ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​បែប​ណា​ដែល​សហគ្រិន​ត្រូវការ​ក្នុង​ពេល​ទំនើប​កម្ម​កំពុង​តែ​កើតឡើង?

4 ឆ្នាំ មុន

ក្នុង​ពេល​ថ្មី​ៗ​នេះ IBM បាន​ព្យាករណ៍​មក​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ទៀត​ពលករ​ប្រមាណ ១២០​លាន​នាក់​នឹង​ត្រូវ​ទទួល​ការ​ហ្វឹកហាត់​សា​ជា​ថ្មី​ព្រោះតែ​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម និង​បច្ចេកវិទ្យា Artificial Intelligence (AI)…

ក្នុង​ពេល​ថ្មី​ៗ​នេះ IBM បាន​ព្យាករណ៍​មក​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ទៀត​ពលករ​ប្រមាណ ១២០​លាន​នាក់​នឹង​ត្រូវ​ទទួល​ការ​ហ្វឹកហាត់​សា​ជា​ថ្មី​ព្រោះតែ​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម និង​បច្ចេកវិទ្យា Artificial Intelligence (AI) ។ វា​ជា​ព័ត៌មាន​មួយ​ដែល​សហគ្រិន​គួរតែ​យកចិត្តទុកដាក់ ព្រោះ​កត្តា​ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​អាច​នឹង​ផ្លាស់​ប្តូរ ។

ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម និង​បច្ចេកវិទ្យា AI នឹង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​លះបង់​ការងារ​ឲ្យ​ទៅ​ម៉ាស៊ីន ប៉ុន្តែ​អាជីវកម្ម​នៅ​តែ​ត្រូវការ​មនុស្ស​ដដែល​ព្រោះ​មានការ​ងារ​មួយ​ចំនួន ម៉ាស៊ីន​មិន​អាច​បំពេញ​បាន​ឡើយ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ វា​ក៏​អាច​បង្កើត​ការងារ​ថ្មី​ៗ​ដែល​មនុស្ស​មិន​ទាន់​ចេះ ឬ​មាន​ជំនាញ​ដែរ ។

ដោយហេតុ​ដូចនេះ​ក្រុមហ៊ុន និង​អាជីវកម្ម​គួរតែ​យកចិត្តទុកដាក់​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក ព្រមទាំង​ត្រៀម​ពួក​គេ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​នា​ថ្ងៃ​អនាគត ជា​ពិសេស​ប្រសិនបើ​អាជីវកម្ម​របស់​អ្នក​កំពុង​តែ​ពិចារណា​ធ្វើ​ស្វ័យប្រវត្តិកម្ម​ក្នុង​ផ្នែក​ណាមួយ ។

ប្រាកដ​ណាស់ ជាដំបូង​អ្នក​ត្រូវ​ដឹង​សិន​ថា តើ​ការងារ​ណា​ដែល​អ្នក​ចង់​ជំនួស​មនុស្ស​ដោយ​ម៉ាស៊ីន? ហើយ​ការងារ​ណា​ដែល​ត្រូវការ​មនុស្ស​មក​បំពេញ​វា​ដដែល? អ្នក​ត្រូវ​យល់​ដឹង​ថា​បច្ចេកវិទ្យា​អាច​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​ក្នុង​ផ្លូវ​ណា​ជា​មុន​សិន មុន​នឹង​វិនិយោគ​លើ​បុគ្គលិក​របស់​អ្នក ។

ពេល​ដែល​អ្នក​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​ហើយ អ្នក​អាច​ចាប់ផ្តើម​អនុវត្ត​គម្រោងការ​បាន តែ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​បញ្ឈប់​ការងារ​មនុស្ស​ដែល​ធ្លាប់តែ​បំពេញ​កិច្ចការ​ដែល​ត្រូវ​បាន​ជំនួយ​ស​ដោយ​ម៉ាស៊ីន​ទេ ។ ផ្ទុយ​មក​វិញ​ពួក​គេ​គួរតែ​ទទួល​បាន​ឱកាស​ក្នុង​ការ​រៀនសូត្រ និង​ធ្វើការ​ក្នុង​ផ្នែក​ថ្មី ។ មានការ​សិក្សា​ជា​ច្រើន​ដែល​បង្ហាញ​មក​ថា បុគ្គលិក​ដែល​ក្រុមហ៊ុន និង​អាជីវកម្ម​នៅ​តែ​ត្រូវការ​នៅ​ថ្ងៃ​អនាគត​គឺជា​មនុស្ស​ដែល​មាន​ជំនាញ​ទន់​ដូច​ជា ការ​ដោះស្រាយ​បញ្ហា ភាព​ច្នៃប្រឌិត ការ​យល់​ដឹង​ពី​សង្គម និង​ការ​ចូល​ចិត្ត​ឆ្ងល់​ជាដើម ។

ប្រសិនបើ​ក្រុមការងារ​របស់​អ្នក​មិន​មាន​មនុស្ស​ទាំងនេះ​ទេ អ្នក​អាច​ចាប់ផ្តើម​ផ្តល់​ការ​ហ្វឹកហាត់​ដល់​ពួក​គេ ឬ​ស្វែងរក​បុគ្គលិក​ថ្មី​ដែល​មាន​សមត្ថភាព​ទាំងនេះ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ