ខេត្តកំពត ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវគេប្រទះឃើញអណ្តែតក្នុងទឹកប្រឡាយកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៨ មេសា ២០១៤ នៅភូមិជុំព្រៀល ឃុំជុំព្រៀល ស្រុកទឹកឈូ។
បើតាមសមត្ថកិច្ចដែលមកពិនិត្យ និងធ្វើកោសល្យវិច័យសពជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមិនមែនស្លាប់ដោយករណីឃាតកម្មទេ ព្រោះនៅលើខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ហើយសពអាចស្លាប់ដោយសារដើររអិលជើងធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់តែម្តង។
តាមប្រភពមួយចំនួនបានឱ្យដឹងថា ជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី ហើយគេតែងតែឃើញដើរទៅមកតំបន់នេះ។ បច្ចុប្បន្នសពត្រូវសមត្ថកិច្ចដែលធ្វើកោសល្យវិច័យប្រគល់ឱ្យនគរបាលប៉ុស្តិ៍ និងអាជ្ញាធរឃុំជុំព្រៀលស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ