ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើប្រណីត​ប្រភេទធ្នង់ជាច្រើន​របស់មន្រ្តីនគរបាល​ស្រុកកូនមុំ​ ត្រូវគេលាក់ទុកក្នុងព្រៃ​ត្រៀមដឹកចេញ​ទៅវៀតណាម

11 ឆ្នាំ មុន

ខេត្តរតនគិរី​ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​ប្រជាពលរដ្ឋឲ្យដឹង​នៅព្រឹកថ្ងៃទី០៩​ មេសា​ ២០១៤ថា ​ឈើប្រណីត​ប្រភេទធ្នង់​ជាច្រើនដុំ ​ត្រូវបានគេលាក់​ទុកក្នុងព្រៃ​ក្រោយ​ផ្ទះ​អ្នកភូមិ​ ស្ថិតក្នុងភូមិអូរភ្លង​ ឃុំត្រពំាងច្រេះ ​ស្រុកកូនមុំ ។

ប្រភពបាន​បង្ហើបឲ្យដឹងថា​ ឈើធ្នង់​ជាច្រើនដុំដែលត្រូ​វអ្នកភូមិប្រទះឃើញ​នោះ​ជាកម្មសិទ្ឋិរបស់ឈ្មោះ​ ឌឿន ​ជាមន្រ្តីនគរបាល​ស្រុកកូនមុំផ្ទាល់តែម្តង ​ហើយថាឈើទំាងនោះ​គេលួចលាក់ត្រៀម​ដឹកចេញ​ទៅប្រទេស​វៀតណាម ។

សេចក្តីរាយការណ៏បានបន្តថា ​បច្ចុប្បន្ននេះ​ឈើប្រណីតជាច្រើន​បានត្រូវគេដឹកជញ្ជូនចេញ​ទៅកាន់ប្រទេសវៀតណាម​ ដោយពុំមានសមត្ថកិច្ច​ ឬ ខាងជំនាញណាឃាត់ទប់ស្កាត់​និងបង្រ្កាបនោះទេ ​ដោយ​ប្រជាពលរដ្ឋ​​ដាក់ការសង្ស័យ​លើសមត្ថកិច្ចថាបានការឃុបឃិតបើកដៃឲ្យ​ក្រុមឈ្មួញ​ដឹកជញ្ជូនឈើចេញ ។

យ៉ាងណាក៏ករណីខាងលើនេះ ​នៅព្រឹកថ្ងៃទី០៩ ​មេសា​ ២០១៤ ​កោះសន្តិភាពមិនអាច​ទាក់ទងដើម្បីសុំការបំភ្លឺ​បានទេពីមន្រ្តីជំនាញពាក់ព័ន្ឋ ​ក៏ដូចជាឈ្មោះ ​ឌឿន​ ដែលជាឈ្មួញរកស៊ីឈើប្រណីត ក្នុងឋានៈខ្លួន​​ជា​មន្រ្តីប៉ូលិសស្រុកកូនមុំនោះ ៕