ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​ឆក់កណ្តៀត​លួចហ្មត់​តាមរក​16ថ្ងៃ​គត់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​សាច់​ស​ខ្ចី​ម្នាក់​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្លិប​មីត​ណាយ​ បាន​ជាប់​ចោទ​ពី​បទ​លួច​យក​ទូរ​ស័ព្ទ​ដៃ​ និង​លុយ​របស់​បុរស​ម្នាក់​ ខណៈ​ពួក​គេ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ ហើយ​នាំ​គ្នា​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​មួយ​កន្លែង​យា៉ង​ផ្អែម​ល្ហែម​ ។ លុះ​ពេល​ខាង​ប្រុស​អស់​កម្លាំង​ដេក​លក់​ នាង​ក៏​លួច​យក​ទូរ​ស័ព្ទ​ដៃ​២​គ្រឿង​ ​និងប្រាក់​ចំនួន​១៣០​ដុល្លារ​ រួច​​គេ​ច​ខ្លួន​បាត់​ស្រមោល​ ។

រាជធានីភ្នំពេញ ៖ ស្ត្រី​សាច់​ស​ខ្ចី​ម្នាក់​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្លិប​មីត​ណាយ​ បាន​ជាប់​ចោទ​ពី​បទ​លួច​យក​ទូរ​ស័ព្ទ​ដៃ​ និង​លុយ​របស់​បុរស​ម្នាក់​ ខណៈ​ពួក​គេ​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ ហើយ​នាំ​គ្នា​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​មួយ​កន្លែង​យា៉ង​ផ្អែម​ល្ហែម​ ។ លុះ​ពេល​ខាង​ប្រុស​អស់​កម្លាំង​ដេក​លក់​ នាង​ក៏​លួច​យក​ទូរ​ស័ព្ទ​ដៃ​២​គ្រឿង​ ​និងប្រាក់​ចំនួន​១៣០​ដុល្លារ​ រួច​​គេ​ច​ខ្លួន​បាត់​ស្រមោល​ ។

ដោយ​សារ​តែ​ឈ្លក់​នឹង​តណ្ហា​មួយ​គ្រា​ បែ​រ​ជា​ខាត​បង់​ទាំង​ដើម​ទាំង​ការ​ បុរស​នោះ​ក៏​ដើរ​តាម​ស្វែង​រក​អស់​រយៈ​ពេល​១៦​ថ្ងៃ​ទើប​ប្រទះ​ឃើញ​ និង​បាន​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​នគរ​បាល​ចាត់​ការ​តាម​ផ្លូ​វ​ច្បាប​់​ ។ ការ​ចាប់​ខ្លួន​ស្រី​ស្អាត​សាច់​ស​ខ្ចី​ម្នាក់​នេះ​ បាន​ធ្វើ​ឡើង​ កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨​ មេសា នៅ​ក្នុង​ក្លិប​កម្សាន្ត​ស្បា៉យ​ឌ័រ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ចោម​ចៅ​ ហៅ​​ផ្លូវ​វ៉េង​ស្រេង​ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ស្ត្រី​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​នគរ​បាល​នេះ​ឈ្មោះ​ គឹម​ ស្រី​រ័ត្ន​ អាយុ​២០​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​​ប៉ែន​ ឃុំ​មោង​ ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់​ដំបង​ ។ ដោយ​ឡែក​ បុរស​ដែល​អះ​អាង​ថា​ខ្លួន​ជា​ជន​រង​គ្រោះ​ឈ្មោះ​ ថុល​ រា៉​វី​ អាយុ​៣១​ឆ្នាំ​ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ទេស​ចរណ៍​ K5 មាន​ទី​លំ​នៅ​ក្នុង​ភូមិ​១៩​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ ។

បុរស​រូប​នេះ​បាន​ប្រាប់​នគរ​បាល​ថា​ ខ្លួន​បាន​បាត់​ទូរ​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ ក្នុង​នោះ​១​គ្រឿង​មា៉ក​អាយ​ហ្វូន​ហ្វ័រ​អេស និង​១​គ្រឿង​ទៀត​មា៉ក​សាំ​ស៊ុង​កា​ឡាក់​សីុ​ ព្រម​ទាំង​លុយ​ចំនួន​១៣០​ដុល្លារ​ ។ មន្ត្រី​នគរ​បាល​បាន​ឱ្យ​ដឹង​តាម​ការ​រៀប​រាប់​ដំណើរ​រឿង​កាល​ពី​១៦ថ្ងៃ​​មុន​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៤​ មីនា រូប​គេ​រួម​ជាមួយ​មិត្ត​ភក្តិ​ម្នាក់​បាន​នាំ​គ្នា​ចូល​ទៅ​ផឹក​សីុ​នៅ​ក្នុង​ក្លិប​កម្សាន្ត​ឌី​ស្កូ​មីត​ណាយ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ចោម​ចៅ​ (ផ្លូវ​វ៉េង​ស្រេង) ។ បន្ទាប់​ពី​ផឹក​អស់​ស្រា​បៀរ​ជាង​១​កេស​រួច​មក​ ពួក​គេ​ក៏​បាន​បបួល​គ្នា​ចាក​ចេញ​ ខណៈ​នោះ​ឈ្មោះ​ ថុល​ រា៉​វី​ បាន​មើល​ឃើញ​នៅ​ក្នុង​ទូរ​ស័ព្ទ​របស់​ខ្លួន​មាន​ជាប់​​មីស​ខល​ ជា​លេខ​ប្លែក​មិន​ដែល​ធ្លាប់​ស្គាល់​ ក៏​បាន​ចុច​ទៅ​សួរ​ ហើយ​ពេល​ទូរ​ស័ព្ទ​ចូល​ទៅ​ស្ត្រី​ឈ្មោះ​ គឹម​ ស្រី​រ័ត្ន​ ជា​អ្នក​លើក​ ដែល​តាម​ការ​អះ​អាង​របស់​បុរស​នេះ​ថា ពួក​គេ​មិន​ដែល​ធ្លាប់​ស្គាល់​គ្នា​ទេ​ពី​មុន​មក​ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ស្ត្រី​ខាង​លើ​បាន​ប្រាប់​ថា នាង​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្លិប​កម្សាន្ត​មីត​ណាយ​នោះ​ និង​បាន​ប្រាប់​ថា បើ​មាន​ចំណាប់​អារម្មណ៍​ចង់​នាំ​នាង​ទៅ​គេង​ជាមួយ​ក៏​បាន​ដែរ​ នាង​យក​ត្រឹម​តែ​៥០​ដុល្លារ​​ប៉ុណ្ណោះ​ ហើយ​បើ​យល់​ព្រម​សូម​ចាំ​ជួប​នាង​នៅ​មុខ​ក្លិប ។ បន្ទាប់​ពី​ឮ​នាង​និយាយ​បែប​នេះ​ ម្យា៉ង​រាង​ស្រវឹង​ផង​ ក៏​មាន​អារម្មណ៍​ចង់​រួម​មេ​ត្រី​ជាមួយ​នាង​ និង​បាន​ទៅ​ជួប​តាម​ការ​​ណាត់​ ហើយ​បាន​យល់​ព្រម​នាំ​នាង​ម្នាក់​នោះ​ទៅ​ឡើង​ឋាន​សួគ៌​នៅ​ក្នុង​ផ្ទះ​សំណាក់​​យី​ហោ​ញូវ​សីុត​ធី​ដែល​មាន​ទី​តាំង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ចោម​ចៅ​ (វ៉េង​ស្រេង) ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​​ចៅ​ នោះ​ដែរ ។

បន្ទាប់​ពី​បាន​រួម​មេ​ត្រី​យា៉ង​ផ្អែម​ត្រជាក់​ចិត្ត​ជាមួយ​គ្នា​រួច​មក​ ខណៈ​អស់​កម្លាំង​ដេក​លង់​លក់​ក៏​ត្រូវ​ស្ត្រី​ម្នាក់​នោះ​លួច​យក​ទូរ​ស័ព្ទ​ដៃ​ទាំង​២​គ្រឿង​ និង​លុយ​ដែល​ទុក​នៅ​លើ​ក្បាល​ដំណេក​រួច​រត់​គេច​ខ្លួន​បាត់​ ។ បន្ទាប់​ពី​ដឹង​ថា​ ដៃ​គូ​ស្នេហា​បែប​ឆក់​កណ្តៀត​ម្នាក់​នោះ​លួច​ទូរ​ស័ព្ទ​ និង​លុយ​ក៏​បាន​ដើរ​តាម​រក​គ្រប់​ទី​កន្លែង​ ប៉ុន្តែ​មិន​បាន​ជួប​ប្រទះ​ឡើយ​ លុះ​១៦​ថ្ងៃ​ក្រោយ​មក​ឃើញ​ស្ត្រី​នោះ​នៅ​ក្នុង​ក្លិប​ស្បា៉យ​ឌ័រ​ ក៏​ឃាត់​ខ្លួន​តែ​ម្តង​។ ពេល​នេះ​បុរស​ខាង​លើ​បាន​ទារ​សំណង​ថ្លៃ​ការ​បាត់​បង់​ចំនួន​៨០០​ដុល្លារ​ ប៉ុន្តែ​នាង​ម្នាក់​នោះ​មាន​តែ​១៥០​ដុល្លារ​ប៉ុណ្ណោះ​ ទើ​ប​មិន​ត្រូវ​គ្នា​ ហើយ​នគរ​បាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ចាត់​ការ​បន្ត​ ៕