សូម​ប្រយ័ត្ន​! កុំ​ធ្វើ​បែប​នេះ បើ​សិន​មិន​ឱ្យ​​ក្រ​ពេញទី​រ៉ូ​អុីត​​ឆាប់​មាន​បញ្ហា​


ថ្វី​ត្បិត​តែ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត គឺ​តូច​ក៏​ពិតមែន ប៉ុន្តែ​វា​គ្រប់គ្រង​ត្រួតពិនិត្យ​លើ​ដំណើរការ​ជា​ច្រើន​ក្នុង​រាង​កាយ រួម​ទាំង​ការ​រំលាយ​អាហារ​ផង​ដែរ​។​នៅ​ពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​មុខងារ​មិន​ប្រក្រតី វា​អាច​បណ្ដាល​ឲ្យ​មានការ​ផលិត​អ័រម៉ូន​លើស​កម្រិត ឬ​តិច​ជាង​តម្រូវការ​រាង​កាយ​។ ហើយ​អ​តុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាង​កាយ​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូច​ជា ការ​ប្រែប្រួល​ភ្លាម​ៗ​នៃ​ទម្ងន់ អារម្មណ៍​ប្រែប្រួល បញ្ហា​ស្បែក និង​សូ​ម្បី​តែ​ជំងឺមហារីក​សុដន់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​ទម្លាប់​មួយ​ចំនួន​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ៖

១. ស្ត្រេ​ស​រ៊ាំ​រ៉ៃ ៖ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជះ​ផល​ប៉ះពាល់​អវិជ្ជមាន​ច្រើន​ណាស់​លើ​រាល់​ប្រព័ន្ធ​ផ្សេង​ៗ​ក្នុង​រាង​កាយ រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​អង់​ដូ​គ្រី​ន​។ ប្រសិនបើ​អ្នក​តានតឹង​សឹង​គ្រប់ពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ឈប់​ដំណើរការ​មុខងារ​ដូច​ប្រក្រតី ហើយ​វា​នឹង​ផលិត​នូវ​អ័រម៉ូន​ច្រើន ឬ​តិច​ពេក​ជា​មិន​ខាន​។ ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ទាក់ទង​ជាមួយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ស្រាប់​ហើយ​នោះ ភាព​តានតឹង​ក្នុង​អារម្មណ៍​នឹង​បណ្ដាល​ឲ្យ​កើត​មាន​ភាព​ស្លន់ស្លោ ឬ​អសមត្ថភាព​ចំពោះ​ការ​ចង​ចាំ​រយៈពេល​យូរ​ថែម​ទៀត​មិន​ខាន​។ កង្វះ​នៃ​ការ​គេង និង​ការងារ​ដែល​ពោរពេញ​ដោយ​ភាព​តានតឹង ក៏​ជា​កត្តា​បង្ក​ហានិភ័យ​ខ្ពស់​ផង​ដែរ​។ ដូច្នេះ​ចូរ​គេង​អោយ​បាន​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ប្រាណ ឬ​ទៅ​ជួប​ជាមួយ​ពេទ្យ​ចិត្តសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ត្រេ​ស​។

២. ទទួលទាន​ផ្សំ​ឡើង​ពី​ស​ណ្ដែ​ង​សៀង​ច្រើន​ពេក ៖ បើ​ទោះ​ជាស​ណ្ដែ​ង​សៀង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុចិញ្ចឹម​ល្អ​ៗ​សម្រាប់​រាង​កាយ​ក៏​ពិតមែន ប៉ុន្តែ​ការ​ទទួលទាន​ផលិតផល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​ច្រើន​ពេក គឺ​មិន​ផ្ដល់​ផល​ល្អ​សោះឡើយ​ចំពោះ​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ សណ្ដែកសៀង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​យឺត​ខុស​ពី​ធម្មតា​។ នៅ​ពេល​អ្នក​ទទួលទាន​ផលិតផល​ផ្សំ​ពី​សណ្ដែកសៀង​ច្រើន​ពេក ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មិន​អាច​ស្រូប​យក​អ៊ីយ៉ូត​បាន​គ្រប់គ្រាន់​ឡើយ ជា​ហេតុ​បណ្ដាល​ឲ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​មុខងារ​ខុស​ប្រក្រតី​។

៣. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ៖ នោះ​ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​អាច​ជះ​ឥទ្ធិពល​ដល់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក្នុង​ការ​ប្រើប្រាស់​និង​ស្រូប​យក​អ៊ី​យ៉ូ​ដ​ពី​ក្នុង​អាហារ​។

៤. ជក់បារី ៖ ការ​ជក់បារី គឺ​មិន​ត្រឹមតែ​ផ្ដល់​ផល​ប៉ះពាល់​ដល់​សួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ក​បញ្ហា​ចំពោះ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផង​ដែរ​។ សារធាតុ Tobacco ដែល​មាន​ក្នុង​បារី​ធ្វើ​ឲ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ផលិត​អ័រម៉ូន​កាន់តែ​ច្រើន​ឡើង​ៗ ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។

៥. ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក ៖ កាហ្វេ​និង​តែ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​បង្កើន​បរិមាណ​អ័រម៉ូន​ស្ត្រេ​ស cortisol ក្នុង​រាង​កាយ​នៅ​ពេល​ទទួល​ច្រើន​លើស​កម្រិត​។ ហើយ​អ័រម៉ូន​ស្ត្រេ​ស​នេះ​បង្ក​ផល​ប៉ះពាល់​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការ​រំលាយ​អាហារ​។ ដូច្នេះ​អ្នក​មិន​គួរ​ទទួលទាន​ភេសជ្ជៈ ឬ​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក​ឡើយ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ