ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មក​ពី​មូលហេតុ​ង​អ្វី​បានជា​កូរ៉េ​ចូល​មក​បណ្តាក់ទុន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ចំនួន​តិចតួច?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ វិស័យ​ចំណង់​និង​អចលនទ្រព្យ​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មានការ​រីក​ចម្រើន ប៉ុន្តែ​ហាក់​មិន​ទាន់​ទទួល​ការ​បណ្តាក់ទុន​វិនិយោគ​ពី​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ឱ្យ​បាន​ច្រើន​ដូច​គ្នា​នៅឡើយ​នោះ​ទេ តួយ៉ាង​វិនិយោគិន​ជនជាតិ​កូរ៉េ បោះទុន​ក្នុង​វិស័យ​មួយ​នេះ​នៅ​មាន​កម្រិត​តិចតួច​។ ​ តើ​មក​ពី​មូលហេតុ​អ្វី​នៅ​ពីក្រោយ​ការ​ចូល​មក​បណ្តាក់ទុន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ចំនួន​តិចតួច​នៅ​កម្ពុជា ? ​ បើ​តាម​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​អចលនទ្រព្យ​បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ​៖ វិស័យ​ចំណង់​និង​អចលនទ្រព្យ​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មានការ​រីក​ចម្រើន ប៉ុន្តែ​ហាក់​មិន​ទាន់​ទទួល​ការ​បណ្តាក់ទុន​វិនិយោគ​ពី​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ឱ្យ​បាន​ច្រើន​ដូច​គ្នា​នៅឡើយ​នោះ​ទេ តួយ៉ាង​វិនិយោគិន​ជនជាតិ​កូរ៉េ បោះទុន​ក្នុង​វិស័យ​មួយ​នេះ​នៅ​មាន​កម្រិត​តិចតួច​។

តើ​មក​ពី​មូលហេតុ​អ្វី​នៅ​ពីក្រោយ​ការ​ចូល​មក​បណ្តាក់ទុន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ចំនួន​តិចតួច​នៅ​កម្ពុជា ?

បើ​តាម​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​អចលនទ្រព្យ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​តាម​ការ​សង្កេត​ទូទៅ​វិនិយោគិន​ជនជាតិ​កូរ៉េ​ចូល​មក​បណ្តាក់ទុន​លើ​វិស័យ​សំណង់ ​និងអ​លន​ទ្រព្យ​នៅ​កម្ពុជា​ហាក់​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ដោយសារ​ប្រទេស​កូរ៉េ​មានការ​រីក​ចម្រើន​ខ្លាំង ជា​ហេតុ​ធ្វើ​វិនិយោគិន​របស់​ពួក​គេ​មិន​ចង់​ចេញ​ទៅ​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​រួម​ទាំង​កម្ពុជា​ផង​ដែរ បើ​ធៀប​និង​ទៅ​និង​វិនិយោគិន​ជនជាតិ​ផ្សេង​ៗ ខណៈ​វិស័យ​អចល​ទ្រព្យ​និង​សំណង់​នៅ​កម្ពុជា​កំពុង​ក្តោប​ក្តាប់​ដោយ​វិនិយោគិន​មក​ពី​ប្រទេស
ចិន​។

លោក ហ៊ឹ​ម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​នៃ​ក្រុមហ៊ុន VTrust បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៤ ខែតុលា​ម្សិលមិញ​ថា «​តាម​ការ​សង្កេត​ពី​ស្ថានភាព​ទូទៅ​នៅ​កម្ពុជា​អ្នក​អភិវឌ្ឍ​មក​ពី​ប្រទេស​ចិន​មាន​ច្រើន តែ​សម្រាប់​វិនិយោគិន​កូរ៉េ​ចាប់ពី​ដំបូង​ទី​មក​គាត់​ចូល​មក​វិ​និ​និ​យោគ​មាន​ចំនួន​តិចតួច​។ ខ្ញុំ​ធ្លាប់​ប្រទះ​ឃើញ​វិ​យោគិន​កូរ៉េ​មាន​ចំនួន​តិច​វា​មាន​មិន​ច្រើន​ដូច​ចិន​ទេ​»​។ លោក ហ៊ឹ​ម សីហា បាន​លើក​ឡើង​ថា ទាក់ទង​និង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ទទួល​បាន​វិនិយោគិន​ច្រើន​ចូល​មក​បណ្តាក់ទុន ដោយសារ​ចិន​មាន​ភាព​ជិត​ស្និទ្ធ​នឹង​កម្ពុជា​ខ្លាំង ហើយ​គោលការណ៍​ចិន​ជំរុញ​ឱ្យ​វិនិយោគិន​ចិន​ចូល​មក​ស្រុក​ខ្មែរ​ច្រើន ព្រោះ​សេដ្ឋកិច្ច​ចិន​វា​កើនឡើង​ខ្លាំង អាច​ធ្វើ​ឱ្យ​វិនិយោគិន​ចិន​មើល​ឱកាស​រក​ផល​ចំណេញ​បាន​ច្រើន​ជាង​នៅ​ប្រទេស​ខ្លួនឯង​។ ប៉ុន្តែ​សម្រាប់​វិនិយោគិន​កូរ៉េ​មាន​ចំនួន​តិចតួច ដោយសារ​តែ​ប្រទេស​កូរ៉េ​មានការ​រីក​ចម្រើន​ខ្លាំង អីចឹង​ធ្វើ​ឱ្យ​វិនិយោគិន​របស់​កូរ៉េ​មិន​ចង់​ចេញ​មក​ខាងក្រៅ​នោះ​ទេ​មិន​ថា​នៅ​ប្រទេស​ផ្សេង​ឬ​កម្ពុជា​នោះ​ទេ​» ។

លោក​បាន​បញ្ជាក់​ថា «​យើង​មើលឃើញ​វិនិយោគិន​ជនជាតិ​កូរ៉េ ចូល​មក​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ភាគច្រើន​វិនិយោគ​លើ​ផ្នែក​សំណង់​ខ្ពស់​ៗ​មាន​ដូច​ជា​ខុន​ដូ​»​។ ​ស្រប​ពេល​អ្នកជំនាញ​សង្កេត​មើលឃើញ​វិនិយោគិន​ជនជាតិ​កូរ៉េ​បណ្តាក់ទុន​លើ វិស័យ​សំណង់​និង​អចលនទ្រព្យ​ហាក់​នៅ​មាន​កម្រិត​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ចិន​គេ​មើលឃើញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ​នៅ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ចុង​ក្រោយ​នេះ​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​រួម​មាន​ប្រមាណ​៧០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨​។

លោក ប៉ាន​សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២ ខែតុលា​កន្លង​ទៅ​នេះ​ថា «​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​កំពុង​កើនឡើង​ពី​ប្រមាណ ៦០០ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ ដល់​ជាង ៧០០ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៨ និង​ប្រហែល ៤៥០ លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ ២០១៩»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ