រាជធានីភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងការណែនាំពីលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គភាពអគ្គិសនីបំភ្លឺសាធារណៈនៃមន្ទីរសាធារណការ បានដំណើរការដាក់ដាំបង្គោលភ្លើងនៅតាមបណ្ដោយផ្លូវលេខ១៩៨៦ តភ្ជាប់ពីផ្លូវភ្នំពេញ-ហាណូយ ទៅផ្លូវលេខ៥៨៩ ស្ថិតក្នុងភូមិសាស្ដ្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោកភួង ចម្រើន ប្រធានអង្គភាពអគ្គិសនីបំភ្លឺសាធារណៈបានឱ្យដឹងថា ដោយមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ និង ការណែនាំពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គភាពរបស់លោកបានដាក់កម្លាំងចុះដាំបង្គោលភ្លើងបំភ្លឺផ្លូវលេខ១៩៨៦ ដែលការងារនេះ អនុវត្តចាប់តាំងពីថ្ងៃទី២ មេសា មក ហើយការងារនេះរួចរាល់ជាស្ថាពរនៅចុងសប្ដាហ៍នេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ឈានចូលមកដល់ ។ ប៉ុន្តែទោះជាយ៉ាងណា បង្គោលរួចភ្លើងនេះដាំរួច ក៏នៅមិនទាន់បានភ្ជាប់ប្រព័ន្ធភ្លើងនៅឡើយ គឺរង់ចាំការអនុញ្ញាតពីអគ្គិសនីកម្ពុជាសិន ហើយការងារនេះនឹងសម្រេចនៅក្រោយចូលឆ្នាំហើយ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ