ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់ទម្ងន់៤២គីឡូក្រាម ​វារលូនចូលវត្តទើបសាងសង់​នៅជាប់ព្រំដែន ​ប្រជាពលរដ្ឋប៉ោយប៉ែត​មានជំនឿថា​នំាមកនូវសេចក្តីសុខ

11 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ពស់ថ្លាន់​មួយក្បាលមានប្រវែង៣,២ម៉ែត្រ ​ទម្ងន់៤២គីឡូក្រាម ​រួមទំាងមានពងធំៗជាង៥០ ​បានត្រូវអ្នកភូមិ​ប្រទះឃើញ​នៅក្នុងវត្តទើបសាងសង់ថ្មី​ឈ្មោះវត្តខេមរាសីមារ៉ាម ស្ថិត​ក្នុងភូមិទំនប់ក៥​ សង្កាត់-ក្រុងប៉ោយប៉ែត​ បង្កការភ្ញាក់ផ្អើល​នៅព្រឹកថ្ងៃទី០៨​ មេសា ​២០១៤ ។

បើតាមស្រ្តីចំណាស់ឈ្មោះ​ ង៉ែត សំា ​អាយុ៧៤ឆ្នាំបានឲ្យដឹងថា​ នៅមុនពេលពស់នេះ​វារលូនចូលវត្ត​ គាត់បានយល់សប្តិឃើញ​ទេវតាជាច្រើន​ពាក់សុទ្ឋតែម្កុដនៅក្នុងវត្ត ​លុះព្រឹកឡើង​គាត់ក៏បាន

ខេត្តបន្ទាយមានជ័យ​ ៖ ពស់ថ្លាន់​មួយក្បាលមានប្រវែង៣,២ម៉ែត្រ ​ទម្ងន់៤២គីឡូក្រាម ​រួមទំាងមានពងធំៗជាង៥០ ​បានត្រូវអ្នកភូមិ​ប្រទះឃើញ​នៅក្នុងវត្តទើបសាងសង់ថ្មី​ឈ្មោះវត្តខេមរាសីមារាម ស្ថិត​ក្នុងភូមិទំនប់ក៥​ សង្កាត់-ក្រុងប៉ោយប៉ែត​ ជាប់ព្រំដែនខ្មែរ-ថៃ បង្កការភ្ញាក់ផ្អើល​នៅព្រឹកថ្ងៃទី០៨​ មេសា ​២០១៤ ។

បើតាមស្រ្តីចំណាស់ឈ្មោះ​ ង៉ែត សំា ​អាយុ៧៤ឆ្នាំបានឲ្យដឹងថា​ នៅមុនពេលពស់នេះ​វារលូនចូលវត្ត​ គាត់បានយល់សប្តិឃើញ​ទេវតាជាច្រើន​ពាក់សុទ្ឋតែម្កុដនៅក្នុងវត្ត ​លុះព្រឹកឡើង​គាត់ក៏បានឃើញ​ពស់ថ្លាន់មួយ​ក្បាលនេះតែម្តង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​ប្រជាពលរដ្ឋ​ឲ្យដឹងទៀតថា ​កន្លងមកពស់ថ្លាន់មួយក្បាលនេះ​ ​បានត្រូវគេប្រទះឃើញ​ជាញឹកញាប់​នៅតាមផ្លូវ ​រួចក៏ត្រូវ​ក្រុមអ្នកភូមិ​បា្រប់អាជ្ញា​ធរ​ចាប់យក​​​ទៅលែងនៅភូមិព្រៃគប់ ​ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ​ក្រុងប៉ោយប៉ែត ​តាំងពីថ្ងៃទី៣១មីនា ​២០១៤ ​ប៉ុន្តែមិនដឹងយ៉ាងម៉េច​ស្រាប់តែ​ពស់ថ្លាន់មួយក្បាលនេះ​ វារលូនមក​ចូលក្នុង​វត្តខាងលើនេះវិញ ។ ក្រុមអ្នកភូមិ​ដែលមានជំនឿង​បានលើកឡើងថា​ ពស់ថ្លាន់នេះ​ពិតជាមានបារមី ​ហើយនឹងនំាសេចក្តីសុខ​មកជូនប្រជាពលរដ្ឋ​នៅក្នុងក្រុងប៉ោយប៉ែត ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុងខេត្តបន្ទាយមានជ័យ​ទំាងមូល ។

សេចក្តីរាយការណ៏​បានបញ្ជាក់បន្ថែមទៀតថា​ នៅរសៀលថ្ងៃទី០៨​មេសានេះដែរ​ ក្រុមអ្នកភូមិបាននំាគ្នា​មកចោមរោមមើល​សុំសេចក្តីសុខ និងចូលបច្ច័យសម្រាប់​យកទៅសាងសង់ផ្សេងៗ​នៅក្នុងព្រះវិហារ​វត្តខេមរាសីមារាម​ ដែលទើបសាងសង់​រួចបានមួយខែនេះ ៕