត់ទៅហើយ នៅសល់តែនារីរងគ្រោះអង្គុយនៅលើគ្រែទាំងសភាពស្រវឹង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បី ចាត់ការថៅកែកំហូចនោះទៅតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ