ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​តវ៉ាមិន​ព្រមចាក​ចេញពីផ្សារ​សិរីសោ​ភ័ណ

11 ឆ្នាំ មុន

ខេត្ដ​បន្ទាយមានជ័យ​ ៖ អាជីវករ​ជាង​១០០នាក់​ កាល​ពីល្ងាច​ថ្ងៃ​ទី​៧​ មេសា​ បាននាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ដ​ ដោយ​សម្រេច​ចិត្ដ​មិន​ព្រម​ចេញ​ពី​ផ្សារ​សិរី​សោ​ភ័ណ​ ក្រោយ​ពី​ដឹង​ថា​ នឹង​មាន​ការ​ឱ្យ​ចាកចេញ​នៅ​ថ្ងៃ​ទី​៨​​ មេសា​​ ។ ក្រុម​អាជីវករ​ដែល​លើកគ្នា​មក​តវ៉ា​បាន​លើក​បដា​ដែល​មាន​រូប​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ សំដៅ​អំពាវ​នាវ​ឱ្យ​ជួយ​ដោះ​ស្រាយ​ពួកគាត់​ឱ្យ​បាន​លក់​នៅ​ផ្សារ​សិរីសោភ័ណ

ខេត្ដ​បន្ទាយមានជ័យ​ ៖ អាជីវករ​ជាង​១០០នាក់​ កាល​ពីល្ងាច​ថ្ងៃ​ទី​៧​ មេសា​ បាននាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ដ​ ដោយ​សម្រេច​ចិត្ដ​មិន​ព្រម​ចេញ​ពី​ផ្សារ​សិរី​សោ​ភ័ណ​ ក្រោយ​ពី​ដឹង​ថា​ នឹង​មាន​ការ​ឱ្យ​ចាកចេញ​នៅ​ថ្ងៃ​ទី​៨​​ មេសា​​ ។ ក្រុម​អាជីវករ​ដែល​លើកគ្នា​មក​តវ៉ា​បាន​លើក​បដា​ដែល​មាន​រូប​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ សំដៅ​អំពាវ​នាវ​ឱ្យ​ជួយ​ដោះ​ស្រាយ​ពួកគាត់​ឱ្យ​បាន​លក់​នៅ​ផ្សារ​សិរីសោភ័ណ​ផង​ ព្រោះលោក​អភិបាល​ខេត្ដ​ មាន​វិធាន​ការ​ដេញ​មិន​ឱ្យ​លក់​នៅ​ជុំ​វិញ​ផ្សារ​សិរីសោភ័ណដូច​មុន​ទេ​ ។​

ហេតុ​ដូច​នេះ​ហើយ​ អាជីវករ​ទាំងអស់​សូម​ឱ្យ​សម្ដេច​តេជោ​ និង​សម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ជួយ​ប្រជា​ពលរដ្ឋ​ផង ព្រោះ​ផ្សារ​សិរីសោភ័ណ​នៅ​រយៈ​ពេល​៥​ឆ្នាំ​ទៀត​ ទើប​ដាច់​អាណត្ដិ​ ។ ទាក់​ទិន​ទៅ​ដល់​ការ​លក់បច្ចុប្បន្ន​នៅ​ជុំវិញ​ និង​លើដង​​ផ្លូវ​ឥត​សណ្ដាប់ធ្នាប់​នេះ​ តំណាង​អាជីវ​ករ​បាន​និយាយ​ថា​ កាល​ពី​មុន​ អាជីវករ​មាន​កន្លែង​លក់​ដូរ​នៅ​ក្នុង​ផ្សារ​សិរី​សោភ័ណ​យ៉ាង​ល្អ​។​ ប៉ុន្ដែ​កាល​ពីអាណត្ដិ​មុន​ ខេត្ដ​បាន​ឃុប​ឃិត​ជា​មួយ​ក្រុម​ហ៊ុន​ផ្សារ​វាស់​ផ្សារ​មេឃ​លក់​អស់​ ហើយ​​អាជីវ​ករ​ក៏​ត្រូវ​ចេញមកលក់នៅ​តាម​ផ្លូវ​ជុំ​វិញ​ផ្សារ​សិរី​សោ​ភ័ណ​ ដែល​មាន​គណៈកម្មការ​ កាល​ណោះ​មាន​លោកស្រី​ នួម​ សុភ័ណ​ ជា​អភិ​បាល​រង​ខេត្ដ​ និង​លោក អ៊ុំ រាត្រី​ ជា​អភិបាល​ស្រុក​ បានសម្រេច​ឱ្យ​លក់​នៅជុំវិញ​ផ្សារ​សិរី​សោ​ភ័ណ​ ។​ អ្នក​តំណាង​ដដែលបន្ដ​ថា​ ពេល​លោក ទ្រី​ ណារិន​ អតីត​អភិបាល​ខេត្ដ​មុន​ឡើង​ លោក​ក៏​មាន​វិធាន​ការ​ចង់​ឱ្យ​ក្រុម​អាជីវករ​ចាកចេញ​ដូច​គ្នា​ និង​ទៅ​លក់​នៅ​ផ្សារ​រាត្រី​ តែ​ដោយ​មាន​ការ​តវ៉ា​ក៏បានលុប​ចោល​ផែនការ​ឱ្យ​ចាកចេញ​រហូត​ដល់​ឆ្នាំ​២០១៨​ ។

ក្រោយ​ពេលលោក​ គោស៊ុំ សារឿត​ ជា​អភិ​បាល​ខេត្ដ​ថ្មី​មក​កាន់​ជំនួស​លោក​ ទ្រី​ ណារិន​ ដែល​ទទួល​មរណ​ភាព​ដោយ​គ្រោះថ្នាក់​ចរា​ចរណ៍​ ក៏បាន​សម្រេច​ជា​មោឃភាព​លើ​កំណត់​ហេតុ​ស្ដី​ពី​ការ​ប្រជុំ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ផ្សារ​សិរី​សោភ័ណ​ដោយ​បាន​លុប​ចោល​គណៈកម្មការ​ចាស់​មុន​អាណត្ដិ​ ហើយ​គ្រោង​ឱ្យ​អាជីវករ​ចេញ​ពី​ផ្សារ​សិរីសោភ័ណ​ឱ្យ​ទៅ​លក់​នៅ​ផ្សារ​រាត្រី​ និង​ផ្សារ​ហ៊ុ​យឡេង​ ។ ការ​តវ៉ា​របស់​ក្រុមអាជីវករ​ទាំង​អស់​បាន​សម្រេច​ចិត្ដ​ថា​ មិន​ចេញ​ទេ​ ដោយ​រង់​ចាំ​ដាច់​អាណត្ដិ​ផ្សារ​រយៈពេល​៥​ឆ្នាំ​ទៀត​ ទើប​នាំ​គ្នា​តវ៉ា​នៅ​មុខ​ទីស្នាក់​ការ​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ដ​ និងសាលា​ខេត្ដ​ ដើម្បី​ឱ្យ​លោក​អភិបាល​ខេត្ដ​ជួយ​រក​យុត្ដិ​ធម៌​ឱ្យ​ផ្សារ​មេឃ​មក​វិញ​ ។

ក្រោយ​ពេល​មាន​ប្រជា​ពលរដ្ឋ​នាំគ្នា​ធ្វើ​ការ​តវ៉ា​នៅមុខ​សាលា​ខេត្ដ​​ លោក​ ចុង​​ ផែត​ អភិ​បាល​រង​ខេត្ដ​បាន​ឱ្យ​អាជីវករ​ជាង​១០០​នាក់​ ចូល​ជួប​ប្រជុំ​ដោះ​ស្រាយ​ តែ​​គោលជំហរ​ខេត្ដ​​នៅ​តែ​បន្ដ​អនុវត្ដ​ឱ្យ​អាជីវករ​ដែល​លក់​លើ​ចិញ្ចើម​ផ្លូវ​ជុំវិញ​ផ្សារ​សិរី​សោភ័ណ​គឺ​អាជ្ញាធរ​ត្រូវ​រក​ទី​តាំង​ថ្មី​ឱ្យ​លក់​ដូរ​បន្ដ​នៅ​ផ្សារ​រាត្រី​ និង​ផ្សារ​ហ៊ុយ​ឡេង​​ នៅ​ក្រុង​សិរី​សោភ័ណ ​។​ លោក ចុង​ ផែត​ បន្ដ​ថា​ មូលហេតុ​ដែលរក​ទី​តាំង​ថ្មី​ឱ្យ​អាជីវករ​លក់ដូរ​មិន​ឱ្យ​លក់លើចិញ្ចើម​ផ្លូវ​ជុំ​វិញ​ផ្សារ​សិរី​សោភ័ណ​ គឺ​ខេត្ដ​អាណត្ដិ​ថ្មី​នេះ​ នឹង​រៀប​ចំ​សណ្ដាប់ធ្នាប់​ ដើម្បី​ប្រកួត​ប្រជែង​ទី​ក្រុង​ស្អាត​ ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ ។ ទោះបី​ជា​មាន​ការ​កំណត់​ឱ្យចាក​ចេញ​នៅ​ថ្ងៃទី​៨​ មេសា​ ក្ដី​ ក៏​មានសេចក្ដី​រាយការណ៍​ថា​ អាជីវ​ករ​មិន​ព្រម​ចាក​ចេញ​ទេ​ ហើយ​អាជ្ញាធរ​ក៏​មិន​មាន​សកម្មភាព​ណា​មួយ​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ​ ។​

លោក​ ចក់​ សារ៉ុម និង​លោក លន់ ថា តំណាង​ក្រុមហ៊ុន​​ ថូម៉ាក់​ បាន​ប្រាប់​ថា បើ​សិន​ជា​លោក​អភិបាល​ខេត្ត​ លុប​ចោល​​គណៈ​កម្ម​ការ​​ចាស់​​​ ហើយ​គ្រោង​បណ្តេញ​អាជីវ​ករ​​ដែល​លក់​តាម​ចិញ្ចើម​ផ្លូវ​ឱ្យ​ទៅ​លក់​នៅ​ផ្សារ​ឯក​ជន​​ចំនួន​២ ដែល​គ្មាន​អ្នក​លក់​ដូរ​​នោះ តើ​​ឱ្យ​ពួក​គាត់​​លក់​ឱ្យ​អ្នក​ណា​ទិញ​​​ ទើប​ក្រុម​អាជីវ​ករ​​​សម្រេច​ចិត្ត​មិន​ទៅ ដោយ​មាន​​លក្ខ​ខណ្ឌ​ចំនួន​២​ចំណុច ១-​គឺ​ជួយ​រក​​ផ្សារ​មេឃ​ដែល​ធ្លាប់​លក់​ពី​មុន​ ទើប​សុខចិត្ត និង​២-​​សុំ​ដល់​ផុត​អាណត្តិ​​ផ្សារ​សិរី​សោ​ភ័ណ ៕​