ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​​បញ្ជា​ការ​ខណ្ឌ​ពោធិ៍​សែនជ័​យចុះបង្ក្រាប​​​​ទីតាំង​​ចិញ្ចឹម​​​មាន់​​​​​​គ​​ក​​ត្រៀម​ជល់ថ្ងៃ​​ចូលឆ្នាំ

11 ឆ្នាំ មុន

រាជធានី​​​​ភ្នំ​ពេញ ​៖ ​កម្លាំង​គណៈ​​បញ្ជា​ការ​ឯកភា​ពខណ្ឌ​ពោ​ធិ៍សែន​ជ័យ​ ដឹក​នាំ​ដោយ​​លោក​អភិបាល​ខណ្ឌ​ ហែម ​ដារិ​ទ្ធិ ​​បាន​ចុះប​ង្រ្កាបទី​តាំងចិញ្ចឹ​​មមាន់​គ​ក ដែល​​​​ត្រៀម​​​ ​​​ជល់​​​ថ្ងៃ​​ចូល​​​ឆ្នាំ​​ចំនួន​​២កន្លែង​ កា​លពី​វេលា​ម៉ោង១២និង​​​២០​នា​ទី​រសៀ​ល​​ថ្ងៃទី​​១០ ​​មេសា ឆ្នាំ២​០១​៤ ​នៅ​ក្នុងភូមិ​សាម​គ្គីទី​​​៦​ ​សង្កា​ត់ត្រ​ពាំង​​ក្រ​សាំង​ ​​ខណ្ឌពោ​​​ធិ៍​​សែន​ជ័​យ​​​​ ដោយ​​​​​ដក​ហូតបា​​​ន​មាន់​ជ​​ល់​​ចំនួន​១២​​​ក្បាល ខណៈ​​​​ម្ចាស់​​ដឹង​​ខ្លួន​​មុន​​ដាក់​មេ​ប្រូច​បាត់​​​​។​​

​​​​ប្រភព​​ព័ត៌​មាន​ពីសមត្ថ​កិច្ច​​បា​នឲ្យដឹង​ថា ​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​​កន្លង​មក​នេះ ​​ប្រជា​​​ពល​រដ្ឋ​បាន​រាយកា​រណ៍​ឲ្យដឹ​ងថា​ មាន​សង្វៀនជ​ល់មា​ន់​ធំ​មួយ ស្ថិ​តក្នុង​ភូមិ​ខាងលើ ​និ​​ងមាន​ទីតាំង​ចិញ្ចឹម​មាន់​គកចំនួន​​២កន្លែង ​ត្រៀម​​ជ​ល់​​ក្នុងស​ង្វៀន​នោះ​​​នា​ថ្ងៃ​ចូល​ឆ្នាំ ​​។ ​​​ខណៈ​​​លោក​​​​អភិបា​លខណ្ឌ​ បា​នរៀប​ចំ​​កម្លាំង​គណៈ​បញ្ជាការ​ឯកភាពខ​ណ្ឌ​ ចុះទៅ​ចំណុច​ខាង​លើ រក​​ឃើញ​​មាន់​គក​​ជា​​ច្រើន​ក្បាល​ដែលគេ​​​​ត្រៀម​ទុក​សម្រាប់ជ​ល់​មែន​ ទើប​ធ្វើការ​ដក​ហូត​​​យក​ប្រគល់​ទៅ​ឲ្យអាជ្ញា​ធរត្រ​ពាំង​ក្រសាំ​ងដើម្បី​រក្សាទុ​កបណ្តោះ​អា​សន្ន ​។ ដោយ​ឡែក​​​ម្ចាស់​មាន់​ទាំង​នោះ​​ហាក់​ដូចជា​​ដឹង​ខ្លួន​​មុន​​ គេចខ្លួនបាត់​​មុន​ពេ​ល​​​ ដែល​​កម្លាំង​សមត្ថ​កិច្ចច​ម្រុះ​ចុះទៅ​ដ​ល់។

ប្រជាព​លរដ្ឋបា​ននិយា​យថា ទីតាំ​ង​ចិញ្ចឹមមា​ន់គក​ខាង​លើ ​​កើតឡើង​​​យូរ​ហើយ​​ ​​ដែល​អ្នក​លេង​តែង​តែ​ទៅ​ទិញ​មាន់​គក​នៅ​ទីនោះ​​ ដើម្បី​យកទៅ​​ជល់ជា​បន្តប​ន្ទាប់​ ហើយ​នៅទីនោះ​ក៏​​មា​នសង្វៀនជល់​មាន់ធំមួ​យដែលតែ​ងតែជល់​លួចលា​ក់​ស្ទើរតែ​រាល់​ថ្ងៃ ។