លោក សាយ ឈុំ អញ្ជើញជាអធិបតីបើកកិច្ចគណៈកម្មការអចិន្ត្រៃយ៏ព្រឹទ្ឋសភា
រាជធានីភ្នំពេញ៖ នៅវិមានព្រឹទ្ឋសភា នាព្រឹកថ្ងៃទី១០ មេសា ២០១៤ គណៈកម្មការអចិន្រ្តៃយ៏ព្រឹទ្ឋសភា បានបើកកិច្ចប្រជុំរបស់ខ្លួនក្រោមអធិបតីភាព លោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ឋសភា ។
កិច្ចប្រជុំនេះគណៈកម្មការជំនាញរបស់ព្រឹទ្ឋសភានឹងធ្វើការពិភាក្សាទៅលើរបៀបវារៈមួយចំនួនដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០១ មេសា ២០១៤កន្លងមកនេះ ក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ ២០១២ផងដែរ ៕
ចែករំលែកព័តមាននេះ