ចេញ​រកស៊ី​ដំបូង កូន​ខ្មែរ​ត្រូវ​ពិចារណា​គំនិត​រកស៊ី​ទាំងនេះ


មហាសេដ្ឋី Charlie Munger ដែល​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ​១.៨​ប៊ី​លាន​ដុល្លារ​ធ្លាប់​មាន​អាជីព​ដែល​មនុស្ស​ជា​ច្រើន​ចង់បាន ។ លោក​ធ្លាប់​ធ្វើការ​ជាមួយនឹង​លោក​មហាសេដ្ឋី Warren Buffett អស់​៤០​ឆ្នាំ​មក​ហើយ និង​ធ្លាប់​ជា​អនុប្រធាន​ក្រុមហ៊ុន Berkshire Hathaway ផង​ដែរ ។

លោក គឺជា​ប្រភព​នៃ​ចំណេះដឹង​ផ្នែក​អាជីវកម្ម និង​វិនិយោគ​ដ៏​មាន​តម្លៃ​មួយ ហើយ​លោក​មានការ​ទូន្មាន​មួយ​ចំនួន​ដែល​មនុស្ស​វ័យក្មេង​ទើបតែ​ចាប់ផ្តើម​ការងារ​គួរ​រៀនសូត្រ​តាម ។ លោក​បាន​ចែករំលែក​នូវ​ដំបូន្មាន​បី​សំខាន់​ៗ​ខាងក្រោម​នេះ ៖

១. កុំ​លក់​អ្វី​ដែល​អ្នក​មិន​ចង់​ទិញ​ខ្លួនឯង

កាលពី​ឆ្នាំ​២០១៧ លោក Munger និង Buffett បាន​យល់​ស្របគ្នា​ថា មនុស្ស​នៅ​វ័យក្មេង​គួរ​ជ្រើសរើស​ការងារ ឬ​អាជីព​ដែល​ពួក​គេ​ស្រលាញ់ និង​ជឿជាក់​លើ​មិនមែន​អ្វី​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ទេ ។ លោក Buffett បាន​បន្ត​ថា ពេល​ដែល​អ្នក​ចាប់ផ្តើម​ចូល​ក្នុង​សង្គម​ការងារ អ្នក​គួរតែ​ឈ្វេង​រក​ការងារ​ដែល​អ្នក​នឹង​ទទួល ប្រសិនបើ​អ្នក​មិន​ត្រូវការ​លុយ ឬ​ការងារ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​នឹង​ធ្វើ ។

២. កុំ​ធ្វើការ​ឲ្យ​មនុស្ស​ដែល​អ្នក​មិន​គោរព​ស្រលាញ់

ក្រៅពី​ជ្រើសរើស​ការងារ​ដែល​អ្នក​ស្រលាញ់​ហើយ លោក Munger បាន​កត់សម្គាល់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើការ​ឲ្យ​មនុស្ស​ដែល​អ្នក​គោរព​ស្រលាញ់​ផង​ដែរ ។ បន្ទាប់​ពី​ធ្វើការ​ក្រោម​លោក Buffett អស់​ច្រើន​ជាង​៤០​ឆ្នំ​ឫ​មក លោក Munger នៅ​តែ​គោរព និង​ស្រលាញ់​មហាសេដ្ឋី​រូប​នេះ​ដដែល ។ លោក​ក៏​បាន​អះអាង​ថា ការ​ជោគជ័យ​របស់​លោក​មិន​អាច​កើត​មាន​ឡើង​បាន​ឡើយ ប្រសិនបើ​គ្មាន​សមត្ថភាព​ក្នុង​ការ​រៀនសូត្រ​របស់​លោក Buffett​។

៣. កុំ​រំពឹង​ខ្ពស់​ពេក

លោក Munger ឆ្លងកាត់​ជីវិត​របស់​លោក​ម្តង​មួយ​ជំហាន​ៗ ។ លោក​បាន​ទូន្មាន​មក​ថា អ្នក​មិន​ចាំបាច់​រស់នៅ​ដោយ​មានការ​រំពឹង​ទុក​ខ្ពស់​ពេក និង​ព្រួយបារម្ភ​ថា​នឹង​មានរឿង​អ្វី​កើតឡើង​បន្ទាប់​គ្រប់ពេល​ទេ​។ ផ្ទុយ​មក​វិញ មនុស្ស​អាច​ដើរ​មួយ​ជំហាន​ម្តង​ៗ​បានជា​រៀងរាល់ថ្ងៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ