ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​លោក​កូន​! ខឹង​សុំ​មិន​បាន ដេញ​កា.ប់​ម្តាយ​ផ្អើល​ភូមិ​ហើយ​ដុត​ផ្ទះ​ទៀត

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ផឹកស្រា​ស្រវឹង ហើយ​ខឹង​សុំ​លុយ​ម្តាយ​ទិញ​ថ្នាំ​ញៀន​មិន​បាន ក៏​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​ម្តាយ និង​ដុត​ផ្ទះ​ទៀត តែ​សំណាងល្អ​បាន​អ្នក​ភូមិ​ជួយ​ទាន់​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់​ផ្ងើ​ល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែតុលា…

ខេត្តតាកែវ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ផឹកស្រា​ស្រវឹង ហើយ​ខឹង​សុំ​លុយ​ម្តាយ​ទិញ​ថ្នាំ​ញៀន​មិន​បាន ក៏​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​ម្តាយ និង​ដុត​ផ្ទះ​ទៀត តែ​សំណាងល្អ​បាន​អ្នក​ភូមិ​ជួយ​ទាន់​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់​ផ្ងើ​ល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អង្គ​ត្នោត​ខាងកើត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

តាម​ប្រភព​ពី​ប៉ូលិស​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា ជនសង្ស័យ​ជា​កូន​ឈ្មោះ ឯក វ​ណ្ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ចំណែក​ស្រី្ត​ជា​ម្តាយ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ស្ត្រី​ជា​ម្តាយ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​ជា​កូន​បាន​ផឹកស្រា​ស្រវឹង និង​បាន​សុំ​លុយ​គាត់​យក​ទៅ​ទិញ​ថ្នាំ​ញៀត​ជក់​ដែរ តែ​គាត់​មិន​ឲ្យ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​កូន​ខឹង ហើយ​ក៏​បាន​យក​កាំបិត​ខ្វែវ​ដេញ​កាប់​គាត់​តែ​ម្តង​ទៅ តែ​សំណាងល្អ បាន​អ្នក​ជិតខាង​ជួយ​ទាន់​កុំ​អី​មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ដេញ​កាប់​គាត់​មិន​បាន​សម្រេច ជនសង្ស័យ​បាន​ទៅ​កាប់​ជើងគោ និង​ដុត​ផ្ទះ​ទៀត តែ​បាន​អ្នក​ភូមិ​ជួយ​ពន្លត់ភ្លើង​ទាន់​។

ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់​ធ្វើការ​ឃាត់ខ្លួន រួម​និង​វត្ថុ​តាង​។ នៅ​ចំពោះ​មុខ​ប៉ូលិស ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​ដេញ​កាប់​ម្តាយ​ប្រាកដ​មែន មូលហេតុ​មក​ពី​សុំ​លុយ​ម្តាយ​យក​ទៅ​ទិញ​ថ្នាំ​ញៀន តែ​ម្តាយ​មិន​ព្រមអោយ​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កំលាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ