ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិស​ភ័យ​លេប​ត្រ​បាក់​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​មួយ​ខ្នងអស់ទាំង​ស្រុង​នៅ​ស្រុក​ខ្សាច់​កណ្តាល​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ អគ្គិស​ភ័យ​បាន​លេប​ត្រ​បាក់​ផ្ទះ​​ដំបូល​០២​​ខ្នង របស់​ប្រ​ជា​ពល​រដ្ឋ ​ដែល​ធ្វើ​ពីឈើ ដំបូល​ប្រក់​ក្បឿង សរ​សរ​បេតុង​ អស់​ទាំង​ស្រុង​ កាល​ពី​វេលា​ម៉ោង​២រសៀល​ ថ្ងៃ​ទី ១០​មេសា ២០១៤ ស្ថិត​នៅ​ក្នុង​ភូមិស្វាយ​មាស​ ឃុំ​វិហារសួគ៏ ស្រុក​ខ្សាច់​កណ្តាល​។

ជនរង​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​មាន ឈ្មោះ ហេង​ ចំណាន ភេទ​ប្រុសអាយុ​៤៦​ឆ្នាំ​ ជាកសិករ រស់​នៅ​ក្នុង​ភូមិ ឃុំ​កើត​ហេតុ ។នៅ​ក្នុង​ថ្ងៃ​ កើត​ហេតុ​ម្ចាស់​ផ្ទះ​បាន​ចាក់​ទ្វារ​ផ្ទះ​ចោល ដោយ​ប្តី​ទៅ​រក​ទិញ​គោ ចំណែក​ប្រ​ពន្ធ​ទៅ​លក់​ ខោ​អាវ​។ ភ្លើង​បាន​ឆាប​ឆេះ​ចេញ​ពី​ក្នុង​ផ្ទះ​សន្ធោ សន្ធៅ បណ្តាល​ឱ្យ​ឆេះ​អស់​ទាំង​ស្រុង​តែ​ម្តង ។

តាម​ការ​សន្និ​ដ្ឋាន​ អគ្គិស​ភ័យ​នេះ​អាច​បណ្តាល​មក​ពី​ការ​ទុស្សេ​ខ្សែ​ភ្លើង ហើយ​ភ្លាមៗគេ​នៅ​មិន​ទាន់​ដឹង​ ពី​ទំហំនៃ​ការ​ខូច​ខាត​អស់​ប៉ុន្មាន​នៅ​ឡើយ​ទេ។

ព័ត៌មានលម្អិតនិង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កា​សែតកោះ​សន្តិភាព