ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​៧​មករា​បើក​វគ្គ​បណ្តុះ​បណ្តាលខ្លី​ស្តី​ពី​ការ​ងារ​សន្តិ​សុខ​ ​សណ្តាប់​ធ្នាប់​ និង​ចរាចរណ៍

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាលា​ខណ្ឌ​៧​មករា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ មេសា ២០១៤ មាន​រៀប​ចំ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​មួយ​រយៈពេល​១​ថ្ងៃ​ស្តី​ពី​ការ​ងារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​ចរាចរណ៍។

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាលា​ខណ្ឌ​៧​មករា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ មេសា ២០១៤ មាន​រៀប​ចំ​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​មួយ​រយៈពេល​១​ថ្ងៃ​ស្តី​ពី​ការ​ងារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ និង​ចរាចរណ៍។

ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោកឧត្តម​សេនីយ៍​អែល សំនាង ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​ភ្នំពេញ លោក​ទេព្យ សូផន អភិ​បាល​រង​ខណ្ឌ លោក​ស៊ូ សារ៉ា អធិការ​រង​ខណ្ឌ​ លោក​ងួន ប៊ុណ្ណាន នាយក​រដ្ឋ​បាល​សាលា​ខណ្ឌ​៧​មករា​ ​និង​មានការ​ចូល​រួម​ពី​​សិក្ខា​កាម​ជា​សន្តិ​សុខ​របស់​សាលា​ខណ្ឌ​ និង​សង្កាត់​ប្រមាណ​ជាង​៥០​នាក់​។

លោក​ស្នង​ការ​រង​បានមាន​ប្រសាសន៍​ថា ការ​ងារ​រៀប​ចំ​សណ្តាប់​ធ្នាប់​ចរាចរណ៍ យើង​ទាំង​អស់​គ្នា​ជា​សន្តិ​សុខ​ និង​ជា​កម្លាំង​មូល​ដ្ឋាន​ត្រូវ​ចេះ​យល់​ដឹង​ពី​ការ​ងារ​ និង​តួនាទី​របស់​យើង​ដើម្បី​ជា​ចំណែក​មួយ​ជួយ​ដល់​សង្គម​ជាតិ​។ លោក​ស្នង​ការ​រង​បន្ត​ថា កម្លាំង​សន្តិ​សុខ​ខណ្ឌ​មានការ​ងារ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ​ឱ្យ​តែ​យើង​គ្រប់​គ្នា​មាន​ឆ​ន្ទៈ​នឹង​ធ្វើ​ ៕