ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អ្នកបួស​មិន​ជាប់ជំពាក់​នឹង​ទ្រព្យសម្បត្តិ

4 ឆ្នាំ មុន

ព្រះសង្ឃ​មិន​មានចិត្ត​ជាប់ជំពាក់​ទៅ​នឹង​ផ្ទះសម្បែង មាសប្រាក់ ទ្រព្យសម្បតិ្ត​ដូច​គ្រហស្ថ​ទេ ទាំង​ការ​ស្លៀកពាក់ ការ​រស់នៅ​ក៏​ខុស​អំពី​គ្រហស្ថ ពោល​គឺ​យក​ធម៌​វិន័យ​ជា​ធំ​សម្រាប់​គ្រប់គ្រង​ជីវិត​របស់​ខ្លួន ។ អ្នកបួស​គប្បី​ពិចារណា​យ៉ាងនេះ​ថា អាត្មាអញ​កាន់​យក​ភេទ​ដ៏​ប្លែក​អំពី​ភេទ​របស់​គ្រហស្ថ​, ការ​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​តាម​ផ្លូវ​សុចរិត​របស់​អាត្មាអញ…

ព្រះសង្ឃ​មិន​មានចិត្ត​ជាប់ជំពាក់​ទៅ​នឹង​ផ្ទះសម្បែង មាសប្រាក់ ទ្រព្យសម្បតិ្ត​ដូច​គ្រហស្ថ​ទេ ទាំង​ការ​ស្លៀកពាក់ ការ​រស់នៅ​ក៏​ខុស​អំពី​គ្រហស្ថ ពោល​គឺ​យក​ធម៌​វិន័យ​ជា​ធំ​សម្រាប់​គ្រប់គ្រង​ជីវិត​របស់​ខ្លួន ។

អ្នកបួស​គប្បី​ពិចារណា​យ៉ាងនេះ​ថា អាត្មាអញ​កាន់​យក​ភេទ​ដ៏​ប្លែក​អំពី​ភេទ​របស់​គ្រហស្ថ​, ការ​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​តាម​ផ្លូវ​សុចរិត​របស់​អាត្មាអញ អាត្មាអញ​គួរ​ធ្វើ គួរ​ប្រព្រឹត្ត​ឱ្យ​បាន​ត្រឹមត្រូវ​, យប់​និង​ថ្ងៃ​ទាំងឡាយ​នេះ​កន្លង​ទៅ តើ​អាត្មាអញ​បាន​ធ្វើ​អ្វីខ្លះ​ហើយ​, សព្វ​ថ្ងៃនេះ​អាត្មាអញ​មាន​សេចក្តី​អភិរម្យ​ត្រេកអរ​ក្នុងផ្ទះ​ដ៏​ស្ងៀមស្ងាត់​ដែរ​ឬទេ​, អាកប្បកិរិយា​ផ្សេង​អំពី​គ្រហស្ថ អាត្មាអញ​គួរ​ធ្វើ គួរ​ប្រតិបត្តិ​ទេ​ .

បព្វជិត​គប្បី​ពិចារណា​រឿយ​ៗ​ថា ឧត្តរិមនុស្សធម៌​គឺជា​ធម៌​របស់​មនុស្ស​ដ៏​ប្រសើរ​ក្រៃ​លែង​មាន​ដល់​អាត្មាអញ​ហើយ​ឬ ធម៌​ដ៏​វិសេស​ដែល​គួរ​នឹង​ឃើញ​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​អាត្មាអញ​បាន​ត្រាស់​ដឹង​ហើយ​ឬ​, អាត្មាអញ​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​ទាយាទ មានកម្ម​ជា​កំណើត មានកម្ម​ជា​ផៅ​ពង្ស មានកម្ម​ជា​គ្រឿង​រលឹក​ឃើញ អាត្មា​នឹង​ធ្វើ​នូវ​កម្ម​ណា​ល្អ ឬ​អាក្រក់ អាត្មាអញ​គង់​នឹង​បានជា​អ្នក​ទទួលយក​នូវ​ផល​នៃ​កម្ម​នោះ​ពុំខាន​ឡើយ និង​ការ​ព្រាត់ប្រាស​និរាស​ចាក​សត្វ និង​សង្ខារ​ទាំងអស់​ដែល​ជាទី​ស្រឡាញ់​ជាទី​គាប់ចិត្ត​នៃ​អាត្មាអញ​តែង​មាន​ជា​ធម្មតា ។

គោល​ធម៌​ទាំង​៨​ប្រការ​នេះ​អ្នកបួស​គួរ​ពិចារណា​ជាប់​ជា​និច្ច​ក្នុង​សន្តាន ដើម្បី​ធ្វើ​អាសវកិលេស​ស្រាល​ចុះ ។ (​ដោយ​សាន សា​រិ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ