ខេត្តកំពង់ឆ្នាំង៖ ភ្លៀងនិងខ្យល់ព្យុះកន្រ្តាក់ ធ្វើឱ្យមនុស្ស០៣នាក់រងរបួសធ្ងន់និងស្រាល និងផ្ទះ០៦ខ្នងទៀតរបស់ប្រជាពលរដ្ឋបានដួលរលំ របើកដំបូល និងប៉ើងហោះចេញពីសសរជើងតាង។ គ្រោះធម្មជាតិនេះបានកើតឡើង កាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី០៨ មេសា ២០១៤ នៅក្នុងភូមិ៣របស់ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
លោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា នៅក្នុងគ្រោះធម្មជាតិដោយសារខ្យល់ព្យុះខាងលើនេះ បណ្តាលឱ្យផ្ទះ១ខ្នងនៅក្នុងភូមិអង្រ្គង បានរលំដួលរាបដល់ដី៤ខ្នងក្នុងភូមិពារីក និង១ខ្នងទៀតនៅភូមិត្បែងខ្ពស់ ក្នុងឃុំសេដ្ឋីបានប៉ើងធ្លាក់ចេញពីជើងសសរ និងប៉ើងដំបូលនិងជញ្ជាំង។នៅក្នុងហេតុការណ៍នេះដែរក៏បានធ្វើឱ្យប្រជាពលរដ្ឋម្នាក់ ឈ្មោះ នាង នង អាយុ៦៥ឆ្នាំ រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ក្នុងនោះឈ្មោះ សុខ ស្រីណែត អាយុ២៤ឆ្នាំ និងឈ្មោះនឿន ស្រីនី អាយុ៤ឆ្នាំ ដែលត្រូវជាកូននិងជាចៅរបស់ឈ្មោះ នាង នង។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមណ្ឌលសុខភាព ។
ចែករំលែកព័តមាននេះ