ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានជ្រោយចង្វាទី២ ​សាងសង់បានជិត៩០%​ និង ធ្វើពិធីតភ្ជាប់​ចំណុចកណ្តាលនៅព្រឹកនេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ពានជ្រោយចង្វាទី២ ​ដែលជាស្ពានភ្លោះ​បន្ទាប់ពីស្ពានច្បារអំពៅនោះ​ ត្រូវធ្វើពិធីតភ្ជាប់តួស្ពាន​ចំណុចកណ្តាល​នៅព្រឹកថ្ងៃទី០៩​ មេសា​ ២០១៤ ​ក្រោមអធិបតីភាព​ លោក ត្រំា អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង ដឹកជញ្ជូន ។

ពិធីនេះដែរ​ក៏មានការចូលរួម​ពីលោក​ សំា ពិសិដ្ឋ​ ប្រធានមន្ទីរ​សាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ​ ព្រមទាំងមន្រ្តី​ជំនាញក្រសួង​សាធារណការ ​និង ​តំណាង​ក្រុមហ៊ុសាងសង់​ជាច្រើនរូបទៀត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​មន្រ្តីជំនាញ​ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះដែរថា​ បច្ចុប្បន្នស្ពានជ្រោយចង្វាទី២ ​ដែលមានប្រវែង១២៦០ម៉ែត្រ ​បានសាងសង់ជិត៩០%ហើយ នៅសល់តែក្បាលស្ពាន និង បង្កាន់ដៃស្ពានប៉ុណ្ណោះ ។

គួរបញ្ជាក់ដែរថា ​ស្ពានជ្រោយចង្វាទី២​ ដែលមានទទឹងប្រវែង ​១៣,៥ម៉ែត្រ ​បានដំណើរការសាងសង់​ចាប់តាំងពីខែវិច្ឆិកា​ ឆ្នាំ២០១១ ​។ បើតាមមន្រ្តីជំនាញបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩មេសា​នេះដែរថា ស្ពានជ្រោយចង្វាទី២ នឹងត្រូវបញ្ចប់ការសាងសង់ទំាងស្រុងនៅអំឡុងខែកក្កដា ២០១៤នេះ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការប្រើបា្រស់ជាផ្លូវការនៅខែ ធ្នូ ២០១៤ ។ ស្ពាននេះដែរ​ត្រូវចំណាយ​ថវិកាសាងសង់អស់ចំនួន ​២៧,៥​លានដុល្លារអាមេរិក ​ដែលជាឥណទាន​ហិរញ្ញប្បទានពីប្រទេសចិន​ និង​ សាងសង់ដោយក្រុមហ៊ុន​សាជីវកម្មស្ពាន​ថ្នល់របស់ប្រទេសចិន ៕