ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រុង​ក្រចេះ​បញ្ជូន​ខ្លួន​មុខ​សញ្ញា​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​១១​នាក់​ទៅ​តុលាការ​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖​ ជន​ប្រុស​ ស្រី​ចំនួន​១១​នាក់​ជា​មុខ​សញ្ញា​ជួញ​ដូរ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ត្រូវ​នគរ​បាល​ក្រុង​ក្រចេះ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​៨ មេសា ២០១៤ ក្រោយ​ពី​ឃាត់​ខ្លួន​បាន​រយៈ​ពេល​២​ថ្ងៃ​រួច​មក​។

នគរ​បាល​ក្រុង​ក្រចេះ​បាន​និយាយ​ថា ជន​ប្រុស​ ស្រី​ទាំង​១១​នាក់​នោះ​ ត្រូវ​កម្លាំង​នគរ​បាល​ក្រុង​ក្រចេះ​ដឹក​នាំ​ដោយ​​លោក​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបុង​ខេត្ត​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​ក្នុង​យប់​ថ្ងៃ​ទី​៦ មេសា នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ក្រុង​ក្រចេះ។

លោក​អនុ​សេនីយ៍​ឯក សៀង សុភ័ក្ត្រ​ អធិការ​រង​ក្រចេះ​បាន​ឱ្យ​ដឹង​ថា ក្នុង​ប្រ​តិ​បត្តិ​ការ​បង្ក្រាប​ក្រុម​មុខ​សញ្ញា​ជួញ​ដូរ​ថ្នាំញៀន​នា​យប់​នោះ​ សមត្ថ​កិច្ច​បាន​ដក​ហូត​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ពណ៌​ស(មេតំ​ហ្វេ​តា​មីន​)​ ចំនួន​២​កញ្ចប់​ធំ​ តូច និង​រថ​យន្ត​កូរ៉ូ​ឡា​១​គ្រឿង​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព