ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ពង្រឹងអភិបាល​កិច្ចល​ទ្ធកម្មថ្នាក់ក្រោម​ជាតិខេត្តកំ​ពង់ធំ-សហការ​អនុវត្ត​ដោយ​អង្គការ​​ សីលការ​ និង អង្គការ ​MODE

11 ឆ្នាំ មុន

ខេត្ត​​កំពង់​​ធំ ៖ ​គម្រោង​ពង្រឹង​អភិបាល​កិច្ច​លទ្ធ​កម្មថ្នាក់​ក្រោម​ជាតិ​(ព.អ. ល.ថ)​​ជាគម្រោង​មួយ​​ដែល​សហកា​រ​អនុវត្ត​​ដោយ​​អង្គការ ​សីលការ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ចជ​នបទ​(MODE) ​ក្រោមការ​ឧបត្ថម្ភគាំ​ទ្រថវិកា​ពីមជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​​សហគ្រាស​​ឯកជន​(CIPE)​។ ​

ខេត្ត​​កំពង់​​ធំ ៖ ​គម្រោង​ពង្រឹង​អភិបាល​កិច្ច​លទ្ធ​កម្មថ្នាក់​ក្រោម​ជាតិ​(.. .)​​ជាគម្រោង​មួយ​​ដែល​សហកា​រ​អនុវត្ត​​ដោយ​​អង្គការ ​សីលការ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ចជ​នបទ​(MODE) ​ក្រោមការ​ឧបត្ថម្ភគាំ​ទ្រថវិកា​ពីមជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​​សហគ្រាស​​ឯកជន​(CIPE)​។

គម្រោងនេះ​មាន​គោលបំណង​ធ្វើឲ្យ​អភិបាល​កិច្ចសាធារណៈ​នៅថ្នាក់​ក្រោម​ជាតិ​ក្នុង​ប្រទេសកម្ពុជា​មានភាព​ប្រសើរ​ឡើង។​ គម្រោង​ ... ​បង្កើន​តម្លាភាព​ និងគណ​នេយ្យភាព​ លើកិច្ច​លទ្ធកម្ម​សាធារណៈ​ថ្នាក់​ក្រោម​ជាតិ ​ហើយ​គម្រោង​បាន​​កំណត់​យកឃុំ​សង្កាត់់៦​ជាតំបន់​គោល​ដៅ ​ដែល​៣ឃុំ ​ក្នុងស្រុក​កំពង់ស្វាយ​(ឃុំត្រពាំង​ឬស្សី ​ឃុំកំពង់​ស្វាយ ​ឃុំសាន់គរ) ​និង​សង្កាត់​៣ទៀត​ ក្នុងក្រុង​ស្ទឹងសែន​(សង្កាត់​ស្រយូវ​ អាចារ្យលាក់​ និងសង្កាត់​អូរគន្ធរ)​ ដើម្បីជា​ការសាក​ល្បង​​នៅក្នុង​​ការអនុ​វត្ត​​គម្រោង​។ គម្រោង​នេះបានចាប់​ផ្តើម​ពីខែ​កក្តដា ​ឆ្នាំ ២០១២​ ដល់​ខែតុលា​ ឆ្នាំ​២០១៥​ ​គម្រោង​ បាន​បង្កើត ​“គណៈ​កម្មការ​ ចម្រុះ​ពង្រឹង​អភិបា​លកិច្ច​ លទ្ធកម្ម​ថ្នាក់​ក្រោម​ជាតិ”​ ហៅកាត់​ “...”​

...ល​ គឺជាក្រុមចម្រុះមួយ មានសមាសភាពមកពីអង្គការសង្គមស៊ីវិល អាជីវករ ប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន ដែលក្រុម​នេះ​បានកើត​ចេញមកពីការ​បោះឆ្នោតជ្រើស​តាំងពី​គណៈកម្មការជ្រើសរើសមួយក្រុមរួមមានៈអភិបាលរងស្រុកកំពង់ស្វាយ អភិបាលរងក្រុងស្ទឹងសែន អង្គការសីលការនិងអង្គការMODE ដើម្បី​អោយ​បុគ្គលិក​អង្គការ​ MODE​ និង...ល​ មាន​​សមត្ថភាព​នៅក្នុងការ​ចូលរួម​​សង្កេត​លើដំណើរ​ការលទ្ធកម្ម​នៅថ្នាក់​មូល​ដ្ឋានអង្គកា​រសីលការ​​បាន​យក​ចិត្តទុក​ដាក់​​ជួយ​​បណ្តុះ​បណ្តាល​ ដោយ​​ផ្តល់នូវ​​ចំណេះ​ដឹងបទ​ពិសោធន៍​និងមុខ​ជំនាញ​មួយចំនួន​ដែល​ពាក់ពន្ធ័​នឹងច្បាប់​នានានៃការ​ដេញ​ថ្លៃ ក្នុង​នោះ​រួមមានៈ​អភិបាល​កិច្ចល្អ ​គណនេយ្យ​ភាព​សង្គម​ ច្បាប់​លទ្ធកម្ម ​បទបញ្ញត្តិ​ និងជំនាញ​នៅក្នុង​ការ​សរសេររបាយ​ការណ៍​ ការ​សំរប​សំរួលការទំនាក់​ទំនង វេទិកាពិ​គ្រោះយោបល់​។ល។​

គម្រោង​ព... ​ដំណើរការ​បានរលូន ​ដោយសារ​មានកិច្ចសហការ ​និងគាំទ្រ​ពី​ក្រសួង​​មហា​ផ្ទៃ​ អាជ្ញាធរខេត្ត​កំពង់ធំ​ ក្រុង​ស្ទឹង​សែន ​ស្រុកកំពង់​ស្វាយ មន្រ្តីទី​ចាត់ការ ​និងវិនិ​យោគខេត្ត​កំពង់ធំ​ និងអាជ្ញា​ធរ​ឃុំសង្កាត់​​គោល​ដៅ​ខាងលើ​។

ទិស​ដៅគម្រោងទី​១. កសាងសមត្ថភាព​ស្ថាប័នមូល​ដ្ឋានដើម្បី​គេមានលទ្ធភាព​ពិនិត្យតាមដាន​កិច្ចលទ្ធកម្ម​សាធារណៈ​ ប្រកប ​ដោយ​ប្រសិទ្ធ​ភាព និងឆ្លុះ​បញ្ចាំង​ដើម្បីធ្វើការកែ​លំអរ​ ទី. បង្កើន ការយល់​ដឹងដល់​សហគមន៍​អាជីវកម្ម ​ស្តីពី​ឱកាស​ ច្បាប់​ វិធាននិងបទ​បញ្ញត្តិ​នានា ​ពាក់ពន្ធ័​នឹងកិច្ចលទ្ធកម្ម​សាធារណៈ​ទី៣. ​បង្កើន​ទំនាក់ទំ​នង ​រវាង​ប្រជាពល​រដ្ឋ ​និងផ្នែក​ឯក​ជន​ ក្នុង​ដំណើរ​ ការ កិច្ច​លទ្ធកម្ម​សាធារណៈ។

សកម្មភាពសំខាន់ៗ:បង្កើតគណៈកម្មការចម្រុះពង្រឹងអភិបាលកិច្ចលទ្ធកម្មថ្នាក់ក្រោមជាតិ (...) ដែលមាន សមាស​ភាពចម្រុះ កសាងសមត្ថភាព...ស្តីពីច្បាប់ វិធាន បទបញ្ញតិ ដែលពាក់ពន្ធ័ នឹងការ ងារលទ្ធកម្ម សាធារណៈ​និង​ជំនាញផ្សេងៗ ពិនិត្យលើ​កិច្ចលទ្ធកម្មសាធារណៈ​ដោយផ្តោត​លើការរៀប​ចំផ្សព្វផ្សាយ​និងការបើក ​កញ្ចប់ដេញថ្លៃ ​រៀបចំការ​​ពិភាក្សា​រវាងផ្នែក​សាធារណៈ ​ឯកជន ​តាមរយៈកិច្ច​ប្រជុំផ្លាស់ប្តូរ​យោបល់ និងការ​រៀបចំជាវេទិកា ​ចំណេះដឹង​​លទ្ធផល​​ដែល​​សំរេចបាន​ឆ្នាំ២០១៣។ការបង្កើតគណៈកម្មការ​ចម្រុះពង្រឹងអភិបាលកិច្ច​លទ្ធកម្មថ្នាក់​ក្រោមជាតិ​“...​ប្រជុំ​ជ្រើស​រើស​និងសំរេច​ដោយអង្គកា​រសីលការអង្គកា​​រMODE​អភិបាលរង​ក្រុងស្ទឹង​សែន នៅការិ​យាល័យ ​អង្គការ MODE ​ដោយជ្រើស​​រើស ... ​បាន៩នាក់ ​(ស្រ្តី៣នាក់) ​ដែលក្នុងនោះ​មាន២នាក់ ​មកពីអង្គកា​រមិនមែនរដ្ឋាភិបាល​​ ២នាក់ជា​អាជីវករ​និង​​អ្នកដេញថ្លៃ និង៥នាក់ ជាជនបង្គោលក្នុងសហ​គមន៍។

ការបណ្តុះ​បណ្តាល​ពីអង្គការសីល​ការ សំរាប់បុគ្គលិក​គម្រោងអង្គការ​MODE ... ​​និងអ្នកពាក់​ពន្ធ័ បានចំនួន​ ០៦វគ្គ ​ស្តី​ពីៈលទ្ធកម្ម​និងការគ្រប់​គ្រងកិច្ច​សន្យា ការរៀបចំ​ការដេញ​ថ្លៃ ការប្រជុំ​ដេញថ្លៃ ការរៀប​ចំដើម្បី​អនុវត្ត​កិច្ចសន្យាការត្រួត ​ពិនិត្យ​កិច្ចសន្យានិង​​ការទូរ​ទាត់​ ​អភិបាល​កិច្ចល្អ ​គណនេយ្យភា​ពសង្គម ឧបករណ៏គណនេយ្យភាព សង្គម ,ការសរសេរ របាយការណ៍,កិច្ចសន្ទនាពិគ្រោះយោបល់,ការណែនាំពីការអនុវត្តគម្រោងមូល​និធិឃុំសង្កាត់,​ ការរៀបចំ​ផែនកា​រយុទ្ធសាស្រ្ត​ និងការ​អនុវត្តការងា​ររបស់​គ...ល​។