ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​​ដោះ​ស្រាយ​​ផង​ មេខ្យល់​​ស្រែក​ប្រកាស​​ដើរ​​ចេញ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ដំណោះ​ស្រាយ​ប្រាក់​គោល​នយោ​បាយ​លើក​ទី​២​របស់​ក្រុម​ហ៊ុន​ ខេ​ ឌី​ សុី​ ឱ្យ​ទៅ​អ្នក​តវ៉ា​ទាម​ទារ​សុទ្ធ​តែ​អត់​មាន​ដី​ អត់​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​សោះ​​នៅ​ភូមិ​ឡ​ពាង​ បាន​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី​៩​ មេសា​ នៅ​សាលា​ស្រុក​កំពង់​ត្រឡាច​ ក្រោម​ការ​សម្រប​សម្រួល​របស់​គណៈ​កម្ម​ការ​ចម្រុះ​មាន​សមាស​ភាព​១៤​រូប​ ដែល​មាន​លោក​ជំទាវ​ ដោក​ សុទ្ធា​ អភិ​បាល​រង​ខេត្ត​ ជា​ប្រធាន​គណៈ​កម្ម​ការ​ ។​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ដំណោះ​ស្រាយ​ប្រាក់​គោល​នយោ​បាយ​លើក​ទី​២​របស់​ក្រុម​ហ៊ុន​ ខេ​ ឌី​ សុី​ ឱ្យ​ទៅ​អ្នក​តវ៉ា​ទាម​ទារ​សុទ្ធ​តែ​អត់​មាន​ដី​ អត់​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​សោះ​​នៅ​ភូមិ​ឡ​ពាង​ បាន​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី​៩​ មេសា​ នៅ​សាលា​ស្រុក​កំពង់​ត្រឡាច​ ក្រោម​ការ​សម្រប​សម្រួល​របស់​គណៈ​កម្ម​ការ​ចម្រុះ​មាន​សមាស​ភាព​១៤​រូប​ ដែល​មាន​លោក​ជំទាវ​ ដោក​ សុទ្ធា​ អភិ​បាល​រង​ខេត្ត​ ជា​ប្រធាន​គណៈ​កម្ម​ការ​ ។​

សូម​បញ្ជាក់​ថា​ គណៈ​កម្ម​ការ​មាន​សមាស​ភាព​១៥​រូប​ តែ​ព្រឹក​នេះ​អវត្ត​មាន​១រូប​ គឺ​លោក​ សំ​ ចាន់គា​ មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ ដែល​ ធ្លាប់​បញ្ជាក់​ថា​ ខ្លួន​មិន​មែន​មេ​ខ្យល់​ មិន​មែន​មេក្រមីុ​ ឬ​មិន​មែន​មេ​ខ្លោង​លាក់​ក្រចក​នោះ​ ពេលនេះ​បាន​សុំ​លាលែង​ពី​តំណែង​គណៈ​កម្ម​ការ​ ។​ កិច្ច​សម្រប​សម្រួល​វាយ​តម្លៃ​ប្រាក់​គោល​នយោ​បាយ​នេះ​ គឺ​ជា​លើក​ទី​២​ហើយ​ ដែល​កាល​លើក​ទី​១​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤​ មេសា​ ក្រោម​សមាស​ភាព​គណៈ​កម្ម​ការ​ដូច​ខាង​លើ​ដដែល​នេះ​ ដែល​ជា​លទ្ធ​ផល​បាន​ដោះ​ស្រាយ​ប្រាក់​គោល​នយោ​បាយ​ចំនួន​៣៣​គ្រួសារ​ ក្នុង​ចំណោម​៥២​គ្រួសារ​ ។​ ក្នុង​នោះ​អ្នក​នៅ​សេស​សល់​មាន​៤​គ្រួសារ​ មិន​ព្រម​ទទួល​យក​ការ​សម្រប​សម្រួល​ ។​ ១១​គ្រួសារ​ គណៈ​កម្ម​ការ​មិន​ទាន់​កោះ​ហៅ​ និង​២​គ្រួសារ​ អវត្ត​មាន​ ព្រោះ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ។​ ជា​លទ្ធផល​បាន​៩០​ភាគ​រយ​រួច​ហើយ​ ។​

ប៉ុន្តែ​ អ្វី​ដែល​ស្មាន​មិន​ដល់​នោះ​ ព្រឹក​ថ្ងៃ​ទី​៩​ មេសា​ ក្រោយ​ពី​គណៈ​កម្ម​ការ​បាន​អាន​ការ​បំភ្លឺ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៨​គ្រួសារ​ ក្នុង​ចំណោម​១១​គ្រួសារ​ ដែល​គណៈ​កម្ម​ការ​បាន​កោះ​​ហៅ​នៅ​ព្រឹក​នោះ​ចប់​ មិន​ទាន់​បាន​សួរ​ម្នាក់​ម្ដងៗ​ផង​ ស្រាប់​តែ​ឈ្មោះ​ រាជ​ សីម៉ា​ ដែល​គេ​ស្គាល់​ច្បាស់​ថា​ ជា​មេខ្យល់​កំបុត​ត្បូង​ សង្ស័យ​ជា​មនុស្ស​អគតិ​ដែល​ប្រើ​រូប​មន្ត​ បើ​ឈ្នះ​បាន​ដី​ចាញ់​បាន​ប្រាក់​នោះ​ បាន​លើក​ដៃ​សុំ​មាន​យោ​បល់​ ដោយ​លើក​ឡើង​ថា​ គណៈ​កម្ម​ការ​បាន​អវត្ត​មាន​លោក​ សំ​ ចាន់គា​ ដែល​គេ​សង្ស័យ​ជាក្រុម​របស់​គាត់​ ព្រោះ​គាត់​បាន​លាឈប់​ពី​តំណែង​ ចំណែក​ជួរ​គណៈ​កម្ម​ការ​ដែល​នៅ​សេសសល់​បាន​កៀប​សង្កត់​ គំរាម​កំហែង​ បំបាក់​ស្មារតី​ និង​បង្ខំ​ឱ្យ​ទទួល​យក​ប្រាក់​តិច​តួច​ ដូច្នេះ​គាត់​មិន​អាច​ទទួល​យក​បាន​ទេ​ ។​ និយាយ​ចប់​ភ្លាម​ ឈ្មោះ​ រាជ​ សីម៉ា​ បាន​ដើរ​ចេញ​ពី​មុខ​គណៈ​កម្ម​ការ​ ដែល​មាន​លោក​ជំទាវ​អភិ​បាល​រង​ខេត្ត​ ជា​ប្រធាន​ ដោយ​បាន​សម្លក់​ភ្នែក​ដាក់​បក្ស​ពួក​៨​នាក់​ ដែល​គេ​ស្គាល់​ថា​ភាគ​ច្រើន​ជា​សាច់​ញាតិ​គាត់​ មាន​បង​ មាន​ប្អូន​ ដែល​ត្រូវ​ដោះ​ស្រាយ​ព្រឹក​នោះ​ ដើរ​ចេញ​ពី​សាល​ប្រជុំ​សាលា​ស្រុក​ទៀត​ផង​ ។​

សកម្ម​ភាព​បែប​នេះ​ អ្នក​សង្កេត​ការណ៍​យល់​ឃើញ​ថា​ មិន​ខុស​ពី​ឈ្មោះ​ រាជ​ សីម៉ា​ បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៧​ មីនា​ ឆ្នាំ​២០១៤​ នៅ​សាលា​ឃុំ​តាជេស​ នោះ​ដែរ​ ។​ សកម្ម​ភាព​នេះ​ហើយ​ ដែល​អ្នក​តាម​ដាន​អះ​អាង​អត់​ខុស​ថា​ គាត់​ជា​មេ​ខ្លោង​ ជា​មេក្រមីុ​ ឬ​ជា​មេ​ខ្យល់​ញុះញង់​អត់​ឈប់​ឈរ​ ។​ សកម្ម​ភាព​នេះ​ ត្រូវ​បាន​លោក​ជំទាវ​ ប្រធាន​គណៈ​កម្ម​ការ​មើល​ឃើញ​ថា​ ឈ្មោះ​ រាជ​ សីម៉ា​ គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ​ទេ​ ព្រោះ​នៅ​ព្រឹក​នោះ​ គណៈ​កម្ម​ការ​មិន​បាន​គំរាម​កំហែង​អ្វី​ឡើយ​ បើ​សិន​ឈ្មោះ​ រាជ​ សីម៉ា​ មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​មែន​នោះ​ នឹង​រង់​ចាំ​ដល់​ពេល​ដែល​ត្រូវ​គណៈ​កម្ម​ការ​ហៅ​ចូល​បន្ទប់​ពិភាក្សា​ម្តង​ម្នាក់ៗ​ដូច​ការ​ដោះ​ស្រាយ​ថ្ងៃ​ទី​៥​ មេសា​ ដែល​ដោះ​ស្រាយ​បាន​៣៤​នាក់​ ជា​ពុំខាន ។​ តែ​នេះ​ គណៈ​កម្ម​ការ​មិន​ទាន់​បាន​ហៅ​សាក​សួរ​ផង​ ឈ្មោះ​ រាជ​ សីម៉ា​ ស្រែក​តវ៉ា​ដើរ​ចេញ​ ដូច​គ្មាន​ច្បាប់​ទម្លាប់​អ្វី​បន្តិច​សោះ​ ដូច​មនុស្ស​រស់​នៅ​ក្រៅ​ច្បាប់​ ។​ សកម្ម​ភាព​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ទៀត​ថា​ គឺ​មក​ពី​ផ្ទះ​ចាំ​តែ​ស្រែក​ជំទាស់​តែ​ប៉ុណ្ណោះ​ ។​

សូម​បញ្ជាក់​ថា​ ប្រជា​ពល​រដ្ឋ​កាល​ពី​ថ្ងៃ​ទី​៤​ មេសា​ ឆ្នាំ​២០១៤​ បាន​ព្រម​ទទួល​យក​ប្រាក់​ដោះ​ស្រាយ​គោល​នយោ​បាយ​របស់​ក្រុម​ហ៊ុន​ ចំនួន​៣៣​គ្រួសារ​ តែ​ក្រោយ​មក​ មួយ​គ្រួសារ​បាន​មក​សុំ​ក្រុម​ហ៊ុន​ទទួល​យក​ប្រាក់​នោះ​វិញ​ ក្រោយ​ពី​បដិសេធ​គឺ​ឈ្មោះ​ នា​ង​ ង៉ាត់​ ។​ ដូច្នេះ​ ប្រជា​ពល​រដ្ឋ​បាន​ព្រម​ទទួល​យក​ប្រាក់​ដោះ​ស្រាយ​របស់​ក្រុម​ហ៊ុន​ ឡើង​ដល់​៣៤​គ្រួសារ​ ។​ ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ មេសា​ ក្រោយ​ពី​ដើរ​ចេញ​តាម​ការ​ញុះ​ញង់​របស់​ឈ្មោះ​ រាជ​ សីម៉ា​ មាន​ប្រជា​ពល​រដ្ឋ​មួយ​គ្រួសារ​ បាន​លួច​រត់​ត្រឡប់​មក​ទទួល​យក​ប្រាក់​ពី​ក្រុម​ហ៊ុន​វិញ​ ដែល​ស​បញ្ជាក់​ថា​ ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ទាំង​៨​គ្រួសារ​ នៅ​មាន​អ្នក​ចង់​ទទួល​យក​ប្រាក់​ដោះ​ស្រាយ​គោល​នយោ​បាយ​ពី​ក្រុម​ហ៊ុន​ទៀត​ លើក​លែង​តែ​សាច់​បង្កើត​ និង​សាច់​ថ្លៃ​ជា​មួយ​មេខ្យល់​កួច​ ។​ ប៉ុន្តែ​ដោយ​សារ​តែ​ឈ្មោះ​ រាជ​ សីម៉ា​ ទើប​ពួក​គាត់​ពុំ​ហ៊ាន​ចេញ​មុខ​មក​ទទួល​យក​​ប្រាក់ ។​

បើ​ទោះ​បី​បែប​នេះ​ក្តី​ តាម​ប្រជា​ពល​រដ្ឋ​ខ្លះ​បាន​លួច​ខ្សិប​ថា​ នឹង​មាន​ប្រជា​ពល​រដ្ឋ​បន្ត​ទៀត​ ដែល​នឹង​ចេញ​មុខ​មក​ទទួល​ប្រាក់​ពី​ក្រុម​ហ៊ុន​ជា​ពុំ​ខាន​ ព្រោះ​អ្នក​ទាំង​នោះ​ លែង​ចង់​ស្តាប់​ឈ្មោះ​ រាជ​ សីម៉ា​ ទៀត​ហើយ​ ។​ ម្យ៉ាង​ទៀត​ ពួក​គេ​មិន​ហ៊ាន​តទល់​ជាមួយ​គណៈ​កម្ម​ការ​​ទេ​ ព្រោះ​ឈ្មោះ​ រាជ​ សីម៉ា​ នៅ​ជា​មួយ​ ដែល​ឈ្មោះ​ សីម៉ា​ នេះ​អត់​មាន​ដី​ទេ​ ទើប​គេច​ចេញ​ពី​សំណួរ​ផ្សេងៗ​ ។​ លោក​ជំទាវ​ ដោក​ សុទ្ធា​ អភិ​បាល​រង​ខេត្ត​ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​ មាន​ប្រសាសន៍​ថា​ ពេល​នេះ​គណៈ​កម្ម​ការ​បាន​បូក​សរុប​ពី​ការ​ងារ​ និង​វាយ​តម្លៃ​លទ្ធផល​ក្នុង​កិច្ច​ដំណោះ​ស្រាយ​រយៈ​កាល​កន្លង​មក​ ដាក់​ជូន​លោក​អភិបាល​ខេត្ត​ រួច​ហើយ​ ។​ បើ​តាម​ផ្លូវ​ច្បាប់​ពី​ពេល​នេះ​ទៅ​ ការ​ងារ​ដែល​នៅ​សេស​សល់​ គឺ​ត្រូវ​ដោះ​ស្រាយ​គ្នា​នៅ​តុលា​ការ​ ព្រោះ​នេះ​ជា​ច្បាប់​ ។​ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្តី​ តាម​លោក​ជំទាវ​ បាន​ដឹង​ពី​ភាគី​ក្រុម​ហ៊ុន​ នៅ​តែ​​មាន​ឆន្ទៈ​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ទាំង​១១​គ្រួសារ​ ដែល​នៅ​សេស​សល់​នៅ​ឡើយ​ បើ​ប្រជា​ពល​រដ្ឋ​ចង់​មក​ដោះ​ស្រាយ​គ្នា​ ក្រុម​ហ៊ុន​នឹង​រង់​ចាំ​ទទួល​ ប៉ុន្តែ​មាន​កំណត់​ពេល​ ។​

ជុំវិញ​វិវាទ​ដី​ធ្លី​រវាង​ប្រជា​ពល​រដ្ឋ​ជាមួយ​ក្រុម​ហ៊ុន​ ដែល​មើល​ឃើញ​ថា​ នឹង​បញ្ចប់​ទៅ​ដោយ​រលូន​ទៅ​ហើយ​នោះ​ បែរ​ជា​មក​ល្អក់​កករ​ដោយ​សារ​តែ​មនុស្ស​ម្នាក់​ គឺ​ឈ្មោះ​ រាជ​ សីម៉ា​ នេះ​ឯង​ ជា​មេខ្យល់​យ៉ាង​ពិត​ប្រាកដ​ និង​មាន​មេខ្យល់​ធំ​នៅ​លាក់​លៀម​ពី​ក្រោយ​ទៀត​ ។​ ឈ្មោះ​នេះ​បាន​ជា​ខិត​ខំ​ណាស់​ក្នុង​វិវាទ​ដី​ធ្លី​នេះ​ ព្រោះ​តែ​គាត់​ជឿ​មេខ្យល់​ធំ​ធ្វើ​អង្គការ​មួយ​បោក​គំនិត​ថា​ បើ​សិន​ជា​មាន​ទំនាស់​រហូត​ចាប់​ដាក់​គុក​ នឹង​ត្រូវ​អង្គ​ការ​ជម្លៀស​ចេញ​ទៅ​ក្រៅ​ប្រទេស​ ព្រោះ​ជា​សកម្ម​ជន​តស៊ូ​ទំនាស់​ដី​ធ្លី​ ។​ តើ​ប្រទេស​ណា​អន់​ម៉្លេះ​ដែល​យក​ រាជ​ សីម៉ា​ ទៅ​ចិញ្ចឹម​ ។​ តាម​កោះ​សន្ដិភាព​បាន​ដឹង​ មាន​តែ​ប្រទេស​ពន្ធនាគារ​ប៉ុណ្ណោះ​ដែល​ទទួល​ ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា​ គាត់​ប្រាប់​គណៈ​កម្ម​ការ​ដោះ​ស្រាយ​ថា​ គាត់​បាន​ទទួល​ដី​កេរ​ ខណៈ​យាយ​ អ៊ុំ ទុំ​ ជា​ម្តាយ​ អត់​មាន​ដី​មួយ​ចំអាម​សោះ​ សុំ​ដី​ក្រុម​ហ៊ុន​ស្នាក់​នៅ​ ដែល​ក្រុម​ហ៊ុន​អាណិត​ និង​ពឹង​ពាក់​ឱ្យ​ជួយ​មើល​ដី​ឱ្យ​ផង​ ។​ ដល់​ពេល​ក្រុម​ហ៊ុន​ត្រូវ​ការ​ដី​មក​អភិវឌ្ឍន៍​ ទើប​ពួក​គេ​ស្រែក​ថា​ ក្រុម​ហ៊ុន​រំលោភ​យក​ដី​គាត់​ ។​ តើ​ឈ្មោះ​ រាជ​ សីម៉ា​ មាន​ដី​កេរ​ម៉ែឪ​មក​ពី​ណា​ចែក​ឱ្យ​ ?​ អ្នក​ស្រុក​ដឹង​ឮ​គ្រប់​គ្នា​ ប៉ុន្តែ​ពួក​គេ​អត់​ហ៊ាន​និយាយ​ទេ​ ព្រោះ​ឈ្មោះ​នេះ​ «ឆ្អិន​ក្បាល​សុី​ក្បាល​ ឆ្អិន​កន្ទុយ​សុី​កន្ទុយ​» ។​

មាន​តែ​ទុក​ឱ្យ​តុលា​ការ​ដោះ​ស្រាយ​ដោយ​យុត្តិ​ធម៌​ទៅ​ចុះ​ ។​ ម្យ៉ាង​ទៀត​ ឈ្មោះ​ រាជ​ សីម៉ា​ មាន​សំណុំ​រឿង​ដែល​ក្រុមហ៊ុន​ប្តឹង​ជាប់​ចោទ​ពី​បទ​ដុត​បំផ្លាញ​ផ្ទះ​អ្នក​ចាំ​ដី​ ។​ តាម​ជើង​លេខ​គ្រូ​ទាយ​សង្ស័យ​មាន​ទោស​ព្រហ្ម​ទណ្ឌ​ជា​មិន​ខាន​ ប្រសិន​បើ​ក្រុម​ហ៊ុន​មិន​ដក​ពាក្យ​បណ្តឹង​ ។​ នៅ​មាន​សល់​រឿង​ច្រើន​ទៀត​ដែល​មិន​ទាន់​បាន​ផ្សាយ​ ដូច​ជា​រឿង​លោក​ ចាន់​ សាវ៉េត​ ទៅ​ជួប​ជា​មួយ​ក្រុម​អ្នក​តវ៉ា​ កាល​ពី​ថ្ងៃ​ទី​៤​ មេសា​ ។​ តើលោក​ ចាន់​ សាវ៉េត​ ដែល​ស្កាត់​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ជួប​អ្នក​ភូមិ​ឡពាង​ បាន​និយាយ​អ្វី​ខ្លះ​ជា​មួយ​អ្នក​តវ៉ា​ ដែល​កោះ​សន្ដិភាព​លើក​យក​សម្ដី​អ្នក​ភូមិ​ម្នាក់​ដែល​ជឿ​ និង​ធ្វើ​តាម​ពី​ដំបូង​នោះ​មក​ផ្សាយ​នៅ​ពេល​ក្រោយ​ទៀត​ ។​ ដល់​ពេល​នោះ​អ្នក​អាន​ទាំង​ឡាយ​ប្រាកដ​ជា​យល់​ថា​​ អ្នក​ណា​ជា​មេខ្យល់​កំបុត​ត្បូង​ ឬ​ជា​មេ​ខ្យល់​កួច​ ?​
ពិសេស​ទៀត​២​ថ្ងៃ​កន្លង​មកនេះ​ ការិយាល័យ​និពន្ធ​កោះ​សន្ដិភាព​បាន​ទទួល​លិខិត​២​ច្បាប់​ពី​អ្នក​ភូមិ​ឡពាង​ សុំមិន​បញ្ចេញ​ឈ្មោះ​រៀប​រាប់​ពី​ការ​ចាញ់​បោក​មេខ្យល់​ឈ្មោះ​ រាជ​ សីម៉ា​ និង​មេខ្យល់​ម្នាក់​ទៀត​ជា​អង្គការ​ ដែល​យើង​សម្រេច​ថត​ចម្លង​លិខិត​នោះមក​ចុះ​ផ្សាយ​ទាំង​ស្រុង​នៅ​ពេល​ក្រោយ​ដែរ​ ។

និយាយ​សរុប​ទៅ​ ក្រុមហ៊ុម​ ខេ ឌី ស៊ី​ របស់​ប្រទេស​កូរ៉េ​ ដែល​មាន​បំណង​អភិវឌ្ឍ​នៅ​ទី​នោះ​ រង​គ្រោះ​ធ្ងន់ធ្ងរ​ណាស់​ ដូច​ភ្នំ​សង្កត់​ពី​លើ​ ព្រោះ​តែ​មេខ្យល់​២-៣​នាក់​ ដែល​ប្រើ​រូប​មន្ដ​នយោ​បាយ​ដ៏​ចាស់​គំរិល​មួយ​«​ឈ្នះ​បាន​ដី​ចាញ់​បាន​ប្រាក់​»​ ។ ពួក​គេ​អត់​មាន​ដី​ អត់​មាន​ឯកសារ​អ្វ​ី​បញ្ជាក់​ ដែល​គិត​តែ​ពី​លើក​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​សម្រេច​ថា​ សុខ​ចិត្ដ​បោះ​សាច់​មួយ​ដុំ​ចោល​ទៅ​ចុះ​ឱ្យ​ជ្រះ​ចង្រៃ​ ។​ ប៉ុណ្ណឹង​ហើយ​ នៅ​មាន​ខ្លះ​មិន​ព្រម​ទៀត​ ដែល​មាន​តែ​តុលាការ​ទេ​ទើប​សម្រេច​បាន​ឆាប់​រហ័ស​ និង​អស់​កង្វល់​ ៕​ ​