គួរ​ជួយ​មិត្ត​ឱ្យ​បាន​ធូរស្រាល​អំពី​ក្តី​ទុក្ខ​ខ្លះ


បើ​យើង​បានឃើញ​មិត្ត​មាន​សេចក្តី​ទុក្ខ មាន​សេចក្តី​ក្តៅក្រហាយ​ចិត្ត យើង​ក៏​ទៅ​បបួល​គេ​ចូល​វត្ត​ដូច​ជា ក្នុង​ថ្ងៃឧបោសថសីល​ជាដើម យើង​ក៏​ទៅ​បបួល​គេ​មក​អង្គុយ​ស្តាប់ធម៌​ដោយ​ស្ងប់ចិត្ត ឲ្យ​គេ​បាន​រៀន​អំពី​សេចក្តី​ពិត​នៃ​ជីវិត នឹង​បាន​ធូរ​ថយ​នូវ​សេចក្តី​ទុក្ខ​ក្តៅក្រហាយ​ចិត្តបាន​ខ្លះទៅ​តាម​ភាព​ភ្លឺស្វាង​របស់​គេ ។

ការ​ជួយ​មិត្តសម្លាញ់​ក្នុង​សភាព​បែប​នេះ​ជា​ការ​ជួយ​ដ៏​ពិតប្រាកដ ជា​ការ​ជួយ​យ៉ាង​ថាវរៈ​មាំមួន ធ្វើ​ឲ្យ​មិត្តភក្តិ​បា​ន​ទទួល​នូវ​វត្ថុ​ដ៏​ល្អ​ទុក​ក្នុង​បេះដូង​តទៅ ដូច្នេះ​ការ​ជួយ​មិត្តភក្តិតាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​គឺជា​ការងារ​ដែលយើង​គួរ​ធ្វើ គួរប្រព្រឹត្តឱ្យបានច្រើន ។

ការ​សាង​គុណធម៌​ឲ្យ​ចម្រើន​ក្នុង​ចិត្ត​របស់​ខ្លួន​ផង និង​ជួយ​ឲ្យ​អ្នក​ដទៃ​បាន​នូវ​គុណធម៌​ប្រចាំចិត្ត​ផង នេះ​គឺជា​ប្រយោជន៍​ដ៏​មាន​ខ្លឹមសារ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​យើង ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ