ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយលេង​នៅមាត់​សមុទ្រ​ ត្រូវ​ជន​មិនស្គាល់​មុខ​កាប់​៧ពូថៅ និងប្លន់ទ្រព្យសម្បត្តិ​

11 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ បុរស​​ម្នាក់​បាន​រងរបួសធ្ងន់​ ហើយត្រូវបាន​គេ​ដឹកមក​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​ បន្ទាប់ពី​ត្រូវ​​ជនមិន​ស្គាល់​មុខ​កាប់ជាច្រើនពូថៅ ខណៈ​ពេលអង្គុយ​លេងនៅមាត់​សមុទ្រ​ជាមួយប្រពន្ធ​ទី២​​របស់​គាត់ បង្ក​ឱ្យ​​​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង៦ និង​១០​នាទីថ្ងៃទី​០៨ មេសា ២០១៤​ ត្រង់ចំណុចឆ្នេរ​ហាវ៉ៃ ​ក្នុងភូមិ៣ សង្កាត់លេខ​៣ ក្រុងព្រះសីហនុ។

តាម​​ប្រភព​ពីស្ត្រី​ជា​ប្រពន្ធ​បាន​ឱ្យ​ដឹងថា ប្តី​របស់​គាត់​ឈ្មោះ​ឆាយ​ ខ្លូក អាយុ​៤២​ឆ្នាំ ជា​អ្នក​ស៊ីឈ្នួលដាំ​ផ្កា ​ស្នាក់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ។ គាត់បានបន្តថា ​ខណៈពេលប្តី​និងរូបគាត់​ដើរទៅអង្គុយមាត់​សមុទ្រ ក៏ស្រាប់តែមានមនុស្សមាឌធំម្នាក់​ ពាក់សក់រួញ​ដើរ​មក​ដល់ ហើយ​ដកកូន​ពូថៅពី​ចង្កេះ​កាប់មកលើប្តី​គាត់​ជាច្រើនពូថៅ បណ្តាល​ប្តីរបស់គាត់ដេកដួលនៅលើបង់អង្គុយ​តែម្តង និងបាន​ដោះ​យក​​កងដៃឈុតរបស់គាត់អស់៨កង​ ស្មើនឹង៨០០ដុល្លារ និងទូរស័ព្ទដៃ២​គ្រឿង រួចគេចខ្លួនបាត់ទៅ ។​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព