ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវជនពុំស្គាល់មុខកាប់មួយពូថៅដាច់បំពង់កស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅចម្ងាយប្រមាណ៧០ម៉ែត្រពីផ្ទះដែលកំពុងប្រារព្ធពិធីឡើងគេហដ្ឋានថ្មី កាលពីវេលាម៉ោង៩ និង១៩នាទីយប់ ថ្ងៃទី៨ មេសា ២០១៤ នៅចំណុចផ្លូវលាវ ស្ថិតក្នុងភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូរណ៌។
ទោះជាយ៉ាងណាភ្លាមៗនោះប៉ូលិសមិនទាន់កំណត់បានមុខសញ្ញាជនដៃដល់នៅឡើយទេ ព្រោះអំពើហិង្សានេះ បង្កឡើងដោយមនុស្ស២ក្រុមវាយប្រយុទ្ធគ្នាដោយដំបង កាំបិត ពូថៅ មិនដឹងខាងណាជាខាងណាទេ ដែលពេលនេះប៉ូលិសកំពុងស៊ើបអង្កេតយ៉ាងដុតដៃដុតជើង។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះលន់ ឈួន ហៅទ្រូ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដើមជ្រែ ឃុំខុនរ៉ង ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជម្លោះដែលឈានដល់ប្រើអំពើហិង្សានេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ