ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុង​ត្រូល​​​ជ​ជុះ​កើត​មាន​តាម​បន្ទាត់​ព្រំដែ​នយក​ប្រាក់​ពលក​រខ្មែរ​វិល​ត្រឡ​ប់ពី​ថៃ​​

11 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖​ ស្រប​ពេល​ដែល​ពលករ​ចំណាក​​ស្រុក​នាំគ្នា​សម្រុក​វិល​ត្រឡប់​មក​ស្រុក​កំណើត​​ ដើម្បីចូ​ល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណី​​​ជាតិ​នា​ពេល​ខាង​​មុខ​ ​​នៅ​តាម​មាត់​ច្រក​របៀង​ជា​ច្រើន​កន្លែង​​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ​​ពិសេស​​​ក្នុង​ស្រុក​ចំនួន​​៣​​ ​​រួម​មា​ន​ ស្រុក​អូរជ្រៅ ​​,ស្រុក​ស្វាយ​ចេក​ និង​ស្រុក​ថ្មពួក​ គេ​ឃើញ​មាន​កុង​ត្រូល​ជជុះ​​កើត​​ចេញពី​ក្រុមស​មត្ថកិច្ច​ដែលឈ​រជើ​ងនៅ​តា​មបន្ទា​ត់ព្រំដែ​នបាននាំ​​គ្នា​យកប្រាក់ពី​ពល​ករមិនញ​ញើតដៃ​ ដោយ​​ក្នុង​ម្នាក់​តម្លៃ៥០បាត​។ ​​

ច្រក​របៀង​ ខ្លះមិ​នហ៊ាន​​យក​ប្រាក់​​​​​​ជាចំ​ហរទេ ​​គឺ​​គិត​ចំនួន​មនុស្សរួច​យកប្រា​ក់ពីអ្នក​ម៉ូតូឌុប​ ឬរថយន្ត​ដែលចូល​ទៅដឹកពល​ករដល់តំប​ន់​​និ​ងក​ន្លែងខ្លះយក​ប្រាក់ជា​ចំហរ​​តែម្ដង​​។​​ច្រក​របៀង​អូរបីជាន់​​ និងច្រក​​រ​បៀងតំប​ន់៥​​ក្នុង​ស្រុកអូរជ្រៅ​(គ្រប់គ្រង​ដោយ​យោ​ធា)និងច្រក​របៀង​ក្នុង​ស្រុក​ស្វាយ​ចេក​​​(ប៉ុស្តិ៍​ចំការគរគ្រប់គ្រង​ដោយយោធា​)​ ​​គេអនុញ្ញាតិ​ឲ្យយាន​យន្តខ្មែរ​ចូលទៅដឹក​ពលក​រដល់តំ​បន់​​និងលើកដៃ​យកប្រាក់​ពីពល​ករគ្រប់គ្នា​ៗផងដែរ​​។​ ពេល​ធ្វើការ​សួរនាំ​​ក្រុមយោធា​និយាយថា​ ​​យក​ម្នាក់តែ​១០០០ទៅ២០​០០រៀល​ ខណ:​ក្រុមពលករ​ចោទថា​ក្រុមយោធា​យកប្រា​ក់ម្នាក់រ​ហូតដ​ល់៥០បាត(​ប្រាក់​ថៃ)៕